កម្ពុជា៖ សម រង្សី ឈប់តតាំងក្តី នៅសាលាឧទ្ធណ៍ និងតុលាការកំពូល
សាលក្រមនានា ដែលដាក់បន្ទុកលើមេដឹកនាំគណបក្សប្រឆាំង ចេញដោយតុលាការក្នុងប្រទេសកម្ពុជា នឹងចូលជាស្ថាពរ ដោយហេតុមេដឹកនាំនិរទេសខ្លួនរូបនេះ បានសម្រេចចិត្តដកពាក្យបណ្តឹង តាមរយៈមេធាវីរបស់លោក នៅមុនមួយថ្ងៃ ដែលសាលាឧទ្ធរណ៍នឹងបើកសវនា។
ក្បួនដង្ហែឃោសនាបោះឆ្នោត របស់គណបក្សសម រង្សី កាលពីឆ្នាំ២០០៨។
សវនាកាកាត់ទោសកំបាំងមុខលោក សម រង្ស៊ី ក្នុងសំណុំរឿងក្តីបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត លើរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ត្រូវបានចៅក្រមតុលាការសាលាឧទ្ធរណ៍ សម្រេចប្រកាស«លុបចោល» នៅព្រឹកថ្ងៃអង្គារ ទី១២ មីនានេះ។ ការសម្រេចចិត្តនេះ ដោយសារការដកពាក្យបណ្ដឹង របស់មេធាវីការពារក្ដីលោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី ១១ ខែមីនា មុនមួយថ្ងៃ [...]