មិនពាក់ខ្សែរក្រវ៉ាត់ នៅពេលបង្វិលខ្លួន ធ្លាក់ស្លាប់២នាក់នៅចិន
មនុស្សពីរនាក់ បានស្លាប់ នៅថ្ងៃសុក្រ ទី០១ ខែមេសានេះ បន្ទាប់ពីបានឡើងជិះ ទោងបង្វិលខ្លួន ដែលជាម៉ាស៊ីនកំសាន្ដ ធ្វើឲ្យអារម្មណ៍រំភើប ក្នុងទីក្រុង វេនហ្សូ នៅឆ្នេរភាគខាងកើត នៃប្រទេសចិន។ សាក្សីនៅផ្ទាល់កន្លែង បានថ្លែងបញ្ជាក់ថា ជនរងគ្រោះទាំងនេះ បានធ្លាក់ពីកំពស់ទោង ប្រមាណជា២០ម៉ែត្រ នៅពេលដែលម៉ាស៊ីន «Crazy Scream» សម្រាប់ជិះកំសាន្ដនេះ បានផ្ដើមដំណើរការដំបូង។
សាក្សីត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន «shanghaiist» មកបញ្ជាក់ទៀតថា មានមនុស្សជាច្រើននាក់ បានស្រែកទៅអ្នកកាន់ម៉ាស៊ីន កុំទាន់ឲ្យដំណើរការទោងបង្វិលនោះ ដោយហេតុថា គេគួរទុកពេល ឲ្យអ្នកជិះបានពាក់ខ្សែរក្រវ៉ាត់ ឬរបាំងការពារសិន។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យមនុស្ស៣នាក់ផ្សេងទៀត រងរបួសដែរ។ សាក្សីបានបញ្ជាក់បន្ថែមថា មនុស្សបីនាក់ បានធ្លាក់ពីកន្លែងអង្គុយរបស់ពួកគេ នៅពេលម៉ាស៊ីន បានបញ្ជូនពួកគេទៅដល់លើ ខណៈពីរនាក់ទៀត ត្រូវបានដែកធ្ងន់ៗជាច្រើន [...]