យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

ស្ត្រីម្នាក់អាយុ៥៧ឆ្នាំ ជាជនជាតិ ញ៉ូហ្សែឡែន បានស្លាប់កាលពីម្សិលម៉ិញ បន្ទាប់ពីបានត្រូវនឹងកម្លាំងខ្យល់ ដែលបាញ់ចេញ ពីម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះមួយ ដែលកំពុងត្រៀមខ្លួនហោះចេញ ពីព្រលានយន្ដហោះ «Princess Juliana» ស្ថិតនៅជាប់ឆ្នេរសមុទ្រ នៃកោះ «Sint Maarten»។ នេះ បើតាមការអះអាង របស់នគរបាលកោះ ដែលជាទឹកដី នៃប្រទេសហូឡង់ ក្នុងតំបន់ប្រជុំកោះការ៉ាអ៊ីប (ទ្វីបអាមេរិកកណ្ដាល)។
យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់
ទិដ្ឋភាព ពេលយន្ដហោះបន្ទាបខ្លួន ចុះចតនៅលើព្រលានយន្ដហោះ ដែលនៅក្បែរឆ្នេរ សម្រាប់អ្នកទេសចរណ៍។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 14, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីរងគ្រោះ ដែលបានមកធ្វើវិសមកាល នៅលើកោះមួយនេះ បានស្ថិតនៅជាប់ ជាមួយរបងព្រលានយន្ដហោះ ដែលមានទីតាំងនៅក្បែរឆ្នេរខ្សាច់ មានពោរពេញដោយមនុស្ស។ ប៉ុន្តែនៅពេលយន្ដហោះបានតម្លើងកម្លាំងម៉ាស៊ីនប្រតិកម្ម ដើម្បីរុញតួយន្ដហោះ ឲ្យហោះងើបខ្លួនពីដី ស្ត្រីវ័យ៥៧ឆ្នាំ ទំនងជាបានទទួលខ្យល់ ដែលបាញ់ចេញពីម៉ាស៊ីនប្រតិកម្ម យ៉ាងពេញកម្លាំងតែម្ដង (វីដេអូបង្ហាញជូនខាងក្រោម)។

ជាការពិតហើយ ការសាងសង់ព្រលានយន្ដហោះ នៅក្បែរឆ្នេរ របស់កោះ «Sint Maarten» ជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍របស់ខ្លួន ហើយគេឧស្សាហ៍ឃើញរូបថត ឬវីដេអូជាច្រើន ស្ដីពីការហោះចុះ ឬការហោះឡើង នៃយន្ដហោះ ដែលស្ថិតនៅយ៉ាងប្រកៀក ពីលើក្បាលអ្នកទេសចរណ៍។ អ្នកទេសចរណ៍ខ្លះទៀត ថែមទាំងបានឆក់ឱកាស រករឿងសប្បាយ ដោយយកខ្លួន ទៅដាក់ឲ្យចំពីក្រោយកម្លាំងខ្យល់ ដែលបាញ់ចេញ​ដោយម៉ាស៊ីនប្រតិកម្ម​យន្ដហោះ​នោះទៀត។

ស្ថានភាពនេះ ត្រូវបានមនុស្សកាន់តែច្រើនឡើង សំដែងការព្រួយបារម្ភ អំពីគ្រោះថ្នាក់ ដែលអាចកើតមានដូចខាងលើ ឬប្រហាក់ប្រហែល។ ជាពិសេស នៅទីនោះ ថែមទាំងមានដាក់ ផ្លាកសញ្ញាបំរាម និងមានវត្តមានជាប្រចាំ របស់នគរបាល​ព្រលានយន្ដហោះ ដើម្បីរំលឹកអ្នកទេសចរណ៍ កុំឲ្យលលេងនឹងល្បែងបង្កគ្រោះដូចនេះ។

ប៉ុន្តែគ្រោះ បានកើតឡើង រួចស្រេចហើយ កាលពីថ្ងៃម្សិលម៉ិញ។ បើតាមនគរបាលកោះ បានរៀបរាប់ ឲ្យដឹងក្នុងថ្ងៃនេះថា បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះនៅមានជីវិតនៅឡើយ ប៉ុន្តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលក្រុមអ្នកជួយសង្គ្រោះ បានបញ្ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យ។ ស្ត្រីអ្នកទេសចរណ៍ បានលាចាកលោក នៅវេលាម៉ោង​ប្រមាណជា ១៨ល្ងាច នៅក្នុងមន្ទីរពេទ្យធំ របស់កោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...