Posts in ‘ពិភពលោក’ Category

«បុគ្គលិក​ដេ​ក​ក្នុង​​កន្លែង​ផ្ទុក​ឥវ៉ាន់» បង្ខំ​យន្ដហោះ​ឲ្យ​ចុះ​ចត​បន្ទាន់

«បុគ្គលិក​ដេ​ក​ក្នុង​​កន្លែង​ផ្ទុក​ឥវ៉ាន់» បង្ខំ​យន្ដហោះ​ឲ្យ​ចុះ​ចត​បន្ទាន់

«ភ្លាមៗ បន្ទាប់ពីបានងើបខ្លួន ចេញពីព្រលានយន្ដហោះ មេបញ្ជាការបើកបរយន្ដហោះ នៃអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ ដែលមានលេខហោះហើរ 448 ចេញពីក្រុង សៀត ថល (ទិសពាយ័ព្យ នៃសហរដ្ឋអាមេរិក) ដើម្បីហោះ​ឆ្ពោះ​ទៅកាន់ក្រុង ឡូស អេនជឺឡេស (Los Angeles) បានឲ្យដឹងថា ខ្លួនបានស្ដាប់ឮ សម្លេងដ៏ចម្លែកៗ នៅខាងក្រោម​យន្ដហោះ» នេះ នេះជាការពន្យល់របស់ក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលបានផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃចន្ទម្សិលម៉ិញ។

សេចក្ដីប្រកាសដដែលនោះ បានសរសេរទៀតថា មេបញ្ជាការរូបនេះ បានបង្ហោះយន្ដហោះរបស់ខ្លួន ត្រឡប់មកក្រុង សៀតថល វិញ ហើយបានស្នើសុំ នូវការចុះចតជាអាទិភាព និងជាបន្ទាន់។ យន្ដហោះ បានហោះងើបខ្លួនពីដី និងបាន​ចុះ​មកដីវិញ គិតជារយៈពេលទាំងអស់ ប្រមាណជា១៤នាទី។

បន្ទាប់ពីបានចុះចត ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ ក្រុង សៀតថល ដដែល គេបានរកឃើញបុគ្គលិកម្នាក់ ដែល​មានលក្ខណៈធម្មតា [...]

ស្ត្រី​ម្នាក់​នេះ​ឆ្វាក់​នឹង​រៀបការ​ជា​មួយ​ប្ដី«៨នាក់» ក្នុង​ពេល​តែ​មួយ!

ស្ត្រី​ម្នាក់​នេះ​ឆ្វាក់​នឹង​រៀបការ​ជា​មួយ​ប្ដី«៨នាក់» ក្នុង​ពេល​តែ​មួយ!

នៅពេលដែលនាង លីយ៉ាណ ត្រូវបង្ហាញខ្លួន នៅក្នុងតុលាការអាមេរិក ក្នុងសង្កាត់ ប្រុន (Bronx ក្រុងញ៉ូយក សហរដ្ឋ​អាមេរិក) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ស្ត្រីអាយុ៣៩ឆ្នាំរូបនេះ បានបដិសេធ​ ថាខ្លួនគ្មានកំហុស ទាក់ទងនឹងករណី មាន​ប្ដី​ច្រើននេះទេ។ នាង លីយ៉ាណា បារីយ៉េនតូស ត្រូវបានដាក់ក្រោមការស៊ើបអង្កេត ថាបានកុហក នៅពេលដែលនាង ទៅ​ស្នើសុំប័ណ្ណអាពាហ៍ពិពាហ៍ កាលពីពេលកន្លងមកនេះ ជាពិសេសនៅរៀងរាល់ពេល ដែលនាងរៀបការ។

បើតាមច្បាប់ឯកព័ន្ធភាព របស់អាមេរិក កុហក និងបានរៀបការច្រើនដង នៅពេលដែលខ្លួន នៅមិនទាន់ផ្ដាច់ សម្ព័ន្ធភាព​ចាស់ នឹងអាចឲ្យនាង លីយ៉ាណា ជាប់ទោសដល់ទៅ៤ឆ្នាំ ក្នុងពន្ធនាគារ។

បើតាមកំណត់ហេតុរដ្ឋបាល នៃរដ្ឋញ៉ូយក សហរដ្ឋអាមេរិក បានឲ្យដឹងថា នាង លីយ៉ាណា បារីយ៉េតូស បានរៀបការ ១០​ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៩។ តែនៅឆ្នាំ២០០២តែមួយ នាងបានរៀបការ៦ដង ហើយម្ដងៗ នៅក្នុងភូមិស្រុកផ្សេងគ្នា។ នៅឆ្នាំនោះ នាងរៀបការ [...]

យន្ដហោះ​កង្ហា​ទោល​១គ្រឿង ធ្លាក់​បោក​ខ្លួន​ក្បែរ​ផ្លូវ​ថ្នល់ នៅ​អាល្លឺម៉ង់

យន្ដហោះ​កង្ហា​ទោល​១គ្រឿង ធ្លាក់​បោក​ខ្លួន​ក្បែរ​ផ្លូវ​ថ្នល់ នៅ​អាល្លឺម៉ង់

យន្ដហោះប្រភេទទេសចរណ៍ ធុន Cessna 172 មួយគ្រឿង បានធ្លាក់បោកខ្លយន នៅក្បែរនឹងវិថីល្បឿនលឿន ឬ Hight-Way កាលពីថ្ងៃអាទិត្យនេះ នៅក្បែរក្រុង ប្រែម (Brême) ភាគពាយ័ព្យ នៃប្រទេសអាល្លឺម៉ង់។ គ្រោះថ្នាក់នេះ បាន​ធ្វើឲ្យមនុស្សយ៉ាងហោច មួយនាក់បានស្លាប់ ដែលជាអ្នកបើកបរយន្ដហោះ និងបីនាក់ទៀតរបួសធ្ងន់។ នេះបើតាម​គេហទំព័រ របស់សារព័ត៌មានប្រចាំថ្ងៃ «Bild» របស់អាល្លឺម៉ង់ ដែលបានរាយការណ៍រឿងនេះ បន្ទាប់ពីហេតុការណ៍ បាន​កើតឡើងភ្លាម។

