ជំហានទៅរកការគ្រប់គ្រងហ្វេសប៊ុក ក្រោមហេតុផលសុវត្ថិភាព?
បន្ទាប់ពីមានសកម្មភាព តាមរំខានគេហទំព័ររដ្ឋាភិបាល (Hacker) ជាបន្តបន្ទាប់មក មន្រ្តីជាន់ខ្ពស់របស់ប្រទេសកម្ពុជា បានសម្តែងការព្រួយបាម្ភ លាយឡំ ជាមួយនឹងការព្រមានចាត់វិធានការម៉ឺងម៉ាត់ អំពីបញ្ហាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណែត មានទាំងករណីបណ្តាញសង្គមហ្វេសប៊ុក ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់បានកំណត់ចាត់វិធានការ ទៅលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នោះនៅឡើយ។

រូបថតរបស់ក្រុមអានាមិកកម្ពុជា ផ្សាយនៅលើហ្វេសប៊ុក បង្ហាញពីការសកម្មភាពរបស់ពួកគេ ក្នុងការវាយប្រហារទៅលើគេហទំព័រនានា។
សុវត្ថិភាព - «កម្ពុជាយើងបើកទូលាយទាំងអស់ ហើយគ្មានប្រទេសណា ដែលមានការបើកទូលាយជាង នៅប្រទេសយើងនោះទេ។ (...) [...]



