Posts in ‘កម្ពុជា’ Category

សង្គម​ស៊ីវិល​ចំនួន​៣៤ ស្នើ​សុំ​ជា​ថ្មី ឲ្យ​រដ្ឋសភា​ពន្យា​ពេល​ពិភាក្សា​ច្បាប់

សង្គម​ស៊ីវិល​ចំនួន​៣៤ ស្នើ​សុំ​ជា​ថ្មី ឲ្យ​រដ្ឋសភា​ពន្យា​ពេល​ពិភាក្សា​ច្បាប់

ក្រុមអង្គការសង្គមស៊ីវិល សហជីព ចំនួន៣៤ បានមកជួបជុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ម្សិលម៉ិញនេះ ដើម្បីស្នើ​ឲ្យ​រដ្ឋសភាជាតិ ធ្វើការ«ពន្យា»ពេលពីភាគ្សា ជាថ្មីម្តងទៀត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ ស្តីពី​លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាជាតិ គ្រោងនឹងបើកសម័យប្រជុំពិភាក្សា នាថ្ងៃទី២០ ខែឧសភា ខាង​មុខនេះ។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

--------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៦ ខែឧសភា [...]

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

ការនាំចេញឈើមានអាជ្ញាប័ណ្ណទៅកាន់របទេស ស្ថិតក្នុងកម្រិតកំណត់របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៣ មាន​ទឹកប្រាក់សរុបជាង ៤១លានដុល្លារ ប៉ុន្តែចំនួននេះត្រូវបានអង្គការសង្គមស៊ីវិល ដែលធ្វើការស៊ើបអង្កេត​លើវិនាសកម្ម​ព្រៃឈើនៅកម្ពុជា រិះគន់ថា ជាចំនួនតិចបំផុតបើប្រៀបធៀប ទៅនិងការនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ទ្រី ភាព។


រថយន្ដដឹកឈើដុំប្រណិត ជាប់ផុងទៅមុខមិនរួច។ (រូបភាព MONOROOM.info/ Kin.G)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
----------------------------

ឧក្រិដ្ឋកម្មព្រៃឈើ - [...]

បុគ្គលិក​កូដករ ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក ដើម្បី​ដាក់​សម្ពាធ​កាលតិច

បុគ្គលិក​កូដករ ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក ដើម្បី​ដាក់​សម្ពាធ​កាលតិច

ដោយសារការចរចាមិនទទួលបានលទ្ធផល ដូចដែលខាងបុគ្គលិកកូដកររំពឹងចង់បាន បានធ្វើឲ្យការទាមទារតវ៉ា បាន​ឈានដល់របត់ថ្មី។ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ បុគ្គលិកអ្នកតវ៉ារបស់ក្រុមហ៊ុនកាល់តិច បានបន្តយកញត្តិ​មក​ដាក់​នៅស្ថានទូតអាមេរិក ដើម្បីស្វែងការអន្តរាគមន៍ និងដាក់សម្ពាធទៅលើក្រុមហ៊ុនឆេវរ៉ុន។


បុគ្គលិកកូដករ នាំមុខដោយលោក សរ ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ពុជា នៅមុខស្ថានទូតអាមេរិកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

---------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៥ ឧសភា ២០១៤

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

អគ្គស្នងការ នគរបាលជាតិលោកនេត សាវឿន បានអះអាងថាកងនគរបាលជាតិ ប្ដេជ្ញាដាច់ខាត ចំពោះការរក្សា​សន្តិសុខផ្ទៃក្នុងរបស់ជាតិ និងការការពារបូរណភាពដែនដី។ ការប្ដេជ្ញារបស់លោកនេត សាវឿន គឺស្របពេលដែល​ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសកម្ពុជា កំពុងមានភាពតឹងតែង​យ៉ាង​ក្តៅគគុក។


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សន្តិសុខជាតិ - «យើងបន្តយកចិត្តទុកដាក់ចាត់វិធានការបង្ការ ទប់ស្កាត់ [...]

នេត សាវឿន៖ «បាតុកម្ម» ព្រោះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​លូក​ដៃ

នេត សាវឿន៖ «បាតុកម្ម» ព្រោះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​លូក​ដៃ

នៅក្នុងដើមឆ្នាំ២០១៤នេះ ក្រោយពីនយោបាយបានបន្តជាប់គាំង យ៉ាងហោចណាស់ក៏មានកូដកម្ម និងបាតុកម្ម បាន​កើតឡើងចំនួន៨៤២ករណី បណ្តាលមកពីសកម្មភាពមួយចំនួន មានការវិវត្តន៍ ​ប្រែប្រួលស្មុគស្មាញ ដោយសារ​មាន​ការលូកដៃចូលពីអ្នកនយោបាយ សង្គមស៊ីវិល និង សហជីពមួយចំនួន។ នេះ បើយោងទៅ​តាមរបាយការណ៍ ​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ។


ការពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ Channita)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ឧសភា ២០១៤
----------------------------

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...