Posts in ‘ពិភពលោក’ Category

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

មនុស្សយ៉ាងតិច៣៦នាក់ បានស្លាប់ និង១២៣នាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នាមួយ នៅក្បែរក្រុង «Alexandrie» ភាគខាងជើង នៃប្រទេសអេហ្សីព។ នេះ បើតាមតុល្យភាពជាបណ្ដោះអាំសន្ន ដែលផ្ដល់ដោយក្រសួងដឹកជញ្ជូន របស់ប្រទេស នៅប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ។

ការបុកគ្នា រវាងរថភ្លើងពីរខ្សែ បានកើតឡើងក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» ក្នុងរសៀលថ្ងៃទី១១ ខែសីហាម្សិលម៉ិញ។ បើតាមទូរទស្សន៍ជាតិអេហ្សីព បានពន្យល់ថា មូលហេតុនៃការបុកគ្នានេះ ទំនងកើតមកពី​រថភ្លើងមួយខ្សែ បានជួបបញ្ហា និងឈប់នៅនឹងកណ្ដាលផ្លូវដែក ខណៈរថភ្លើងមួយខ្សែផ្សេង បានមកដល់ ដោយមិនបានទទួលសញ្ញាជាមុន ពីវត្តមានរថភ្លើង ដែលឈប់នៅខាងមុខ។

រថយន្ដសង្គ្រោះប្រមាណជា ២៥គ្រឿង ត្រូវបានបញ្ជូនមកជួយជនរងគ្រោះ។ អ្នកដែលរួចរស់ជីវិត ត្រូវបានដាក់ឲ្យសម្រាកជាបណ្ដោះអាសន្ន នៅលើកម្រាលកំណាត់ជាច្រើន នៅតាមបណ្ដោយផ្លូវដែក ខណៈអ្នករងរបួស [...]

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

ស្ត្រីរងគ្រោះ ដែលបានមកធ្វើវិសមកាល នៅលើកោះមួយនេះ បានស្ថិតនៅជាប់ ជាមួយរបងព្រលានយន្ដហោះ ដែលមានទីតាំងនៅក្បែរឆ្នេរខ្សាច់ មានពោរពេញដោយមនុស្ស។ ប៉ុន្តែនៅពេលយន្ដហោះបានតម្លើងកម្លាំងម៉ាស៊ីនប្រតិកម្ម ដើម្បីរុញតួយន្ដហោះ ឲ្យហោះងើបខ្លួនពីដី ស្ត្រីវ័យ៥៧ឆ្នាំ ទំនងជាបានទទួលខ្យល់ ដែលបាញ់ចេញពីម៉ាស៊ីនប្រតិកម្ម យ៉ាងពេញកម្លាំងតែម្ដង (វីដេអូបង្ហាញជូនខាងក្រោម)។

ជាការពិតហើយ ការសាងសង់ព្រលានយន្ដហោះ នៅក្បែរឆ្នេរ របស់កោះ «Sint Maarten» ជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍របស់ខ្លួន ហើយគេឧស្សាហ៍ឃើញរូបថត ឬវីដេអូជាច្រើន ស្ដីពីការហោះចុះ ឬការហោះឡើង នៃយន្ដហោះ ដែលស្ថិតនៅយ៉ាងប្រកៀក ពីលើក្បាលអ្នកទេសចរណ៍។ អ្នកទេសចរណ៍ខ្លះទៀត ថែមទាំងបានឆក់ឱកាស រករឿងសប្បាយ ដោយយកខ្លួន ទៅដាក់ឲ្យចំពីក្រោយកម្លាំងខ្យល់ ដែលបាញ់ចេញ​ដោយម៉ាស៊ីនប្រតិកម្ម​យន្ដហោះ​នោះទៀត។

ធ្លាក់​យន្ដហោះ​យោធា​ក្នុង​រដ្ឋ​មីស៊ីស៊ីពី​(អាមេរិក) ស្លាប់​១៦នាក់

ធ្លាក់​យន្ដហោះ​យោធា​ក្នុង​រដ្ឋ​មីស៊ីស៊ីពី​(អាមេរិក) ស្លាប់​១៦នាក់

មនុស្ស១៦នាក់ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ​យោធា​មួយ​គ្រឿង កាលពីថ្ងៃចន្ទ។ នេះ បើតាមការផ្សាយឲ្យដឹង របស់ទូរទស្សន៍ «CNN» របស់អាមេរិក នៅមុននេះបន្តិច។ ទូរទស្សន៍បានស្រង់ប្រភពនៅនឹងកន្លែង មកអះអាងថា ហេតុការណ៍បានកើតឡើង នៅក្នុងរដ្ឋ មីស៊ីស៊ីពី (Mississippi) ស្ថិតនៅភាគខាងត្បូង នៃសហរដ្ឋអាមេរិក។

មន្ត្រីទទួលបន្ទុក ខាងការ​គ្រប់គ្រង​​គ្រោះ​អាសន្ន ប្រចាំតំបន់ «Leflore» លោក «Fred Randle» បានថ្លែងប្រាប់ទូរទស្សន៍ខាងលើថា ជនរងគ្រោះទាំងអស់ សុទ្ធសឹងជាទាហាន ដែលបានជិះនៅក្នុងយន្ដហោះ ហើយគ្មានអ្នកណាម្នាក់ បានរួចរស់មានជីវិតទេ។

