Posts in ‘ពិភពលោក’ Category

សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ

សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ

«យើងបានកំណត់ច្បាស់ហើយ ថានឹងជួសជុលសភាពដើម ដ៏ល្អស្កឹមស្កៃ របស់សណ្ឋាគារឡើងវិញ ហើយថែម​ទាំងបំពាក់បន្ថែម នូវប្រដាប់ប្រដាទាំងឡាយ ដែលលើសពីរចនាបទ នៃស្ថាបត្យកម្មនោះទៀត» នេះ​ជា​ការ​អះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់លោក មហាមេដ អាឡាបារ (Mohamed Alabbar) អគ្គនាយក​ក្រុមហ៊ុន «Emaar Properties» ដែលធ្វើអាជីវកម្ម លើសណ្ឋាគារ «The Address Downtown»។

សណ្ឋាគារដ៏ទំនើប និងមានកំពស់ដ៏ខ្ពស់ នៃក្រុងឌុយបៃ ឈ្មោះ «The Address Downtown» បាន​រង​គ្រោះ​ធ្ងន់ធ្ងរ នឹងគ្រោះអគ្គិភ័យ កាលពីយប់ចូលឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចូលមកថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៦។ ប៉ុន្តែលោក អាឡាបារ មិនបានផ្ដល់ព័ត៌មានលំអិតអ្វីបន្ថែម ពីគ្រោះអាក្រក់នេះ ហើយ​ក៏មិន​បានរៀបរាប់ ពីមូលហេតុដែលបង្ក ឲ្យមានអគ្គិភ័យកើតឡើងដែរ។ លោក គ្រាន់តែបាន​បន្ថែម​យ៉ាង​ខ្លី​ថា៖ «កាលវិភាគ និងគម្រោងប្លង់នៃការជួសជុល នឹងត្រូវជម្រាបជូនឲ្យដឹង [...]

ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS

ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS

តើសមាជិកក្រុមស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ ឬជីហាដ (djihad) អាចចាប់ស្ត្រីរំលោភ យ៉ាងដូចម្ដេច និង​នៅពេលណា? ដើម្បីរកចម្លើយនេះឃើញ គេត្រូវចូលទៅអានអត្ថបទ នៅក្នុងឯកសារដ៏ពិសេស របស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​​ហៅ ISIS) ដែល​ត្រូវ​បាន​រឹប​អូស​បាន ដោយកងកម្លាំងអាមេរិក នៅក្នុងប្រតិបត្តិការវាយសន្ធាប់មួយ ទៅលើមូលដ្ឋានរបស់ក្រុមនេះ ស្ថិត​ក្នុង​ប្រទេស​ស៊ីរី។

ឯកសារពិសេស ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) យកមកធ្វើសេចក្ដី​រាយការណ៍​លំអិត​នោះ រៀបរៀងឡើងដោយ គណៈកម្មការស្រាវជ្រាវ និងអំពីក្បួន ហ្វាវ៉ា (Fatwa = ក្បួនច្បាប់​ដ៏​កម្រ​មួយ របស់​សាសនា​អ៊ីស្លាម) របស់ក្រុមភេរវជន។ ហើយដោយឈរលើមូលដ្ឋាន នៃក្បួន ហ្វាវ៉ា នេះហើយ ទើប​ក្រុម​រដ្ឋ​អ៊ីស្លាម ដាក់ចេញនូវរបៀបរបប ប្រមាណជា១៥បែប ដើម្បីចាប់ស្ត្រីដែលជាទាសី មក​ធ្វើការ​រំលោភ។

[...]

រូបភាព​ចូល​ឆ្នាំ​២០១៦ ពី​គ្រប់​ជ្រុង​ក្នុង​ពិភពលោក (vdo)

ប្រទេសញ៉ូហ្សេឡេន និងអូស្ត្រាលី ជាអ្នកប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំ២០១៦ មុននៅគ្រប់ជ្រុងផ្សេងទៀត នៅ​ក្នុង​ពិភពលោក ហើយផ្ទាំងទស្សនីយភាព នៃការអបអរសាទរបុណ្យចូលឆ្នាំសកលថ្មី របស់ប្រទេស​ទាំង​នេះ ពិត​ជាមិនអ្នករង់ចាំទាំងឡាយ ខកចិត្តខកបំណងនោះឡើយ ជាពិសេសនៅក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ដែលធ្វើកម្មវិធីដ៏ធំដុំនេះ ដោយការបាញ់កាំជ្រួចដ៏សម្បើម ជារៀងរាល់ឆ្នាំ ចេញពីស្ពាន «Harbour Bridge» និងរោងល្ខោនធំ «Opéra »។

បន្ទាប់មកទៀត រាជធានីតូក្យូ នៃប្រទេសជប៉ុន រដ្ឋធានីប៉េកាំង នៃប្រទេសចិន និងរដ្ឋធានី នៃបណ្ដា​ប្រទេស​នៅទ្វីបអាស៊ីខាងកើត ផ្សេងទៀត ក៏បានចាប់ផ្ដើម កម្មវិធីចូលឆ្នាំសកលថ្មី របស់ពួកគេដែរ។ ប៉ុន្តែនៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ការប្រារព្ធពីធីចូលឆ្នាំថ្មី [...]

