តុង សុប្រាជ្ញ៖ នៅថ្ងៃទី១៤កុម្ភះ យុវជនមិនសូវគិតពីការរួមភេទទៀតទេ
ទិវានៃក្តីស្រលាញ់កាន់តែខិតចូលមកដល់ ធ្វើអោយមនុស្សមួយចំនួន ដែលមានគួកំណាន់ចិត្តត្រៀមរៀបចំកាដូឬកម្មវិធីពិសេសសំរាប់អ្នកជាទីស្រលាញ់។ តែអ្នកដែលមិនទាន់មានគូរ ប្រហែលជាកណ្តោចកណ្តែងបន្តិចនៅថ្ងៃនោះ។ លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមម្នាក់ប្រចាំសារព័ត៌មានធំមួយ ក្នុងប្រទេសកម្ពុជា បានចែករំលែកនូវការស្រាវជ្រាវអស់រយៈពេលជិត៥ឆ្នាំរបស់លោក ទៅលើក្ដីស្រឡាញ់របស់គូស្នេហ៍វ័យក្មេងទាំងឡាយ។

កន្លែងលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១១កន្លងទៅ។ (រូបថត ឯកសារ)
ក្ដីស្រលាញ់ - ស្ថិតក្នុងការចែករំលែកបែបសាមញ្ញ ជាមួយនិងនិស្សិតចូលរូមត្រឹមតែ២០នាក់ នៅសកលវិទ្យាល័យខេមរៈ កាលពីចុងសប្ដាហ៍មុន លោក តុងសុប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវផ្នែកសុខភាពឯករាជ្យ [...]



