ព្យុះសង្ឃរា សេនឌី បក់លើឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក
ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបានបណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។
បណ្ដាជនប្រមាណជា ៥០លាននាក់ នឹងត្រូវទទួលផលប៉ះពាល់ ក្នុងនោះលទ្ធភាពដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ នឹងអាចមានដូចជា ទឹកជំនន់ និងការដាច់ចរន្ដអគ្គិសនី ដោយសារតែដើមឈើជាច្រើននឹងត្រូវខ្យល់បោកបក់ផ្ដួលរំលំ ហើយប៉ះទៅលើបង្គោលភ្លើង ឬខ្សែរភ្លើង ជាដើម។
ការឃោសនាជាច្រើន នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី [...]