Posts in ‘កម្ពុជា’ Category

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ចុងក្រោយនេះ យ៉ាងហោចណាស់ក៏មានប្រទេសបីដែរ ដែលបានស្នើដល់ប្រទេសឡាវ គម្បីផ្អាការសាងសង់​ទំនប់​វារីអគ្គីសនីដនសាហុង។ ការផ្អាកមួយរយៈ គឺដើម្បីផ្តល់ឱកាសដល់ប្រទេសទាំងអស់ ដែលជាសមាជិកគណៈ​កម្មា​ធិការអន្តរជាតិ ទន្លេមេគង្គ សិក្សាថា ត្រូវធ្វើយ៉ាងណា សមស្រប ឬមិនសមស្រប ហើយមានផលប៉ះពាល់ ដល់​បរិស្ថាន​កម្រិតណា ដើម្បីធ្វើការសម្រេច។


ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)

បរិស្ថាន - មិនត្រឹមតែភាគីកម្ពុជាទេ ដែលធ្វើលិខិត សុំឲ្យរដ្ឋាភិបាលឡាវផ្អាកការ សាងសង់ទំនប់វារីអគ្គីសនី​ដនសាហុង នោះ ត្បិតអីភាគីប្រទេសថៃ និងប្រទេសវៀតណាម ក៏បានធ្វើលិខិតសុំផ្អាកការសាងសង់ផងដែរ។ នេះ​ជាការអះអាងរបស់លោក លឹម គានហោ [...]

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

សមាគមអាដហុកបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទៅលើសាលាដំបូងរាជធានីភ្នំពេញ ខណៈពេលដែល​អង្គការសង្គមស៊ីវិលមួយនេះ បានរស៊ើបអង្កេត ទៅលើករណីរបស់លោកវន់ ពៅ និងកម្មករ២០ទៀត ឃើញថាគ្មាន​ទោសកំហុសអ្វីនោះទេ។


នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្តី​ថ្លែងការណ៍មួយ ធ្វើការថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ មិនអនុញ្ញាត អោយ លោក វន់ ពៅ និង​តំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត រាជធានីភ្នំពេញ អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន។ [...]

តុលាការ​​សម្រេច​មិន​​ឲ្យ​​នៅ​​ក្រៅ​​ឃុំ៖​ ដើម​បណ្ដឹង​ថា​មិន​​សម​​ហេតុ​ផល

តុលាការ​​សម្រេច​មិន​​ឲ្យ​​នៅ​​ក្រៅ​​ឃុំ៖​ ដើម​បណ្ដឹង​ថា​មិន​​សម​​ហេតុ​ផល

គ្រួសារជនត្រូវចោទទាំង២៣នាក់ បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី០៤ ខែមេសានេះ ទៅនឹងសំណើរសុំនៅក្រៅឃុំ បណ្តោះអាសន្ន ដើម្បីទៅព្យាបាលជំងឺ ខណៈពេល​ដែលជំងឺរបស់ស្វាមី និងកូនរបស់ពួកគាត់កំពុងតែធ្ងន់ធ្ងរទៅៗ ដោយមិនមានការព្យាបាលឲ្យបានដិតដល់។


ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីស្វាមីរបស់អ្នកស្រី ត្រូវបានតុលាការសម្រេចបដិសេធ មិនអោយនៅក្រៅឃុំ ដើម្បីយក​ទៅព្យាលបាលជំងឺតាមការស្នើសុំនោះមក អ្នកស្រីប្រាក់ សុវណ្ណារី ភរិយារបស់លោក វន់ ពៅ បានសម្តែងការខក​ចិត្តថា «តុលាការមិនគោរពច្បាប់ [...]

អ៊ុំ វិសាល៖ អាត់ ធន់ ទៅ​វិញ​ទេ ដែល​ចង់​បំបែក​ផ្ទៃ​ក្នុង​សហជីព ស៊ីខាវឌូ

អ៊ុំ វិសាល៖ អាត់ ធន់ ទៅ​វិញ​ទេ ដែល​ចង់​បំបែក​ផ្ទៃ​ក្នុង​សហជីព ស៊ីខាវឌូ

តបទៅនឹងការចោទប្រកាន់ របស់ប្រធានសហជីពស៊ីខាវឌូ លោក អាត់ ធន់ ទៅលើលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន អតីតស្ថាបនិកពីររូប ដែលត្រូវបានប្រធានសហជីពបញ្ឈប់ពីការងារនោះ លោក អ៊ុំ វិសាល បានសម្ដែង​ប្រតិកម្មនៅថ្ងៃនេះថា លោកបានធ្វើទៅតាមកាតព្វកិច្ចរបស់លោក ក្នុងនាមជាមន្ត្រីសហជីពមួយរូប ហើយលោក​បាន​ចង្អុលត្រឡប់​ទៅលោក អាត់ ធន់ វិញថា គឺជាអ្នកចង់បំបែកផ្ទៃក្នុងរបស់ស៊ីខាវឌូ។


រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោល​នយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)

វិវាទស៊ីខាវឌូ - «ស៊ីខាវឌូ មិនមែនជារបស់លោក អាត់ ធន់ ទេ ហើយលោក អាត់ ធន់ ទេដែលចង់បំបែកផ្ទៃក្នុង របស់ស៊ីខាវឌូហ្នឹង» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...