គល់ បញ្ញា ទទួលស្គាល់ថា ចង់ធ្វើជាសមាជិក គ.ជ.ប មួយដែលឯករាជ្យ
នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោកគល់ បញ្ញា បានទទួលស្គាល់ថា លោកពិតជាមានចេតនា ចង់ធ្វើជាសមាជិកនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នោះមែន ហើយថា លោកកំពុងពិចារណា និងពិនិត្យលើលក្ខខណ្ឌមួយចំនួន ឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចថាចូលធ្វើជាសមាជិក ក្នុងសមាសភាពរបស់ គ.ជ.ប។

លោក គល់ បញ្ញា (កណ្ដាល) វ៉ាគ្មិននៅក្នុងសន្និសីទ របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Tith)
ការបោះឆ្នោត - លោក គល់ បញ្ញា បានពន្យល់ថា រហូតមកដល់ពេលនេះ មានអង្គការសង្គមស៊ីវិល និងមន្រ្តី គណបក្សសង្រ្គោះជាតិមួយចំនួន បានបង្ហាញបំណង [...]



