Posts in ‘កម្ពុជា’ Category

មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

«ភាពអយុត្តិធម៌​នៅ​តែ​កើត​មាន ចំពោះ​កូន​ក្តី​ខ្ញុំ» នេះ​ជា​ការ​ថ្លែង​របស់​លោក​មេធាវី ចាន់ លីដា បន្ទាប់​ពី​សាល​ដីកា​តុលាការ​កំពូល ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ កន្លង​មក ទៅ​លើ​សំនុំ​រឿង​បាញ់​បោះ របស់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​កម្មការិនី បាន​ចាត់​ទុក​ការ​ដាក់​ទោស​លើ​លោក ឈូក បណ្ឌិត នោះ​មាន​លក្ខណៈ​ស្រាល និង​មាន​សំណង​តិច​តួច​នៅ​ឡើយ។ លោក​នឹង​រង់ចាំ​ការ​ឯកភាព​ពី​កូន​ក្តី ដើម្បី​ប្តឹង​«ស៊ើ​រើ»តាម​នីតិវិធី​ច្បាប់​ឡើង​វិញ បើ​ទោះ​ជា​សាល​ដីកា​របស់​តុលាការ​កំពូល បាន​បិទ​ផ្លូវ​តវ៉ា​ក៏​ដោយ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ  លោក​មេធាវី​បាន​ពន្យល់​ថា លោក​នឹង​ពិនត្យ​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ច្បាប់ ក្នុង​ការ​សើរើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​កម្មការនី​បី​នាក់ នៅ​ខេត្ត​ស្វាយរៀង​នោះ។ តើ​រឿង​ក្តី​នេះ [...]

រដ្ឋលេខាធិការ​ក្រសួង​ដែនដី ថា​ការ​ផ្ទុះ​មាន​ការ​តវ៉ា​រឿង​ដី​ធ្លី ព្រោះ​មាន​អ្នក​បំផ្ទុះ

រដ្ឋលេខាធិការ​ក្រសួង​ដែនដី ថា​ការ​ផ្ទុះ​មាន​ការ​តវ៉ា​រឿង​ដី​ធ្លី ព្រោះ​មាន​អ្នក​បំផ្ទុះ

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បញ្ហា​នៃ​ការ​តវ៉ា​រឿង​ដី​ធ្លី បាន​ផ្ទុះ​ឡើង​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ ដោយ​ការ​ដោះ​ស្រាយ នៅ​ថ្នាក់​ក្រោម​ជាតិ មិន​មាន​ប្រសិទ្ធ​ភាព និង​មិន​ទទួល​បាន​នូវ​យុត្តិធម៌ បាន​បង្ខំ​ចិត្ត​ប្រជា​ពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​មាន​ជម្លោះ​ដី​ធ្លី នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា​បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ កំពង់​ឆ្នាំង កោះកុង កំពង់​ស្ពឺ ជា​ដើម ធ្វើ​ដំណើរ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះ​ស្រាយ​ពី​ថ្នាក់​ជាតិ ឬ​រដ្ឋាភិបាល ជា​ពិសេស​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការផ្ទុះ​ឡើង​នូវ​ព្យុះ​បាតុកម្ម ទាមទារ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដី​ធ្លី ពី​ប្រជា​ពលរដ្ឋ​នេះ ត្រូវ​បាន​លោក​ សរ សុវណ្ណ រដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយ​កម្ម និង​សំណង់ ចោទ​ប្រកាន់​ថា ដោយ​សារ​អ្នក​មាន​អ្នក​បង្ករ (ឬ​អ្នក​ញុះញង់ និយាយ​ម្យ៉ាង​ទៀត) ទើប​វា​កើត​ឡើង​មិន​ឈប់​បែប​នេះ។ កន្លង​មក [...]

