ជំនួប«បិទទ្វា»នៃបក្សទាំងពីរ បិទបញ្ចប់ដោយ«ចាំរាយការណ៍ជូនមេ»
ក្រោយពីបញ្ចប់នៃកិច្ចប្រជុំបច្ចេកទេសដោយ«បិទទ្វា» នៃមន្រ្តីថ្នាក់កណ្តាល ដែលតំណាងឲ្យគណបក្សនយោបាយធំៗទាំងពីរ មិនបានបង្ហាញនូវលទ្ធផលជាវិជ្ជមាននៃជំនួបនោះទេ។ ហើយគណបក្សទាំងពីរនេះនៅតែបន្តរលាក់«គំនួច» ដោយមិនបានពន្យល់ពីលទ្ធផលជាក់លាក់ សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសារធារណៈជននោះឡើយ។ នេះមិនមែនជាលើកទីមួយទេ ព្រោះក្នុងពេលកន្លងមក គណបក្សទាំងពីរខាងលើតែងតែ ទាញយកផលចំណេញពីកិច្ចប្រជុំដោយ«បិទទ្វា»របៀបនេះ តែរៀងៗខ្លួន។
ក្រុមការងារនៃគណបក្សធំទាំងពីរ ចេញមកថ្លែងនៅចំពោះអ្នកសារព័ត៌មាន ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ថ្លែងក្នុងសន្និសិទ្ធិសារព័ត៌មាន ក្នុងមន្ទីររដ្ឋសភាជាតិ ក្រោយពី«បរាជ័យ»ក្នុងជំហានទីពីរ [...]