Posts in ‘កម្ពុជា’ Category

រូបភាព​វីដេអូ​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក» មណ្ឌល​ក្រចេះ​ថ្ងៃ​​ទី​២៥​ខែ​សីហា

រូបភាព​វីដេអូ​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក» មណ្ឌល​ក្រចេះ​ថ្ងៃ​​ទី​២៥​ខែ​សីហា

ដើម្បីឆ្លើយតបទៅនឹង ការចង់ដឹងរបស់ប្រិយមិត្តភាគច្រើនដែលចង់ដឹងថា តើការប្រព្រឹត្តិទៅនៃការផ្ទៀងផ្ទាត់ លទ្ធផលនៃ​ការបោះឆ្នោតនៅមណ្ឌលមួយចំនួន នៅខេត្តក្រចេះ តាមរយៈការបើកកញ្ចប់សុវត្ថិភាព«ក» នៅទីស្ដីការ គ.ជ.ប ទៅតាម​សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ មនោរម្យព័ងអាំងហ្វូសូមលើកយកវីដេអូ ដែលអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានចុះទៅផ្តិតយកផ្ទាល់ មកជម្រាបជូនជាថ្មីទៀត។


សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)

សូមទស្សនាដូចតទៅ៖

បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»ទាំង១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះមក គណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹងបានអះអាងបញ្ជាក់ថា មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ។


សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហានេះនៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ ពិសេសគណបក្សសង្គ្រោះជាតិ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួមក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក» នៅឃុំស្វាយជ្រះទាំង១៣​ការិយាល័យ [...]

ទេព នីថា៖ បើក​​កញ្ចប់​​សុវត្ថិភាព​​«ក»​​តាម​​សេចក្ដី​​សម្រេច តែ​​មិន​​អនុវត្តន៍​លើស​ទេ

ទេព នីថា៖ បើក​​កញ្ចប់​​សុវត្ថិភាព​​«ក»​​តាម​​សេចក្ដី​​សម្រេច តែ​​មិន​​អនុវត្តន៍​លើស​ទេ

ភ្នំពេញ៖ កញ្ចប់សុវត្ថិភាព «ក» នឹងត្រូវបើកសម្រាប់ធ្វើការផ្ទៀងផ្ទាត់ លើបណ្តឹងតវ៉ាពីលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃ​ការ​បោះឆ្នោតនីតិលកាលទីប្រាំ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក ក្នុងខេត្តក្រចេះជាលើកដំបូង លើការិយាល័យចំនួន១៣ នៃ​ឃុំស្វាយជ្រះ នាថ្ងៃអាទិត្យទី២៥ ខែសីហានេះនាទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

តាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបញ្ជាក់ថា«ប្រញាប់បំផុត» បានបង្គាប់​ឲ្យ​គ.ជ.ប.បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់លើការិយាល័យបោះឆ្នោត ចំនួន១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ ក្នុងសេចក្តីសម្រេចនេះ ក៏បានបង្គាប់ឲ្យគ.ជ.ប [...]

សង្គម​ស៊ីវិល​វាយ​តម្លៃ​លទ្ធផលបណ្តោះអាសន្ន និងរក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត

សង្គម​ស៊ីវិល​វាយ​តម្លៃ​លទ្ធផលបណ្តោះអាសន្ន និងរក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត

ក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ដែលធ្វើការទាក់ទងនឹងការបោះឆ្នោត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ នេះបានធ្វើការ​វាយតម្លៃ ចំពោះលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងបង្ហាញពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត។


គម្មវិធីវាយតម្លៃរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៤ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ក្នុងកម្មវិធីដែលរៀបចំធ្វើដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជា និងជាវាគ្និននៅក្នុងកម្មវិធីនេះ បានថ្លែងថា៖ «ការ​បោះឆ្នោតនៅនីតិកាលទី៥នេះ គឺជាការបោះឆ្នោតប្រកបដោយ ភាពចម្រូងចម្រាសខ្លាំងជាងគេបំផុត និងមានការឈឺចាប់​ជាងគេ [...]

សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ ដាក់​ឯកសារ​ទៅ អ.ស.ប ពី​​ការ​​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​ច្បាប់​នៅ​កម្ពុជា​

សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ ដាក់​ឯកសារ​ទៅ អ.ស.ប ពី​​ការ​​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​ច្បាប់​នៅ​កម្ពុជា​

ភ្នំពេញ៖ «ជាទម្លាប់ រដ្ឋាភិបាល តែងតែដៅមុខសញ្ញា លើអ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស មានទាំងការគំរាមកំហែងផ្នែករាយកាយ និងផ្នែកផ្លូវច្បាប់ ដែលបង្កឲ្យមានភាព​ភ័យខ្លាចក្នុង​ចំណោម​ប្រជាពលរដ្ឋ និងបង្កើតបរិយាកាសនៃការចាប់ពិរុទ្ធខ្លួនឯង»។ ន័យខាងលើនេះ ត្រូវបានបញ្ជាក់ឡើងតាមឯកសារ ដែល​ស្នើឡើងដោយអង្គការជាតិនិងអន្តរជាតិចំនួនប្រាំពីរ។


អាជ្ញាធររារាំងការតវ៉ារបស់អ្នកភូមិបឹងកក់ នៅក្នុងជម្លោះដីធ្លីដ៏ចម្រូងចម្រាស់។ (រូបថត Erika Pineros)

ការរឹតបណ្តឹងផ្នែកច្បាប់, មកលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មាន, ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន, សេរីភាព​របស់បណ្តាញផ្សព្វផ្សាយព័ត៌មាន, សេរីភាពលើប្រព័ន្ធអ៊ីនធើណេត និងសេរីភាពក្នុងការជួបប្រជុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...