EU ដាក់ឱសានវាទទៅរដ្ឋាភិបាលកម្ពុជា មុនដាក់ទណ្ឌកម្ម
ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប ដែលជាក្បាលម៉ាស៊ីនដឹកនាំសហភាពអ៊ឺរ៉ុប (ឬនិយាយម្យ៉ាងទៀត ជារដ្ឋាភិបាលនៃសហភាពអ៊ឺរ៉ុប) បានចេញសេចក្ដីសន្និដ្ឋានមួយមាន១១ចំណុច ព្រមានរដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះសភាពការណ៍នយោបាយកម្ពុជាសព្វថ្ងៃ ដែលក្រុមប្រឹក្សាបានពន្យល់ថា មានភាពអាក្រក់ជាទីបំផុត។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ ដែលបានចេញផ្សាយ នៅបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃបណ្ដារដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប ក្នុងថ្ងៃចន្ទទី២៦ ខែកុម្ភៈនេះ បានសរសេរដាក់ឱសានវាទ ទៅកាន់របបដឹកនាំក្រុងភ្នំពេញថា៖ «ប្រសិនជាស្ថានភាព មិនមានភាពប្រសើរឡើងវិញទេ ក្រុមប្រឹក្សាអ៊ឺរ៉ុបនឹងចាត់វិធានការ ដោយផ្ទាល់ និងចំទិសដៅដ៏សំខាន់ៗជាច្រើន»។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា [...]