ភូមាប្រកាសតំឡើងប្រាក់បៀវត្សទាបបំផុត ៣០%
រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានកាន់អំណាច មិនដល់២ឆ្នាំស្រួលបួលផងទេ តែបានប្រកាសរួចជាស្រេច ពីការតំឡើងប្រាក់បៀវត្ស ទៅដល់មន្ត្រីនយោជិកទាំងឡាយ ទាំងមន្ត្រីរដ្ឋការ ទាំងក្នុងវិស័យឯកជន (អនុវត្តន៍លើសហគ្រាស ដែលមានបុគ្គលិកចាប់ពី១០នាក់ឡើង)។
ការសម្រេចតំឡើងប្រាក់បៀវត្សនេះ ធ្វើឡើងបីឆ្នាំបន្ទាប់ពីរដ្ឋាភិបាលយោធា (មុនរដ្ឋាភិបាលអ្នកស្រី ស៊ូជី) បានដាក់ឲ្យមាន នូវកម្រិតប្រាក់បៀវត្សទាបបំផុត ក្នុងឆ្នាំ២០១៥ កន្លងទៅ។ នៅក្នុងសេចក្ដីរាយការណ៍មួយ ដែលចេញផ្សាយ ដោយសារព័ត៌មានផ្លូវការ «Global New Light of Myanmar» របស់រដ្ឋភូមា បានឲ្យដឹងថា ប្រាក់បៀវត្សថ្មី មានកម្រិត៤៨០០ឆា ក្នុងមួយថ្ងៃ។ សារព័ត៌មានបានស្រង់ប្រភពផ្លូវការមួយ មកសរសេរថា៖ «ប្រាក់បៀវត្សទាបបំផុតថ្មី នឹងត្រូវបានអនុវត្តន៍ នៅគ្រប់តំបន់ទាំងអស់ និងសម្រាប់គ្រប់សហគ្រាសទាំងអស់ ដែលមានបុគ្គលិក ចាប់ពី១០នាក់ឡើង»។
[...]