Posts in ‘កម្ពុជា’ Category

ចិន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​កម្ពុជា ជជែក​គ្នា

ចិន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​កម្ពុជា ជជែក​គ្នា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បានធ្វើការអំពាវនាវឲ្យ​ភាគីជម្លោះ​ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយការខ្វែងគំនិតរបស់ពួកគេ តាមរយៈការជជែកគ្នា។ នេះជាការផ្សាយ​ឲ្យ​ដឹង របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅប៉ុន្មានម៉ោងមុននេះ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - «យើងសង្ឃឹមថាគ្រប់ភាគីកម្ពុជាទាំងអស់ នឹងគិតផលប្រយោជន៍ជាតិ ជាអាទិភាព ប្រើប្រាស់​ដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីរកច្រកចេញពីវិបត្តិ និងរក្សាឲ្យបាននូវស្ថិរភាព និងសុខសន្តិភាពរបស់​ប្រទេស​របស់ពួកគេ។» នេះជាការថ្លែងឲ្យដឹងរបស់លោកស្រី ហួរ [...]

រ៉ុង ឈុន៖  ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

រ៉ុង ឈុន៖ ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករនិងសហជីពយើងខ្ញុំហើយ។» នេះជាការលើកឡើង​របស់​លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ឆ្លើយតប​ទៅ​នឹងលិខិតគម្រាមមួយ ដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ មួយថ្ងៃមុននេះ។

វិបត្តិការងារ - សូមរម្លឹកថា កាលពីថ្ងៃ ៣០ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

ឆ្លើយបតទៅនឹងការព្រមានរបស់រដ្ឋាភិបាល ថានឹងប្តឹងទៅតុលាការចំពោះសកម្មភាព របស់សហជីពមួយចំនួន ដែលបានកំពុងដឹកនាំបាតុកម្មទាមទារ តម្លើងប្រាក់ឈ្នួលជាមួយកម្មករ ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យបាន បានលើកឡើងថា អ្វីដែលសហជីពបានធ្វើគឺជាសិទ្ធិសេរីភាព ហើយបើរដ្ឋាភិបាលពិតជាចាប់ខ្លួនប្រធានសហជីព ឬប្រធានសមាគម នោះមានន័យថារដ្ឋាភិបាល​កំពុងជីក​រណ្តៅ​កប់ខ្លួនឯង។

បញ្ហាសង្គម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣១ ខែធ្នូ [...]

អាចារ្យអេ៖ បក្ស​ប្រឆាំង​មិន​អាច​ជួយ​កម្មករ​ឲ្យ​តម្លើង​ប្រាក់​ឈ្នួល​បាន​ទេ

អាចារ្យអេ៖ បក្ស​ប្រឆាំង​មិន​អាច​ជួយ​កម្មករ​ឲ្យ​តម្លើង​ប្រាក់​ឈ្នួល​បាន​ទេ

គណបក្សសង្រ្គោះជាតិកំពុងប្រើប្រាស់កម្មករ ដើម្បីកេញចំណេញនយោបាយ ហើយគណបក្សជំទាស់នេះ ក៏មិន​មានសមត្ថភាព ជួយតម្លើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារសហរដ្ឋអាមេរិក ឲ្យកម្មករបានដែរ។ ជាមួយគ្នានេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ ពិតជាត្រូវឡើងទៅគ្រប់គ្រងប្រទេស នៅក្នុងពេលអនាគត នោះស្ថានការណ៍​នយោបាយ និងសង្គមកម្ពុជាអាចនឹង«មិនមាន»ភាពល្អប្រសើរ ដូចការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ននោះទេ នេះជាការអត្ថាធិប្បាយរបស់ ម្ចាស់វិទ្យុអេប៊ីស៊ី (FM 107.5 MHz) អាចារ្យអេ (ឈ្មោះដើម សេង ប៊ុនវ៉េង)។


អាចារ្យអេ (ខាងស្ដាំ) និងសញ្ញាសម្គាល់វិទ្យុរបស់លោក។ (រូបថត ឯកសារ)

មតិ - ជាថ្មីម្តងទៀត តាមរយៈវិទ្យុ (FM 107.5 MHz) ក្នុងកិច្ចសន្ទនាជាមួយសហការីរបស់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣នេះ លោក [...]

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

«បើកូនចៅខ្ញុំបាត់បង់ការងារ ខាងរោងចក្រមិនបើកប្រាក់ខែអោយ ខ្ញុំនឹងដឹកនាំកម្មករដែលមាន៦៤សហព័ន្ធ មាន​កម្មករប្រហែល៧០ម៉ឺន ធ្វើកូដកម្ម» នេះជាការលើកឡើងរបស់លោក ជួន មុំថុល ប្រធានសហភាព​ សហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា និងប្រធានសហជីពមន្ត្រី​រាជការកម្ពុជា ដែលលោកនឹងគ្រោងធ្វើបាតុកម្ម ប្រឆាំងនឹងតំណាងសហជីព​ទាំង​ប្រាំមួយ។


លោក ជួន មុំថុល ប្រធាន​សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ឯកសារ)

ប្រាក់ខែកម្មករ - ខណៈបាតុកម្មកាន់តែរីករាលដាលធំឡើងៗ ស្របពេលដែលការចរចាទាមទារ របស់តំណាង​សហជីពទាំងប្រាំមួយ ក្នងការតម្លើងប្រាក់ខែគោល១៦០ដុល្លា មិនទាន់បានសម្រេចនោះ តំណាងសហជីព​ទាំង​នោះ បានប្រកាសថានឹងបន្តធ្វើមហាបាតុកម្ម តែក៏មានកម្មករមួយក្រុមទៀត ដឹកនាំដោយលោក ជួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...