Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

អ្នក​ជំនាញ​ម្នាក់​អះអាង​ដឹង​ពី​យន្ដហោះ MH370 ថា​នៅ​កន្លែង​ណា

១ឆ្នាំ២ខែ បានកន្លងផុតទៅ ការបាត់ខ្លួននៃយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ MH370 នៅតែ​មិន​មានការបកស្រាយ ឲ្យដឹងច្បាស់លាស់ យ៉ាងដូចម្ដេច ឬយ៉ាងណានោះនៅឡើយ។ តួយន្ដហោះប៊ូអីង (Boeing 777) ទាំង​មូល ក៏នៅមិនទាន់បានរកឃើញ ហើយ​អាជ្ញាធរ​នៃប្រទេសម្ចាស់យន្ដហោះវិញ ដែលបានប្រកាសថា ករណីយន្ដហោះនេះ ជាឧប្បត្តិហេតុនោះ ក៏ដូចជាមិនសូវ បាន​ធ្វើ​អត្ថាធិប្បាយ ឲ្យមានតម្លាភាព ខ្លាំងក្លានោះដែរ។

តែសម្រាប់អ្នកជំនាញបារាំង ខាងអាកាសចរណ៍ លោក អេនដ្រេ មីលណេ (Andre Milne) វិញ បានចេញមកអះអាងថា លោកបានដឹង ពីកន្លែងដែលយន្ដហោះមួយនេះ កំពុងស្ថិតនៅ។ នៅក្នុងវីដេអូខាងលើនេះ លោកបានអំពាវនាវ ស្វែងរក​ការរៃអង្គាស ដើម្បីយកថវិកា ទៅផ្គត់ផ្គង់ការស្រាវជ្រាវ របស់លោក និងក្រុមការងារ។

លោក អេនដ្រេ មីលណេ ជាអ្នកជំនាញមួយរូប ធ្វើការនៅក្នុងផ្នែកបច្ចេកវិទ្យា អាកាសចរណ៍យោធា របស់ប្រទេសបារាំង។ នៅក្នុងវីដេអូ ដែលលោកអះអាង [...]

MH370៖ រក​យន្ដហោះ​មិន​ឃើញ បែរ​ទៅ​ឃើញ​ខ្មោច​នាវា​​បូរាណ

MH370៖ រក​យន្ដហោះ​មិន​ឃើញ បែរ​ទៅ​ឃើញ​ខ្មោច​នាវា​​បូរាណ

ការរុករកយន្ដហោះ បាត់ខ្លួនយ៉ាងអាថ៌កំបាំង ដែលមានទំហំផ្ទៃក្រឡា កាន់តែធំឡើងៗ នៅតែគ្មានឃើញស្រមោលអ្វី សូម្បីបន្តិច។ ប៉ុន្តែនៅពេលគេរំកិលការរុករុក មកភាគខាងលិច ឆ្ងាយបន្តិចពីផ្ទៃក្រឡារុករកកន្លងមក ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញ តួនាវាដ៏ចំណាស់មួយ ដែលមានអាយុកាល តាំងពីសតវត្សន៍ទី១៩។

លោក ភីធើរ ហ្វូឡី (Peter Foley) អ្នករៀបចំដឹកនាំការរុករុក បានពន្យល់ពីការរកឃើញ​ របស់ក្រុមលោកថា៖ «គួឲ្យ​អស្ចារ្យ... តែវាមិនមែនជាអ្វី ដែលយើងកំពុងស្វែងរកនោះទេ។ យើងពិតជាខកចិត្ត ដែលវាមិនមែនជាតួយន្ដហោះ។»

នៅចំកណ្ដាល នៃផ្ទៃក្រឡារុករក ជាង៦០០០០គីឡូម៉ែត្រការ៉េ ឧបករណ៍បាញ់រលកសម្លេង sonar បានឲ្យសញ្ញាពីវត្តមាន នៃបំណែករាយប៉ាយ យ៉ាងច្រើនគួរឲ្យចាប់អារម្មណ៍។ បំណែកទាំងនោះ ស្ថិតនៅបាតសមុទ្រ ដែលមានជម្រៅ ប្រមាណ​ជា៤គីឡូម៉ែត្រ ពីផ្ទៃទឹកខាងលើ ហើយវាពិតជា បានធ្វើឲ្យអ្នករុករកយន្ដហោះ មានក្ដីសង្ឃឹមយ៉ាងច្រើន [...]

