Posts in ‘កម្ពុជា’ Category

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

ទន្ទឹមនឹងយុទ្ធនាការចុងក្រោយ របស់លោក ខឹម វាសនា ដែលមានបំណងចង់បញ្ចុះបញ្ចូល ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមក«រួមរស់» ជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (ហៅខ្លួនឯងថា បក្សជួង) របស់លោកនោះ សមាជិកដ៏សំខាន់ម្នាក់ នៃគណបក្សនេះ ប្រចាំក្នុងសហរដ្ឋអាមេរិក បែរជាប្រកាសចាកចេញពីគណបក្ស«ជួង»នេះទៅវិញ។ មូលហេតុសំខាន់នៃការចាកចេញ ត្រូវបានសមាជិកដ៏ចំណាស់រូបនោះ ពន្យល់ថា ព្រោះគណបក្ស «ជួង» ឬ «LDP» មានជំហរនយោបាយ ដូច(ឬរួមគ្នាតែមួយ ជាមួយ)គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។

សមាជិករូបនោះ ដែលប្រធានគណបក្ស លោក ខឹម វាសនា ចាត់ទុកដូចឪពុក មានឈ្មោះថា ផាន់ សុផាន។ លោក បានផ្ញើរលិខិតសុំចាកចេញនេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទង ដែលបុរសចំណាស់រូបនេះ ធ្លាប់ប្រាស្រ័យ​ជាមួយលោក ខឹម វាសនា ជាពិសេសបានសរសើរ​«ប្រមុខ​បក្ស»​រូបនេះ ថាបានបង្រៀនរូបលោក និងបណ្ដាសមាជិកបក្សផ្សេងៗ [...]

ហ៊ុន សែន​៖ កម្ពុជា​​មិន​ត្រូវ​ការ​បរទេស​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ នៃ​ការ​បោះ​ឆ្នោត​ទេ

ហ៊ុន សែន​៖ កម្ពុជា​​មិន​ត្រូវ​ការ​បរទេស​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ នៃ​ការ​បោះ​ឆ្នោត​ទេ

ជា​ថ្មី​ម្ដង​ទៀត​ លោក​ ហ៊ុន សែន​ បាន​អំ​ពាវ​នាវ​ ឲ្យ​បោះ​ឆ្នោតជូន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ជាពិសេសបោះឆ្នោតជូនរូបលោក ឲ្យនៅបន្តកាន់អំណាចយ៉ាងហោច «១០ឆ្នាំ» ទៅមុខទៀត បើទោះជាការបោះឆ្នោតនោះ មិនមានការទទួលស្គាល់ ជុំវិញភាពស្របច្បាប់របស់វា ពីសំណាក់អន្តរជាតិក៏ដោយ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣២ឆ្នាំមកនោះ បានថ្លែងថា ច្បាប់កម្ពុជា មិនតម្រូវឲ្យបរទេសទាំងនោះ ទទួលស្គាល់ឬអនុញ្ញាត ទើបមានការបោះឆ្នោតស្របច្បាប់នោះទេ។

នៅចំពោះកម្មករកម្មការិនីច្រើនរយពាន់នាក់ ក្នុងព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ​លោក​ហ៊ុន​ សែន ​បាន​ថ្លែង​ឡើងថា​៖ «ច្បាប់រដ្ឋ​ធម្ម​នុញ្ញា នៅ​កម្ពុជា​មិន​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា ​ពី​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ឬ​ប្រធា​នា​ធិ​ប​តី​ប្រ​ទេស​ដ​ទៃ ទើ​ប​ហៅ​ការ​បោះ​ឆ្នោត​ (នោះទេ) ប្រ​ជាជន​កម្ពុជា​ចូល​រួម​ការ​បោះ​ឆ្នោត ​គឺ​គ្រប់​គ្រាន់។ ​(ហើយ​) រាជ​រដ្ឋា​ភិ​បាល​ [...]

