ឃាតកម្ម គីម ជុង-ណាម បង្កជម្លោះការទូត ម៉ាឡេស៊ី-កូរ៉េខាងជើង
ឃាតកម្មទៅលើលោក គីម ជុង-ណាម (Kim Jong-Nam) បងប្រុសម្ដាយដោយខ្លួន របស់លោក គឹម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំប្រទេសកូរ៉េខាងជើងសព្វថ្ងៃ បានដើរដល់ដំណាក់កាលថ្មី នោះគឺជម្លោះ«ការទូត»យ៉ាងខ្លាំងក្លា រវាងប្រទេសម៉ាឡេស៊ី និងរបបកុម្មុយនីស។ នៅព្រឹកថ្ងៃចន្ទនេះ ប្រទេសម៉ាឡេស៊ី បានកោះហៅ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅរាជធានី កូឡាឡំពួរ មកធ្វើការព្រមាន និងបានហៅឯកអគ្គរាជទូត របស់ខ្លួន ប្រចាំនៅរដ្ឋធានីព្យុងយ៉ាង ឲ្យវិលត្រឡប់មកមាតុប្រទេសវិញ។ នេះបើតាមការប្រកាសឲ្យដឹង ពីសំណាក់ក្រសួងការបរទេសម៉ាឡេស៊ី។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលបានចេញផ្សាយ បន្ទាប់ពីជំនួបជាមួយលោក កាង ជូល (Kang Chol) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានសរសេរឲ្យដឹងថា៖ «ក្រសួងបានបញ្ជាក់ជាថ្មី ទាក់ទងនឹងមរណភាព នៃលោក គឹម ជុង-ណាម ដែលបានកើតឡើង នៅលើទឹកដីម៉ាឡេស៊ី [...]