រឺម៉ក​ដឹក​បន្លែ បុក​ឡាន​រដ្ឋ​រលាត់​ប៉ុន​ក្រចក​ដៃ ទារ​សំណង ១០០​ដុល្លារ

រឺម៉ក​ដឹក​បន្លែ បុក​ឡាន​រដ្ឋ​រលាត់​ប៉ុន​ក្រចក​ដៃ ទារ​សំណង ១០០​ដុល្លារ

ក្រោយ​ពី​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក និង​ម្ចាស់​រថយន្ត​បាន​ជជែក​គ្នា យ៉ាង​តឹង​សសៃ​ក​អស់​មួយ​សន្ទុះ​ធំ ដោះ​ស្រាយ​អ្វី​មិន​ចេញ អ្នក​ដំណើរ​ជា​ច្រើន ដែល​បាន​កាត់​តាម​នោះ បាន​ចុះ​មក​ប្រាប់​អ្នក​ទាំង​ពីរ ឲ្យ​សម្រួល​គ្នា​ដើម្បី​បញ្ជប់​ជំលោះ និង​បញ្ឈប់​ការ​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ​ម្ចាស់​រថយន្ត បែរ​ជា​ងាក​មក​ឈ្លោះ​ជា​មួយ​អ្នក​ដំណើរ​វិញ និង​ថែម​ទាំង​បាន​ប្រើ​ភាសា​ជេរ​ប្រមាថ​ម៉ាក់​ងាយ​នោះ​ទៀត។

ហេតុការណ៍​បាន​កើត​ឡើង នៅ​លើ​ផ្លូវ ២២៣ សង្កាត់​ផ្សារ​ដើម​គ ខ័ណ្ឌ​ទទួល​គោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ធ្នូ នា​វេលា​ម៉ោង ២:៣០ រសៀល។

លោក រិទ្ធ តារា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បាន​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដោយ​សារ​តែផ្លូវមានការស្ទះចង្អៀតពេក បុរសដែលបានបើបរ​ម៉ូតូ មាន​រ៉ឺម៉ក​ដឹក​បន្លែនោះ ចាប់ហ្វ្រាំងមិនជាប់ បាន​ជ្រុល​ក្បាលម៉ូតូទៅប៉ះនឹងគូថឡាន ដែលមានពាក់ស្លាក​លេខ​រដ្ឋ 052- [...]

យុវជន​រួម​គ្នា​បង្កើត​ជា​ «សភា​ត្រាប់» បង្រៀន​សភា​ពិត? (vdo)

ជាយុវជន​កម្ពុជា​ម្នាក់ យុវជន​ចង់​បង្ហាញ​ពី​គំនិត និង​យោបល់​មួយ​ចំនួន ដែល​រួម​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ក្នុង​ការ​ចេញ​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ ពិសេស​ច្បាប់​បោះ​ឆ្នោត។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​យុវជន នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី២ របស់​សភា​យុវជន​ត្រាប់ ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ រៀបចំ​ដោយ ERA នៅ​សណ្ឋាគារ​អ៊ីភើរៀល។

កញ្ញា កុប ច័ន្ទណាំ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី៤ផ្នែក​ទស្សនៈវិទ្យា ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​សភា​យុវជន​ត្រាប់  បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​សភា​ពិត។ (…) គណបក្ស​ទាំង​ពីរ ដែល​មាន​សម្លេង​ក្នុង​សភា​ហ្នឹង ចង់​ឲ្យ​គាត់​ទទួល​យក​សំណើ ដែល​សភា​យុវជន​ត្រាប់ របស់​យើង​អនុម័ត​ច្បាប់។ (…) ហើយ​ឲ្យ​គាត់​ទទួល​យក​មតិ​យោបល់ ពី​យុវជន​ឲ្យ​បាន​ច្រើន។»

[...]
កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី  ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច និង​អតីត​យុទ្ធជន លោក វង សូត នា​វិមាន​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឯកភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន «អនុក្រឹត្យ»​ថ្មី​មួយ ដើម្បី​បង្កើន​ប្រាក់​ឧបត្ថម្ភ ដល់​អ្នក​ដែល​រស់​នៅ​ក្នុង​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​បញ្ហា​មួយ​ចំនួន​ទៀត។ នៅ​ចំពោះ​គណៈ​កម្មការ​សុខាភិបាល សង្គម​កិច្ច យុវនីតិ​សម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា លោក វង សូត បាន​ថ្លែង​ថា លោក​នឹង​ទទួល​ធ្វើ​តាម​សំណូមពរ ឬ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា។

ការថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក បាន​ចូល​ឆ្លើយ​បំភ្លឺ​ដល់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​ស្រី កែ សុវណ្ណារ័ត្ន ជុំ​វិញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​របស់​លោក។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...