សហភាព​អ៊ឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទីមួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ

សហភាព​អ៊ឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទីមួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ

បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុបកំពុងបន្តចាត់វិធានការ ដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដូចគ្នា។ នៅថ្ងៃនេះ ស្ថាប័នអ៊ឺរ៉ុប ដែលតំណាងឲ្យលំហរទីផ្សារនាំចេញ ដ៏ធំជាងគេរបស់កម្ពុជា បានសម្រេចផ្អាកការផ្ដល់ជំនួយទាំងឡាយណា ដែលទាក់ទងនឹងវិស័យបោះឆ្នោត មកឲ្យប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសនេះ បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ទទួលបានការគាំទ្រ ពីពលរដ្ឋជិតពាក់កណ្ដាលនគរ។

លិខិតមួយរបស់សហភាពអ៊ឺរ៉ុប ដែលបានផ្ញើរទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) និងដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន​ដែរនោះ បានសរសេរច្បាស់ៗ និងខ្លាំងៗថា៖  «ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏សំខាន់មួយ ត្រូវបានរំលាយចោល តាមអំពើចិត្តនោះ ពុំអាចចាត់ទុកថា ជាការបោះឆ្នោតស្របច្បាប់ បាននោះទេ»។

[...]

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

ការបែកធ្លាយពីទំនាក់ទំនង ដ៏សំងាត់រវាងមេដឹកនាំគ្រាក់ៗ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសមានចិត្ត (ឬឈរ)ជាមួយនឹងគណបក្សសង្គ្រោះជាតិ ក្នុងការប្រឈមមួយចំនួន ទល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ កំពុងបន្តផ្ទុះទៅមុខទៀត។ លើកនេះ គឺលោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន និងជានាយកផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរីផ្ទាល់តែម្ដង ដែលបានបង្ហើបឲ្យដឹង ពីអាថ៌កំបាំងខាងលើ តាមរយៈអ្វីមួយដែលអ្នកសារព័ត៌មានរូបនេះ អះអាងថា ជាការខ្សឹបប្រាប់ ពីសំណាក់លោក កឹម សុខា នៅមុនកិច្ចសម្ភាសមួយ កាលពីជិត២ឆ្នាំមុន។

នៅក្នុងកម្មវិធីផ្សាយ របស់វិទ្យុផ្សាយសម្លេង ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងយប់ថ្ងៃច័ន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ជុន ច័ន្ទបុត្រ បានស្រង់ការបង្ហើបប្រាប់ ពីសំណាក់ប្រធានគណបក្សប្រឆាំង (កាលពីពេលនោះ នៅជាអនុប្រធាន) ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា [...]

អ្នក​រាយការណ៍ អ.ស.ប៖ ការ​រិត​ត្បិត​សម្លេង​ពលរដ្ឋ​គម្រាមដល់​«ស្ថិរភាព»

អ្នក​រាយការណ៍ អ.ស.ប៖ ការ​រិត​ត្បិត​សម្លេង​ពលរដ្ឋ​គម្រាមដល់​«ស្ថិរភាព»

នៅចំពោះវិបត្តិនយោបាយសព្វថ្ងៃ «ប្រទេសកម្ពុជា កំពុងស្ថិតនៅផ្លូវបំបែកដ៏សំខាន់»។ នេះ ជាការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលផ្សាយចេញក្នុងថ្ងៃទី១១ ខែធ្នូនេះ ពីស្នងការដ្ឋានជាន់ខ្ពស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មន្ត្រីជំនាញរបស់អ.ស.ប.រូបនេះ បានពន្យល់ថា ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុន ដែលអនុញ្ញតឲ្យប្រទេសនេះ អាចជួយរំដោះពលរដ្ឋ ចេញពីភាពក្រីក្រ និងលើកស្ទួយសង្គម ឲ្យមានការអភិវឌ្ឍន៍ ទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។ អ្នកស្រីថា៖ «ប៉ុន្តែដើម្បីរក្សាបាន ការអភិវឌ្ឍន៍ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមនេះ វាជាប្រការសំខាន់ណាស់ ដែលត្រូវគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មានដូចជា សេរីភាពសារព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...