Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

ជ្រុះ​ពី​រថយន្ដ​មុខ ក្មេង​ប្រុស​ម្នាក់​នេះ​ត្រូវ​រថយន្ដ​មួយ​ទៀត​កិន

រូបភាពខាងលើនេះ បានធ្វើឲ្យស្រៀវដល់ឆ្អឹងខ្នង។ ជាហេតុការណ៍មួយ ដែលបានកើតឡើងក្នុងក្រុង «Zhaotong» ស្ថិតនៅភាគនារតី នៃប្រទេសចិន និងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព សម្រាប់​ឃ្លាំ​មើល​នៅនឹង​ផ្លូវបំបែក។

នៅពេលរថយន្ដដឹកទំនិញ បានឈប់នៅនឹងភ្លើងស្ដុប គេពិតជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងឡើង។ តែ​បន្ទាប់ពីភ្លើងស្ដុប បានអនុញ្ញាតឲ្យរថយន្ដនេះ រំកិលខ្លួនទៅមុខ ឃ្លុបខាងក្រោយ ដែលបិទមិនជិតល្អ បាន​បណ្ដាល​ឲ្យជ្រុះកុមារាម្នាក់ មកលើផ្លូវថ្នល់។

ដោយសារកុមារា បានដួលនៅលើថ្នល់ ជាហេតុធ្វើឲ្យរថយន្ដខាងក្រោយ មើលមិនឃើញ ហើយបានបរ​កិន​ពី​លើកុមារ មុននឹងឪពុកម្ដាយរបស់កុមារ បានស្ទុះចុះពីរថយន្ដដឹកទំនិញ (ដែលនៅខាងមុខ) និងបាន​ស្រែក​ឲ្យ​រថយន្ដ​តូច បើកថយក្រោយ ដើម្បីពួកខ្លួនអាចលើកកូនមកវិញ។

ជាសំណាងល្អ ដែលកុមារមានរបួសសើរស្បែក តែបន្តិចបន្តួច។ តែកុមារត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ ដើម្បី​ឆ្លុះមើលខ្លួនប្រាណ [...]

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

បំណែកយន្ដហោះថ្មីមួយនេះ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅលើឆ្នេរសមុទ្រ នៃកោះ «Rodrigues» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសម៉ូរីស (Maurice - ជាប្រជុំកោះ នៅភាគខាងលិច​នៃ​មហា​សមុទ្រ​ឥណ្ឌា)។ គឺអ្នកទេសចរណ៍ពីរនាក់ប្ដីប្រពន្ធ មកពីកោះ រ៉េអ៊ុយញ៉ុង (Réunion) ជាអ្នក​បាន​ឃើញ​មុន​គេ នូវបំណែកមួយនេះ។

គេបានសង្ស័យថា បំណែកនោះ ជាផ្នែកមួយនៃយន្ដហោះ ប៊ូអីង (Boeing ប្រភេទ 777-200ER) របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះ​ទៅ​រដ្ឋធានី ប៉េកាំង និងដែលបានបាត់ខ្លួនយ៉ាងអាចកំបាំង កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​នឹង​អ្នក​ដំណើរ ២៣៩នាក់។

តាមប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា [...]

វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី

វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី

តាមពិតទៅ ការជ្រើសតែងតាំង និងការស្បថចូលកាន់តំណែង នៅចំពោះរដ្ឋសភា របស់ប្រទេស​កុម្មុយនីស​មួយនេះ ធ្វើឡើងដើម្បីឲ្យបាន គ្រាន់តែជា«ទម្រង់»ប៉ុណ្ណោះ ព្រោះ«សមមិត្ត» ត្រាំង ដៃគ័ង (Tran Daï Quang) អាយុ​៥៩ឆ្នាំ គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានស្នើសុំឡើង ដោយគណបក្សកុម្មុយនីស កាល​​ពី​មហា​សន្នីបាទ ក្នុងខែមករាកន្លងមក។ លោក ដៃគ័ង ត្រូវចូលមកជំនួស តំណែងជាងបួនឆ្នាំ របស់​លោក ទ្រឿង តឹងសាង (Truong Tan Sang) ដែល​បានផុតអណត្តិទៅ កាលពីថ្ងៃទី៣១ ខែមីនាថ្មីៗនេះ។

រីឯតំណែងនេះទៀតសោធ ក៏មិនមានសិទ្ធិសម្រេចអ្វីដែរ ដោយហេតុថា ប្រធានាធិបតី ត្រូវអប​ដោយ​មនុស្ស​ខ្លាំង​ពីរនាក់ទៀត ដើម្បីសម្រេចជោគវាសនា នៃការដឹកនាំប្រទេស។ បុរសខ្លាំងទាំងពីរនាក់ទៀតនោះ គឺ នាយករដ្ឋមន្ត្រី និងប្រធានបក្សកុម្មុយនីសវៀតណាម។

នៅក្នុងអតីតកាល លោក ត្រាំង ដៃគ័ង ជាឧត្ដមសេនីយ៍នគរបាលមួយរូប នៅក្រសួងមហាផ្ទៃ ទទួលបន្ទុកខាង សុវត្ថិភាព​សាធារណៈ [...]

កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

នេះជាលើកទីមួយហើយ ដែលមេទ័ពដ៏មានអំណាច របស់ប្រទេសភូមា លោកឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) បានថ្លែងឡើងច្បាស់ៗ បន្ទាប់ពីប្រទេសនេះ បានស្ថិតក្រោយឥទ្ធិពលរបស់កងទ័ព អស់​រយៈ​ពេលជាច្រើនទសវត្សន៍ ហើយនៅចំពេល ដែលរដ្ឋាភិបាលដឹកនាំប្រទេស កំពុងត្រូវបានផ្លាស់ប្ដូរ ពីគណបក្ស​​ដែល​ស្និត​នឹងក្រុមយោធា មកជារដ្ឋាភិបាល ដែលបង្កើតឡើង ដោយគណបក្សប្រឆាំង របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។

ថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់នាយទាហាន និងទាហាន ដែលបានចូលរួម ក្នុងទិវាដង្ហែព្យុហយាត្រាមួយ ក្នុងរដ្ឋធានី «Naypyidaw» កាលពីថ្ងៃអាទិត្យ លោក មីន អ៊ុងហ្លាំង បានឲ្យដឹងថា៖ «ខ្ញុំសូមស្នើសុំ ដោយ​ក្ដី​គោរព​ដ៏ខ្ពង់ខ្ពស់ ឲ្យកងទ័ពភូមា (ឬតាមភាសាភូមា ហៅ «Tatmadaw») ចូលរួមសហការ ដើម្បីភាព​រីក​ចម្រើន ដល់​ការ​បង្រួប​បង្រួមជាតិ និងដល់ពលរដ្ឋភូមា របស់ខ្លួន»។

លោកបានបន្តទៀតថា៖ «ឧបសគ្គដ៏សំខាន់ចំនួនពីរ សម្រាប់ដំណើរឈានទៅមុខ [...]

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត រំលង​លើ​សមុទ្រ​ជប៉ុន

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត រំលង​លើ​សមុទ្រ​ជប៉ុន

ប្រទេសកូរ៉េខាងជើង បានបាញ់សារជាថ្មី នូវកាំជ្រួចមួយគ្រាប់ទៀត កាលពីព្រឹកថ្ងៃអង្គារនេះ។ កាំជ្រួច ដែល​ទំនងជាប្រភេទ​កាំជ្រួចរយៈខ្លីនេះ ​បាន​ផ្ទុះ នៅក្នុងលំហរសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ ឬហៅថា សមុទ្រ​ជប៉ុន។ នេះបើតាមការអះអាង របស់​កងទ័ព​របស់ប្រទេសកូរ៉េខាងត្បូង នៅរសៀល​ថ្ងៃអង្គារដដែល។ ការ​បង្ហាញ​សាច់ដុំម្ដងទៀតនេះ បានធ្វើឡើង នៅក្នុង​ពេល​ដែល​ភាព​តានតឹង នៅក្នុងតំបន់ បានកើន​ឡើង​ដល់​កំពូល។

អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «គ្រាប់បាញ់ផ្លោង ដែលជាកាំជ្រួចរយៈខ្លី ត្រូវបានបាញ់ចេញ នៅម៉ោង ៥និង៤០នាទី ព្រឹក នៅក្បែរក្រុង វុនសាន ភាគខាងកើត នៃ​ទឹកដី​កូរ៉េខាងជើង។ កាំជ្រួចត្រូវបានបាញ់ សម្រាប់ចំងាយ ២០០គីឡូម៉ែត្រ។ (...) យើងបាន​តាមដាន​ស្ថានការណ៍ យ៉ាងដិតដល់ ហើយ​យើង​បានត្រៀមខ្លួនគ្រប់ពេល ដើម្បីប្រឈមនឹងព្រឹត្តិការណ៍ ជាយថាហេតុ​ណា​មួយ។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...