តុល្យភាពអាចនឹងធ្ងន់ធ្ងរជាងនេះ តែយន្ដហោះមិនបានផ្ទុះឆេះអ្វីទេ ដោយសារមិនបានធ្លាក់ ដោយផ្ទាល់ភ្លាម ទៅនឹងដី។

យន្ដហោះអាចផ្ទុះ

យន្ដហោះនេះ ទើបនឹងហោះចេញ ពីចំណតយន្ដហោះមួយ នៃក្រុង Oldenburg-Hatten ដែលស្ថិតនៅ មិនឆ្ងាយប៉ុន្មាន ពីកន្លែងធ្លាក់នោះឡើយ ប៉ុន្តែយន្ដហោះ បានបាត់បង់លំនឹងរបស់វា ដោយមិនដឹងមូលហេតុ។ វិថីល្បឿនលឿន A28 ដែល​សម្បូរទៅដោយចរាចរណ៍ ត្រូវបានបិទផ្អាកមួយរយៈ [...]

ហ៊ីឡារី គ្លីនតុន ប្រកាស​ឡើង​សៃវៀន ដណ្ដើម​តំណែង​«ប្រធានាធិបតី»

ហ៊ីឡារី គ្លីនតុន ប្រកាស​ឡើង​សៃវៀន ដណ្ដើម​តំណែង​«ប្រធានាធិបតី»

សមាជិកគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសជាផ្លូវការហើយ នៅក្នុងវីដេអូមួយផ្សាយ នៅលើ គេហទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ស្ដីពីបេក្ខនារីរបស់អ្នកស្រី ដើម្បីឈានទៅដណ្ដើមដំណែង ជាប្រធានាធិបតីសហរដ្ឋ​អាមេរិក ក្នុងឆ្នាំ២០១៦ខាងមុខនេះ បន្តពីលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីចប់អាណត្តិ ដែលចេញពីគណបក្សតែមួយ​ដែរ​នោះ។

សេចក្ដីប្រកាសរបស់អ្នកស្រី ជាការប៉ុនប៉ង ឈានដណ្ដើមតំណែងនេះ ជាលើកទីពីរ បន្ទាប់ពីអ្នកស្រីបានទទួលសម្លេង​គាំទ្រ ចាញ់​លោក បារ៉ាក់ អូបាម៉ា កាលពីពេលបោះឆ្នោតជំហានដំបូង នៅក្នុងការជ្រើសរើសបេក្ខភាព ពីគណបក្ស​ប្រជា​ធិបតេយ្យ​នោះ។ ប្រសិនជាអ្នកស្រី មានវាសនាជាប់ទទួលបានតំណែងនេះមែននោះ អ្នកស្រីនឹងក្លាយ ជា​ប្រធានាធិបតី​អាមេរិក​ដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសមហាអំណាចមួយនេះ ដែលមានភេទជាស្រី។

នៅក្នុងវីដេអូ ដែលបានបោះជំហាន ក្នុងការធ្វើយុទ្ធនាការ រកសម្លេងគាំទ្រ (ជំហានទីមួយ [...]

​មនុស្ស​៣៣នាក់​ស្លាប់ ក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​រថយន្ដ​ក្រុង នៅ​ម៉ារ៉ុក

គ្រោះថ្នាក់បានកើតឡើង នៅព្រឹកព្រហាមថ្ងៃសុក្រ ទី១០ ខែមេសា នៅក្នុងតំបន់ ឈប៊ីកា (Chbika) នៃខេត្ត តានតាន ដែល​ស្ថិតនៅ១០០០គីឡូម៉ែត្រ ភាគនារតីពីរាជធានី រ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក និងបានបណ្ដាលឲ្យមនុស្ស៣៣នាក់ ស្លាប់បាត់បង់ជីវិត ព្រមទាំង៩នាកផ្សេងទៀត រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន​ក្នុង​ស្រុក ហៅថា MAP ដែលបានស្រង់ប្រភព របស់អាជ្ញាធរតំបន់ មកបញ្ជាក់។

គ្រោះថ្នាក់រវាងរថយន្ដក្រុង និងរថយន្ដស៊ីទែនដឹកប្រេងនេះ បានបង្កឲ្យមានការផ្ទុះឆេះ ជាអណ្ដាតភ្លើងយ៉ាង​សន្ធោ​សន្ធៅ។ រូបភាពដំបូងៗ ដែលត្រូវបានថតដោយបណ្ដាជនក្នុងតំបន់ ដែលត្រូវបានបង្ហោះតាមបណ្ដាញអ៊ិនធើណែត បាន​បង្ហាញឲ្យឃើញពី សភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់នេះ៖ រថយន្ដក្រុងស្ថិតក្នុងអណ្ដាតភ្លើង ខណៈមួយផ្នែករបស់រថយន្ដ បាន​ខ្លោចទៅជាធ្យូងទៅហើយ។

បើតាមអាជ្ញាធរតំបន់ដដែល បាននិយាយថា គ្រោះថ្នាក់បានសម្លាប់មនុស្ស ៣៣នាក់ ដែលពីក្នុងនោះភាគច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...