បក្សសង្រ្គោះជាតិ បន្តទទូចដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ
គណបក្សសង្រ្គោះជាតិ នៅតែទទូចដល់គណបក្សប្រជាជនកម្ពុជា ឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ។ ការស្មើសុំនេះ នៅតែត្រូវបានគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរបដិសេធ។ ប៉ុន្តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា ការដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ មុនការស្មើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាការខុសនីតិវិធីច្បាប់។

រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
នយោបាយកម្ពុជា - គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីជូនដំណឹងមួយ ជូនទៅគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា នេះ បានលើកឡើងថា៖ «ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញដែលឯរាជ្យ [...]



