សម្រែកកម្មករ ទាមទារប្រាក់ខែ១៦០ដុល្លារ
កូដកម្ម - ចាប់តាំងពីព្រឹកព្រលឹមរហូតទល់មកដល់ពេលនេះ កម្មកររាប់សិបពាន់នាក់ បានមកធ្វើបាតុកម្មតវ៉ានៅមុខក្រសួងការងារ ដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លា។ ទោះជានៅក្រោមកំដៅថ្ងៃដ៏ក្តៅក៏ដោយ និងដែលបណ្តាល ឲ្យកម្មករមួយចំនួន បានសន្លប់ តែក្រុមបាតុករទាំងអស់ មិនរាថយឡើយ ពួកគេនៅតែអង្គុយបិទផ្លូវ នៅមុខក្រសួងការងារ ដើម្បីអោយក្រសួងការងារ គិតសារឡើងវិញ ពីទុក្ខលំបាករបស់ពួកគេ។
យុវជនមួយរូប មកពីសហព័ន្ធសហជីពយុវជនឯករាជ្យ ដែលតំណាងអោយកម្មករទាំងអស់ បានលើកពីទុក្ខលំបាករបស់កម្មករថា៖ «បើប្រាក់ខែដែលផ្តល់អោយតែ ៩៥ដុល្លារ តើកម្មករយកទៅចាយអីគ្រាន់ បើប្រាក់ខែមិនទាន់ឡើងផង ថ្លៃឈ្នួលផ្ទះទឹកភ្លើងឡើងមុនទៅហើយ។ ទំនិញនៅលើទីផ្សារ ឡើងថ្លៃហួសហេតុ សូម្បីតែមីកាលពីមុន មួយកញ្ចប់ ប្រាំរយរៀល តែឥលូវមួយកញ្ចប់ប្រាំពីររយរៀល សូម្បីតែលៀលហាលហ្នឹង ក៏ឡើងថ្លៃដែរ។ មួយវិញទៀតកាលពីមុន បាយមួយពាន់ហូបសល់ [...]