Posts in ‘កម្ពុជា’ Category

សំនុំ​រឿង​វ៉ាលីយ៉េ ​«នៅ​ឆ្ងាយ»​ពី​ការ​សម្លាប់​ខ្លួន

សំនុំ​រឿង​វ៉ាលីយ៉េ ​«នៅ​ឆ្ងាយ»​ពី​ការ​សម្លាប់​ខ្លួន

ឡូរ៉ង់ វ៉ាលីយ៉េ បុរសជនជាតិបារាំង ពោះម៉ាយតាំងពីមរណភាពក្នុងឆ្នាំ២០០៩ របស់ភរិយាគាត់ ដែលជា​ជន​ជាតិ​ខ្មែរ និង​កូនតូចៗបួននាក់របស់គាត់ បានបាត់ខ្លួននៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០១១ ដោយបានបន្សល់ទុក នូវភាពមន្ទិសដ៏គួរ​អោយ​សង្ស័យ សម្រាប់គ្រួសាររបស់លោក។ បួនខែក្រោយមក សាកសពជាគម្រោងឆ្អឺង របស់ជនបាត់ខ្លួន ត្រូវបានគេរកឃើញ​នៅក្នុងរថយន្ដផ្ទាល់ខ្លួនលោក ចតត្រាំនៅក្នុងត្រពាំង ក្នុងបរិវេណ​ដីផ្ទះ​របស់​គាត់។

អ្វីដែលគេនឹកស្មានមិនដល់ ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានប្រកាសយ៉ាងលឿនជាទីបំផុត នូវសេចក្ដី​សន្និដ្ឋាន​​មួយ ដែលចេញពីលទ្ធផល នៃការស៊ើបអង្កេតរបស់នគរបាលខ្មែរ បង្ហាញអោយគេជឿថា ហេតុ​ការណ៍​ដ៏​រង្គាលនេះ ជា​រឿង«សម្លាប់ខ្លួន» ដោយលោកវ៉ាលីយ៉េខ្លួនឯងផ្ទាល់។

ប៉ុន្តែចៅក្រមស៊ើបអង្កេតនៃតុលាការទីក្រុងប៉ារីស លោកស្រី ក្លូឌីន អង់ហ្វូ (Claudine Enfoux) ដែលបាន​ទទួល​ពាក្យ​​បណ្ដឹងរបស់គ្រួសារជាជនជាតិបារាំង [...]

គ.ជ.ប ស្នើសង្គមស៊ីវិល ពី​ទិន្និន័យ​ទាក់ទង សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

គ.ជ.ប ស្នើសង្គមស៊ីវិល ពី​ទិន្និន័យ​ទាក់ទង សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានធ្វើលិខិតជាផ្លូវការមួយ ដាក់ទៅវិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា NDI ដើម្បីស្នើសុំទិន្នន័យមួយចំនួន ទាក់ទងនឹងការធ្វើសវនកម្ម បញ្ជី​បោះឆ្នោតឆ្នាំ២០១២ ដែលវិទ្យាស្ថាននេះ បានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ.ជ.ប មាន​មន្ទិល​សង្ស័យលើរបាយការណ៍នោះ។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

នៅក្នុងលិខិតរបស់ គ.ជ.ប. ដាក់ទៅកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ NDI បានសរសេរថា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរបាយការណ៍សវន កម្មជាមួយនឹងបញ្ជីបោះឆ្នោត គ.ជ.ប. ស្នើសុំអង្គការ NDIផ្តល់នូវ​របាយការណ៍ដូចជា ឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ។ [...]

និយោជក​បាន​«ឯកភាព»​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ ៨០​ដុល្លារ​ក្នុង​១ខែ

និយោជក​បាន​«ឯកភាព»​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ ៨០​ដុល្លារ​ក្នុង​១ខែ

ចាប់ពីខែចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ កម្មករនិយោជិតផ្នែកការកាត់ដេរសំលៀកបំពាក់ និងស្បែកជើង​ក្នុង​ប្រទេសកម្ពុជា នឹងទទួលបានប្រាក់ឈ្នួលអប្បរមា របស់ពួកគេដែលរាជរដ្ឋាភិបាល និងនិយោជកសំរេចដំឡើងពី ៦១ដុល្លារ​អាមេរិកទៅដល់៨០ដុល្លារអាមេរិក ខណះពេលដែលក្រុមសហជីពមួយចំនួន គំរាមធ្វើការតវ៉ា។


តំណាងកម្មករប្រមាណជាជាង១០នាក់ ត្រូវបានអនុញ្ញាតិអោយដើរ យកញាតិទៅដាក់ តាមស្ថាប័នទាក់ទងមួយចំនួន។ រូបថត MONOROOM.info/ O.Vary។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងព្រឹកថ្ងៃព្រហស្បត្តិនេះថា ក្រុម​ការងារទំនាក់ទំនងវិជ្ជាជីវះ ដែលពិភាក្សាលើបញ្ហា ការតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករ និយោជកបាន​ឯកភាព​គាំទ្រ ដល់ការតំឡើងប្រាក់ឈ្នួលនេះ [...]

ហ៊ុន សែន អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​«គាំទ្រ»​លោក​ជា​នាយក​រដ្ឋមន្ត្រី

ហ៊ុន សែន អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​«គាំទ្រ»​លោក​ជា​នាយក​រដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារនយោបាយជាចំហរ ដោយអំពាវនាវជាសាធារណៈ ទៅដល់ពលរដ្ឋ នៅ​ទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត សូមឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្ររូបលោក ជាបេក្ខភាពនាយក​រដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ខាង​មុខ​នេះ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ស្ថិតក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ដែលជាកន្លែងតាំងសមាធិ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជា​សាធារណៈ ទៅដល់ពលរដ្ឋកម្ពុជាឲ្យគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា និងគាំទ្រលោក [...]

ទេសចរណ៍កម្ពុជា កំពុង​ត្រៀម​ទទួល​ភ្ញៀវ៤​លាន​​នាក់ ក្នុង​ឆ្នាំ​២០១៣

ទេសចរណ៍កម្ពុជា កំពុង​ត្រៀម​ទទួល​ភ្ញៀវ៤​លាន​​នាក់ ក្នុង​ឆ្នាំ​២០១៣

សក្ដានុពល នៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា កំពុងមានជំហានឈានឡើង គួរអោយមានមោទនភាព។ នេះបើតាម​ការបង្ហាញ របស់ក្រសួងទេសចរណ៍។


ប្រាសាទអង្គរវត្តរបស់ខ្មែរ។ រូបថត monoroom.info photo/ D. KEO ។

គ្រាន់តែនៅក្នុងខែមករាកន្លងទៅ ប្រទេសកម្ពុជាបានទទួលទេសចរណ៍ អោយចូលទៅលេង បានចំនួន៤០៤ ១០៦នាក់ ទល់នឹង៣៥០ ២៥៧នាក់ ក្នុងរយះពេលដូចគ្នា កាលពីឆ្នាំទៅម៉ិញ។ ការខុសគ្នានេះ បង្ហាញពីភាគរយ នៃការកើនឡើង ប្រមាណជា១៥,៤%។

តួលេខដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង មាន​ចំនួនច្រើនជាងគេ (៧០ ៧៧០នាក់) កើនឡើងគិតជាភាគរយ ២៦,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ប្រទេសសំខាន់ៗផ្សេងទៀត ដែលមានជនជាតិខ្លួន ចូលទៅទស្សនាប្រទេសកម្ពុជា ច្រើនបន្ទាប់មកនោះ គឺរៀតណាម ចិន ឡាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...