អាមេរិក​ស្នើរ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឲ្យ​ទទួល​ជន​ភៀស​ខ្លួន

អាមេរិក​ស្នើរ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឲ្យ​ទទួល​ជន​ភៀស​ខ្លួន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) បានជួបជជែកជាមួយ ដៃគូសន្ទនារបស់លោក រដ្ឋមន្ត្រីការ​បរទេស​ថៃ ដើម្បីពិភាក្សា ពីស្ថានភាពនៃជនភៀសខ្លួន តាមទូក នៅក្នុងសមុទ្រ អាដាមាន (Andaman) និងពីលទ្ធភាព សម្រាប់​ប្រទេស​ថៃ ក្នុងការផ្ដល់ជម្រកបណ្ដោះអាសន្ន ឲ្យក្រុមជនភៀសខ្លួនទាំងនោះ។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក ចេហ្វ រ៉ាធឃេ (Jeff Rathke) បានថ្លែងឲ្យដឹងថា៖ »យើងអំពាវនាវ ដល់​បណ្ដារដ្ឋាភិបាល នៃប្រទេសនៅក្នុងតំបន់ ធ្វើយ៉ាងណា កុំឲ្យរុញទូកទាំងនោះ ចេញទៅក្នុងសមុទ្រវិញ»។

សម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី វិញ បានស្នើសុំឲ្យមានការរួមចំណែក ពីប្រទេសភូមា ដែលជនភៀសខ្លួនមួយភាគ ជា​បណ្ដា​ជន​ភាគតិច រ៉ូហ្គិនយ៉ា (Rohingyas) កាន់សាសនាឥស្លាម នៅក្នុងប្រទេសមួយនេះ។ ប៉ុន្តែរដ្ឋាភិបាលក្រុង រ៉ង់ហ្គូន បាន​ឆ្លើយ​មកវិញរួចហើយថា រឿងនេះ មិនមែនជាបញ្ហារបស់ខ្លួនទេ។

[...]
រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

ការរញ្ចួយដី ដែលមានកម្រិត ៧,៤ បានអង្រួនប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ ជាថ្មីទៀត បន្ថែមពីលើការរញ្ជយដី ដែល​កើតមានកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ បង្កឲ្យបណ្ដាជននេប៉ាល់ បានផ្អើលជ្រួលច្របល់យ៉ាងខ្លាំង ជាពិសេស​នៅ​ក្នុង​រដ្ឋធានី កាតាម៉ាឌូ។ នេះបើតាមការអះអាង របស់សាក្សីជាច្រើន និងយោងតាម វិទ្យាស្ថានភូមិសាស្ត្រ របស់អាមេរិក (USGS)។ តុល្យភាពដំបូង នៅក្នុងពេលនេះ បានផ្សាយឲ្យដឹងថា មនុស្ស៤៣នាក់ បានស្លាប់ ហើយព្រលាន​យន្ដហោះ​អន្តរជាតិ របស់​ប្រទេស ត្រូ​វបានបិទ និងផ្អាកលែងឲ្យយន្ដហោះ ហោះឡើង និងចុះចត។

មនុស្សទាំង៤៣នាក់នោះ មាន៣៦នាក់ នៅក្នុងប្រទេសនេប៉ាល់ ១៧នាក់ នៅក្នុងប្រទេសឥណ្ឌា និង១នាក់នៅ​ក្នុង​ប្រទេស​ចិន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៣៥នាទី ម៉ោង​ក្នុងស្រុក  និងមានរយៈពេលប្រមាណជា ១នាទី។

[...]
រួម​គ្នា​រំលោភ​យុវតី​ជំទង់ រួច​បោះ​នាង​ជា​មួយ​ម្ដាយ​​ចេញ​ពីឡាន​ក្រុង

រួម​គ្នា​រំលោភ​យុវតី​ជំទង់ រួច​បោះ​នាង​ជា​មួយ​ម្ដាយ​​ចេញ​ពីឡាន​ក្រុង

ហេតុការណ៍ រំលោភសេពសន្ធវៈ ជាក្រុម (ឬរំលោភបូក) បានផ្ទុះឡើងសារជាថ្មីទៀត នៅក្នុងប្រទេសឥណ្ឌា ហើយបាន​ធ្វើឲ្យអ្នកផង នឹកឃើញឡើងវិញ ពីព្រឹត្តិការណ៍រំលោភបូក ទៅលើយុវនិស្សិតស្រីម្នាក់ នៅលើរថយន្ដក្រុង ក្នុងរដ្ឋធានី ញ៉ូដេល្លី កាលពីឆ្នាំ២០១២។ កាលពីថ្ងៃពុធសប្ដាហ៍មុន យុវតីជំទង់ម្នាក់ទៀត បានស្លាប់ដោយសារ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់​ពីនាង ត្រូវបានបោះចេញ ពីរថយន្ដក្រុង ដោយមនុស្សប្រុស អ្នកចាប់រំលោភមួយក្រុម។

ហេតុការណ៍ បានកើតឡើង នៅលើដងផ្លូវជាតិ ម៉ូហ្គា (Moga) ភាគខាងជើងនៃប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពី​ព្រំដែនជាមួយ ប្រទេសប៉ាគីស្ថាន។ នេះបើតាមការអះអាង របស់ស្ត្រីជាម្ដាយ អ្នកស្រី ស៊ីដ័រ កូរ (Shinder Kaur) ដែល​កំពុង​​សម្រាកព្យាបាលខ្លួន នៅក្នុងមន្ទីរពេទ្យ ថ្លែងប្រាប់ ទូរទស្សន៍ NDTV។ ខណៈពេល ដែលស្ត្រីជាម្ដាយ យុវតី​ជំទង់​ជា​កូនស្រី និង​កូនប្រុសម្នាក់ទៀត បានធ្វើដំណើរទាំងយប់ នៅលើរថយន្ដក្រុងមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...