សារព័ត៌មានប្រចាំតំបន់វិញ បានអះអាងថា យន្ដហោះបានធ្លាក់បោកខ្លួន ពីលើចំការសណ្ដែក នៅវេលាម៉ោង ១៦ ម៉ោងក្នុងស្រុក (ត្រូវនឹងយប់ម៉ោង២២ ម៉ោងក្នុងប្រទេសបារាំង និងម៉ោង៣ទាបភ្លឺ ថ្ងៃអង្គារ ទី១១ ខែកក្កដា ម៉ោងនៅកម្ពុជា)។

នៅប៉ុន្មានម៉ោងមុននេះ ទំព័រទ្វីសធើរ (Twitter) [...]

កូនស្រីប្រធានាធិបតី ត្រាំ រង​បណ្ដឹង​ពី​បទ​ក្លែង​បន្លំ​ម៉ូដ​ស្បែក​ជើង

កូនស្រីប្រធានាធិបតី ត្រាំ រង​បណ្ដឹង​ពី​បទ​ក្លែង​បន្លំ​ម៉ូដ​ស្បែក​ជើង

អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) ជាកូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងត្រូវឡើងធ្វើជាសាក្សីដោយផ្ទាល់ នៅក្នុងរឿងរ៉ាវប្ដឹងផ្ដល់មួយ ដែលបានចោទយីហោស្បែកជើងមួយ របស់អ្នកស្រី ថាបានក្លែងបន្លំផលិតផល របស់សហគ្រាស​ឆ្នៃម៉ូដស្បែកជើងមួយ របស់ប្រទេសអ៊ីតាលី ដែលមានយីហោ «Aquazzura»។ នេះ បើតាមការសម្រេច របស់​ចៅក្រម​មួយរូប ដែលបានផ្សាយឲ្យដឹង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ក្នុងដីកាសម្រេចនោះ ចៅក្រមឈ្មោះ «Katherine Forrest» នៃក្រុងញ៉ូយក (សហរដ្ឋអាមេរិក) បានច្រានចោលការលើកឡើង របស់លោកប្រធានាធិបតី ត្រាំ ដែលបានអះអាងថា កូនស្រីរបស់លោក គួរត្រូវលើកលែង ក្នុងការបង្ហាញខ្លួននៅមុខតុលាការ ក្រោមមូលហេតុតួនាទីរបស់នាង ជាទីប្រឹក្សានៅឯសេតវិមាន។

ចៅក្រុមបានសរសេរ ក្នុងដីកាកោះ ដែលមានកម្រាស់​បីទំព័រថា៖ «ផ្ទុយពីពេលវេលាដ៏ត្បិតត្បៀត ដែលអ្នកស្រី ត្រាំ [...]

ធ្លាក់​យន្ដហោះ​ទេសចរណ៍​នៅ​ស្វីស ស្លាប់​ពីរ​នាក់

ធ្លាក់​យន្ដហោះ​ទេសចរណ៍​នៅ​ស្វីស ស្លាប់​ពីរ​នាក់

ក្រុមអ្នកជួយសង្រោះ និងរថយន្ដគិលានសង្គ្រោះ ត្រូវបានបញ្ជូនយ៉ាងបន្ទាន់ ទៅកាន់តំបន់ព្រៃមួយ ក្នុងក្រុង«Colombier» ភាគខាងត្បូង នៃប្រទេសស្វីស បន្ទាប់ពីទទួលដំណឹង ពីការធ្លាក់យន្ដហោះទេសសចរណ៍មួយគ្រឿង កាលពីីម៉ោងជាងពីររសៀល ក្នុងថ្ងៃពុធនេះ។

នគរបាលបានអះអាង ពីតុល្យភាពចុងក្រោយថា មនុស្សពីរនាក់ ស្ត្រីម្នាក់និងបុរសម្នាក់ ដែលស្ថិតក្មុងយន្ដហោះ បានស្លាប់បាត់បងជីវិត។ ហើយបន្ថែម​ពីលើ​រថយន្ដសង្គ្រោះ ដែលមានវត្តមាន​នៅនឹងកន្លែង រថយន្ដដឹកសពមួយគ្រឿង ក៏ត្រូវបានបញ្ជូនទៅដល់ដែរ។

នគរបាលតំបន់និយាយទៀតថា មានមនុស្សពីរនាក់នៅក្នុងយន្ដហោះ និងបានបដិសេធមិនផ្ដល់ព័ត៌មានលំអិតបន្ថែម ទាក់ទងនឹងហេតុការណ៍នេះទេ ដោយពន្យល់ហេតុផល ថាចង់ជូនដំណឹង ប្រាប់ក្រុមគ្រួសារជនរងគ្រោះជាមុនសិន។

ស្ត្រីម្នាក់ ដែលជាសាក្សី​នៅក្បែរកន្លែងកើតហេតុ បានថ្លែងប្រាប់ឲ្យដឹងថា នាងនិងគ្រួសារ កំពុងជិះទូកធាក់ដោយជើង នៅលើបឹង «Neuchâtel» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...