Posts in ‘កម្ពុជា’ Category

CNRP បណ្ដេញ ឡាក់ សុភាព តែ​មិន​ប្ដឹង​ទៅ​តុលាការ​ទេ

CNRP បណ្ដេញ ឡាក់ សុភាព តែ​មិន​ប្ដឹង​ទៅ​តុលាការ​ទេ

បើទោះ​ជា​លិខិត​បណ្ដេញអ្នកស្រី ឡាក់ សុភាព បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី៣០ ខែធ្នូនេះក៏​ដោយ ក៏​ប្រធាន​គណៈកម្មា​ធិការ​វិន័យ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បាន​លើក​ឡើង​ថា នឹង​ផ្តល់​ឱកាស​សម្រាប់​​អ្នកស្រី ឡាក់ សុភាព បើ​អ្នកស្រី​​មិន​​បាន​ថ្លែង​ដូច​ការ​ចោទ​ប្រកាន់​របស់​សារព៏ត៌មាន​ទាំង​នោះ អ្នកស្រី​អាច​ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មាន​វិញ​ថា មិន​បាន​​និយាយ​យ៉ាង​ដូច្នេះ​ទេ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤ ម្សិល​ម៉ិញ​នេះ គណកម្មការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កោះ​អញ្ជើញ​អ្នកស្រី ឡាក់ សុភាព ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​ព័ត៌មាន ដែល​អ្នកស្រី​បាន​ឆ្លើយ​ចំពោះ​មុខ​អ្នក​​សារព័ត៌មាន​​នោះ។ ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការ​ស្រង់​សំដី ដោយ​ប្រធាន​គណកម្មការ​វិន័យ​បន្ត​ថា [...]

ពលរដ្ឋ​នៅ​កំពង់​ស្វាយ ខេត្ត​បន្ទាយ​មាន​ជ័យ បារម្ភ​បាត់​ដី ខណៈ​មាន​ក្រុមហ៊ុន​ទៅ​បោះ​បង្គោល

ពលរដ្ឋ​នៅ​កំពង់​ស្វាយ ខេត្ត​បន្ទាយ​មាន​ជ័យ បារម្ភ​បាត់​ដី ខណៈ​មាន​ក្រុមហ៊ុន​ទៅ​បោះ​បង្គោល

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ពង្រ ភូមិ​កងវ៉ា សង្កាត់​កំពង់​ស្វាយ ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ចំនួន​១០៧គ្រួសារ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ស្នើរ​សុំ​អន្តរគមន៍ ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់ ជា​មួយ​ក្រុមហ៊ុន C.Y.L investment .co.,LTD ដែល​បាន​មក​បោះ​បង្គោល​ព្រំ​ដី រំលោភ​យក​ដី​ប្រជា​ពលរដ្ឋ។

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់ លោក រាជ កុសល បាន​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា លោក​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ទាំង​អស់ នៅ​សង្កាត់​កំពង់​ស្វាយ មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ខណៈ​ពេល​ដែល​ឃើញ​ក្រុមហ៊ុន C.Y.L investment .co.,LTD និង​អាជ្ញាធរ​ភូមិ​-ឃុំ បាន​មក​បោះ​បង្គោល​កំណត់​ព្រំ​ដី កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​នេះ។

លោកថា [...]

ឡាក់ សុភាព ស្រាត​ខោ​បក្ស​ប្រឆាំង ព្រោះ​«ងរ»​មិន​បាន​ធ្វើ​សមាជិក គ.ជ.ប?

ឡាក់ សុភាព ស្រាត​ខោ​បក្ស​ប្រឆាំង ព្រោះ​«ងរ»​មិន​បាន​ធ្វើ​សមាជិក គ.ជ.ប?