ISIS អំពាវនាវ​ឲ្យ​ប្រឆាំង អារ៉ាប៊ីសាអ៊ូឌីត និងគម្រាម អ៊ីស្ត្រាអែល

ISIS អំពាវនាវ​ឲ្យ​ប្រឆាំង អារ៉ាប៊ីសាអ៊ូឌីត និងគម្រាម អ៊ីស្ត្រាអែល

អស់រយៈពេលប្រមាណជា ៧ខែហើយ ដែលប្រមុខដឹកនាំ រប​ស់ក្រុមរដ្ឋអ៊ីស្លាម លោកអាចារ្យ អាប៊ូបាក អាល់បាងដាឌី មិនបានបញ្ចេញសម្លេងរបស់ខ្លួន មកជាសាធារណៈ។ បើតាមគេហទំព័រ «SITE» ដែល​មាន​ជំនាញ​ខាងតាមដានចលនា និងប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា នេះ​ជាថ្មី​ម្ដង​ទៀត ដែលប្រមុខដឹកនាំរបស់ក្រុមភេរវជន ប្រកាន់អ៊ីស្លាមនិយមតឹង បានបញ្ចេញសម្លេងរបស់ខ្លួន ហើយ​ត្រូវ​បាន​យក​មកចែករំលែក ជាបន្តបន្ទាប់ នៅតាមបណ្ដាញសង្គម ទ្វីសធើរ នៅតាមប្រព័ន្ធ​ទូរសា​អេឡិចត្រូនិក។

ការថ្លែងរបស់ប្រមុខដឹកនាំ របស់ក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើង ទំនងជាបណ្ដាលមកពីភាពទ្រមខ្លួន ក្រោម​ការវាយសន្ធាប់ តាមផ្លូវអាកាស ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្ត នៅប្រទេសស៊ីរី និងអៀរ៉ាក់។ នៅក្នុង​ឃ្លា​មួយ​របស់លោក អាប៊ូបាក អាល់បាងដាឌី បានរិះគន់ប្រតិបត្តិការយោធា របស់ប្រទេសទាំង៣៤នេះ និង​បាន​​បរិហារប្រទេស អារ៉ាប៊ីសាអ៊ូឌីត ថាបានចូលរួមបង្កើតវាឡើង [...]

គ្មាន​បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំថ្មី​អ្វី​ទាំង​អស់ នៅ​ប្រទេស​សូមាលី!

គ្មាន​បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំថ្មី​អ្វី​ទាំង​អស់ នៅ​ប្រទេស​សូមាលី!

ផ្ទុយពី«វប្បធម៌អ៊ីស្លាម» ជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេស ក្នុងទ្វីបអាហ្វ្រិកខាងកើតមួយនេះ ថែម​ទាំង​បានគិតថា ពិធីបុណ្យណូអែល និងពិធីបុណ្យចូលឆ្នាំសកលថ្មីនេះ អាចជាទិសដៅវាយប្រហារ សម្រាប់​ពួក​ភេរវជន​នោះទៀត។

ប្រជាជនសូមាលី ដែលភាគច្រើនជាបណ្ដាជន អ្នកកាន់សាសនាអ៊ីស្លាម និងបណ្ដាជន អ្នកកាន់​សាសនា​គ្រឹស្ទ មួយភាគទៀត សុទ្ធសឹងជាសមាជិក នៃកងកម្លាំងថែរក្សាសន្តិសុខ របស់ទ្វីបអាហ្វ្រិក (ដែលមាន​ចំនួន​សរុប​ប្រមាណ​ជា ២២ ០០០នាក់)។

នាយខុទ្ទកាល័យក្រសួងធម្មការ និងសាសនា របស់ប្រទេសសូមាលី លោក មហាមេដ កាយរ៉ូវ (Mohamed Khayrow) បានថ្លែងឲ្យដឹងថា ការប្រារព្ធពិធីបុណ្យទាំងនេះ អាចនឹងធ្វើឲ្យខូចខាត នូវជំនឿរបស់​សហគមន៍​សាសនា អ៊ីស្លាម។

មិនមែនមានតែ ប្រទេសសូមាលីមួយប៉ុណ្ណោះទេ ដែលបានហាមឃាត់​មិនឲ្យមានការប្រារព្ធ​ពិធី​បុណ្យ​ទាំង​នេះ ប៉ុន្តែនៅមានប្រទេសជាច្រើនទៀត ក៏បានធ្វើការហាមឃាត់ពលរដ្ឋខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...