Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់​ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរ​ឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។


លោកលី កេគៀង នាយករដ្ឋមន្ត្រីចិន (រូបខាងឆ្វេង) ទៅទស្សនកិច្ចនៅឥណ្ឌាថ្ងៃទី១៩ខែឧសភានេះ។

កាលពីខែកន្លងទៅ ហេតុការណ៍មួយបានកើតឡើងនៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ដែលបានធ្វើឲ្យមានមន្ទិល​ដល់ដំណើរទស្សនកិច្ចរបស់លោក លី កេគៀង (Li Keqiang)។ ប្រទេសឥណ្ឌាបានចោទកងទ័ពចិនថា បានឆ្លងកាត់​ព្រំដែននៅថ្ងៃទី១៥ខែមេសា [...]

កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

អ្នកនាំពាក្យខាងការពារជាតិ របស់ទីក្រុងសេអ៊ូល បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់កាំជ្រួច​បញ្ជា​ពីចម្ងាយមួយទៀត ពីឆ្នេរខាងកើតរបស់ខ្លួន នៅថ្ងៃអាទិត្យទី១៩ខែមេសានេះ មួយថ្ងៃក្រោយការបាញ់កាំជ្រួចរយៈខ្លី ចំនួន​បីផ្សេងទៀត ទៅក្នុងទិសដៅដូចគ្នា (សមុទ្រជប៉ុន)។


កាំជ្រួចដាក់តាំងបង្ហាញ របស់ប្រទេសកូរ៉េខាងជើង។

ប្រទេសកុម្មុយនីសបានធ្វើការបាញ់សាកល្បង ការបាញ់កាំជ្រួចប្រភេទនេះ ជាញឹកញយដង តែសកម្មភាពនេះ​បានកើត​មានឡើង បន្ទាប់ពីយន្ដការផ្នែកការទូត ដើម្បីបន្ថយភាពតានតឹងរវាងប្រទេសបងប្អូនគូរសត្រូវទាំងពីរ បានចាប់ផ្ដើម​ដំណើរការរបសខ្លួនរួចហើយនោះ។

ទីក្រុងព្យុងយ៉ាងបានគម្រាម សឹងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ [...]

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រធានាធិបតីនៃប្រទេសភូមា លោកថេន សេន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក ហើយនឹងក្លាយជាមេដឹកនាំ​លើកដំបូងគេ នៃប្រទេសនេះ ដែលបានទៅជាន់ដីអាមេរិក គិតចាប់តាំងពី៤៧ឆ្នាំមកហើយ។


ជំនួបរវាងលោកបារ៉ាក់ អូបាម៉ា និងលោកថេន សេន កាលពីថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១២ កន្លងទៅ។

ទូរទស្សន៍ជាតិរបស់ភូមា បាននិយាយនៅថ្ងៃច័ន្ទនេះថា លោកថេន បានសម្រេចចិត្តថា នឹងធ្វើដំណើរទស្សនកិច្ចនេះ បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama)។ ប៉ុន្តែដំណើរ​ទស្សនកិច្ចនេះ ថានឹងធ្វើនៅពេលណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

សូមរំលឹកថា អតីតបុរសខ្លាំង និងជាជនផ្ដាច់ការភូមា លោក ណេ វីន (Ne Win) ធ្លាប់ត្រូវបានទទួលនៅសេតវិមាន ក្នុង​ឆ្នាំ១៩៦៦។

សហរដ្ឋអាមេរិក [...]

ព្យុងយ៉ាងថា ការ​មក​ដល់​នៃ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជា​«ការ​បង្ក​ហេតុ»​ធ្ងន់ធ្ងរ

ព្យុងយ៉ាងថា ការ​មក​ដល់​នៃ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជា​«ការ​បង្ក​ហេតុ»​ធ្ងន់ធ្ងរ

នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក នឹងចូលរួមក្នុងថ្ងៃខាងមុខ នៅក្នុងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានថ្កោលទោសដោយទីក្រុងព្យុងយ៉ាង។


ក្រុមនាវា និងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នីមីត។

កូរ៉េខាងជើងបានបរិហារនៅថ្ងៃអាទិត្យនេះ ថាជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ នៅបន្ទាប់ពីការមកដល់ឈូងសមុទ្រ​នៃប្រទេស​កូរ៉េខាងត្បូង នូវក្រុមនាវារបស់អាមេរិក ដែលនាំមុខដោយនាវាផ្ទុកយន្ដហោះចម្បាំង នីមីត (Nimitz) ក្នុងបំណងមកធ្វើ​សមយុទ្ធរួមគ្នា។ ក្រុមនាវាទាំងនោះ រួមមាននាវាចាប់កាំជ្រួច និងនាវាល្បាត ដែលមានផ្ទុកយន្ដហោះចម្បាំង ចំនួន៦៤​គ្រឿង។

សមយុទ្ធយោធានេះ បានធ្វើតាមការគ្រោងទុក តែចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកំពុងតឹងតែងនៅឡើយ [...]

ប៉ាគីស្តង់៖ អតីត​នាយក​រដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ ប្រកាស​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត

ប៉ាគីស្តង់៖ អតីត​នាយក​រដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ ប្រកាស​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្តង់ ណាវ៉ាស ស្សារីហ្វ (Nawaz Sharif) បានប្រកាសពីជ័យជំនះរបស់ខ្លួន នៅក្នុង​ការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ ដែលពោរពេញទៅដោយអំពើហឹង្សា កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ខណៈដែលលទ្ធផល​ផ្លូវការ នៅមិនទាន់បានប្រកាសធ្វើនៅឡើយ។


អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ លើកដៃបង្ហាញពីជ័យជំនះ។

ប្រសិនបើជ័យជំនះនេះត្រូវបានបញ្ជាក់អះអាងពិតប្រាកដមែន វានឹងជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ សម្រាប់អ្នកនយោបាយ​អាយុ៦៣ឆ្នាំរូបនេះ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីពីរអាណត្តិ មុននឹងត្រូវគេបណ្ដេញចេញពីតំណែង ដោយសាររដ្ឋប្រហារ​យោធាមួយនៅឆ្នាំ១៩៩៩។ លោកបាននិរទេសខ្លួនទៅរស់នៅ​បរទេសជាច្រើនឆ្នាំ មុននឹងត្រឡប់ចូលមកក្នុងប្រទេស​វិញ​នៅឆ្នាំ២០០៧។

គណបក្សរបស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...