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី ឡាក់ សុភាព ទាក់​ទង​នឹង​ការ​រង្គោះ​រង្គើ​ផ្ទៃ​ក្នុង និង​អំពើ​ពុក​រលួយ​របស់​មេ​ដឹក​នាំ គណបក្ស​សង្គ្រោះ​ជាតិ​នោះ មន្ត្រី​ច្បាប់​មួយ​រូប​របស់​គណបក្ស​នេះ បាន​ធ្វើការ​វាយ​បក​វិញ​ថា គឺ​អ្នកស្រី ឡាក់ សុភាព ទៅ​វិញ​ទេ ដែល​តែង​តែ កេង​ចំណេញ​ពី​គណបក្ស​ជា​បន្ត​បន្ទាប់ ដូច​ជា​ករណី​«កិប​កេង»​លុយ​មូលនិធិ ទៅ​ប្រើ​ប្រាស់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ជា​ដើម។

លោក រស់ សួ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា បច្ចុប្បន្ន​នេះ ក្រៅ​ពី​តំណែង​ជា​ជំនួយ​ការ​លោក​ កឹម សុខា និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ក៏​ជា​អ្នក​កាន់​ការ​ខាង​សង្គម​កិច្ច​មួយ​រូប របស់​គណបក្ស​ដែរ។ អញ្ចឹង​រាល់​លុយ​មូលនិធិ​ទាំង​អស់ [...]

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

នេះហើយ ជា​អត្ថន័យ​នៃ​ពាក្យ​ពីរ​ម៉ាត់​យ៉ាង​ខ្លី៖ «បើ​ផឹក​កុំ​បើក​បរ តែ​បើ​បើក​បរ​កុំ​ផឹក»។ តែ​ក្នុង​ករណី​នេះ អ្នក​បើក​បរ​មិន​មែន​ថា គាត់​មិន​យល់​ពាក្យពីរ​ម៉ាត់​ខាង​លើ​នេះ​ទេ ព្រោះ​គាត់​ផឹក​ស្រវឹង​ជោគ​ចខ្លួន​រួច គាត់​ជិះ​ម៉ូតូ​ធ្វើ​វា​ហី ដោយ​ល្បឿន​លឿន​ដូច​ព្យុះ ហើយ​បាន​«បើក​ជ្រុល»​ទៅ​ធ្លាក់​គ្រលុក បណ្ដាល​ឲ្យ​របួស​ដាច់​មុខ​ដាច់​មាត់ បង​ប្អូន​ញាតិ​មិត្ត​មើល​សឹង​តែ​មិន​ស្គាល់។

ហេតុការណ៍​តូច តែ​រន្ធត់​នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​លើ​ផ្លូវ​៥៩៨ ត្រង់​ចំណុច​ទល់​មុខ​ដីឡូត៍ ឧកញ៉ា លី ហួ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។ ជន​រង​គ្រោះ ដែល​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង បាន​រង​របួស​ជា​ទម្ងន់ ហូរ​ឈាម​ដាប​ទាំង​ខ្លួន។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជនរងគ្រោះម្នាក់ [...]

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

ភាព«ខ្វែង»​គំនិត​គ្នា រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ លើ​បញ្ហា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​កន្លង​មក​នោះ បិទ​បញ្ចប់​ទៅ ដោយ​មិន​សូវ​ជា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​នោះ​ឡើយ។ តាម​ទំនង ដោយ​សារ​តែ​ភាគី​ទាំង​ពីរ«ងើយ»​រៀងៗ​ខ្លួន មុន​នឹង​មក​ផ្តល់​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន​។

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន ដោយ​ប្រើ​តែ​«អត្ត​សញ្ញាណ»​មួយ ជៀស​វាង​បញ្ហា​កើត​ឡើង ដូច​មុនៗ​ទៀត។ លោក​បាន​ពន្យល់​ថា «ប័ណ្ណ»​នេះ អាច​ការពារ​បញ្ហា​បាន​ច្រើន ដូច​ជា​បាត់​ឈ្មោះ, ខុស​ឈ្មោះ ឯ​អាជ្ញាធរ​មូលដ្ឋាន ​​ក៏​មិន​ចាំបាច់​បញ្ជាក់​អត្តសញ្ញាណ ឲ្យ​អ្នក​បោះ​ឆ្នោត​ស្រេច​នឹង​ចិត្ត​នោះ​ដែរ។

លោកបានបន្តថា «ប័ណ្ណថ្មី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...