Posts in ‘កម្ពុជា’ Category

ផ្សាយ​ផ្ទាល់៖ រ៉ូណា ស្មីត ថ្លែង​ពី​កម្ពុជា​នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

ផ្សាយ​ផ្ទាល់៖ រ៉ូណា ស្មីត ថ្លែង​ពី​កម្ពុជា​នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

នៅប៉ុន្មាននាទីខាងមុខ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រចាំនៅកម្ពុជា នឹងឡើងធ្វើបទបង្ហាញ នៅចំពោះអង្គប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលបើកការប្រជុំប្រចាំឆ្នាំ របស់ខ្លួន នៅឆ្នាំនេះ ពីថ្ងៃទីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែកញ្ញា ក្នុងអាគារឧត្ដមស្នងការ នាក្រុងហ្សឺណែវ ប្រទេសស្វីស។ អង្គប្រជុំនេះ នឹងលើកយកស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា មកជជែកពិភាក្សា នៅក្នុងរបៀបវារៈទី១០។

ហ៊ុន សែន ថា​គ្មាន​នរណា​សម្លាប់​លោក​បាន​ទេ ពេល​លោក​នៅ​កាន់​អំណាច

ហ៊ុន សែន ថា​គ្មាន​នរណា​សម្លាប់​លោក​បាន​ទេ ពេល​លោក​នៅ​កាន់​អំណាច

«ពេលណាខ្ញុំនៅកាន់តំណែង ជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច ដែលជាសេចក្ដីសន្និដ្ឋាន ចេញពីការរំលឹកខួបទី២០ នៃព្រឹត្តិការណ៍បង្កៃគ្រាប់រ៉ុក្កែត B40 ចំនួនបួនគ្រាប់ កាលពីឆ្នាំ១៩៩៨ ក្នុងខេត្តសៀមរាប ដែលលោកអះអាងថា ជាគម្រោងធ្វើឃាត ទៅលើរូបលោក នៅពេលនោះ។

បុរសខ្លាំងកម្ពុជា ដែលត្រូវបានសភាឯកបក្ស នីតិកាលថ្មី ជ្រើសតាំងឲ្យនៅបន្តអំណាច បានសរសេររៀបរាប់ថា៖ «នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសល វាបានទៅបុកផ្ទះប្រជាជន នៅម្ខាងផ្លូវ ធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវរបួសជាទម្ងន់»។

ព្រឹត្តិការណ៍នៅវេលានោះ ជាការប្រជុំសភា នីតិកាលទី២ [...]

សមិទ្ធិករជាតិអូស្ត្រាលី​ចេញ​ពី​កម្ពុជា​ទៅ​ដល់​ស៊ីដនី​យប់​នេះ ខណៈ​មេធាវី​ថា​លោក​នឹង​វិល​មក​កម្ពុជា​វិញ

សមិទ្ធិករជាតិអូស្ត្រាលី​ចេញ​ពី​កម្ពុជា​ទៅ​ដល់​ស៊ីដនី​យប់​នេះ ខណៈ​មេធាវី​ថា​លោក​នឹង​វិល​មក​កម្ពុជា​វិញ

មេធាវីការពារក្ដី ឲ្យសមិទ្ធិករភាពយន្ដជាតិអូស្ត្រាលី លោក ជែមស៍ រីកខិតសិន (James Ricketson) ដែលត្រូវបានដោះលែង បន្ទាប់ពីទទួលបានការលើកលែងទោស កាលពីថ្ងៃសុក្រកន្លងមក បានអះអាងនៅថ្ងៃនេះថា កូនក្ដីរបស់លោក នឹងវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលខាងមុខ។ ការអះអាងរបស់លោកមេធាវី គង់ សំអុន បានធ្វើឡើង នៅខណៈពេលលោក ជែមស៍ រីកខិតសិន ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញ និងបញ្ជូនខ្លួន ចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃសៅរ៍នេះ តាមជើងយន្ដហោះមួយ។

លោក ជែមស៍ រីកខិតសិន ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនយកទៅដាក់ឃុំ រាប់ចាប់ពីថ្ងៃទី៧ ខែមិថុនា ២០១៧ មុននឹងត្រូវបានតុលាការ ចោទប្រកាន់លោក នៅពីរថ្ងៃក្រោយមក ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា»​។

ការចាប់ខ្លួននេះ [...]

រ៉ូណា ស្មីត នឹង​បង្ហាញ​របាយការណ៍​ស្ដីពី​​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​២៦កញ្ញា

រ៉ូណា ស្មីត នឹង​បង្ហាញ​របាយការណ៍​ស្ដីពី​​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​២៦កញ្ញា

សេចក្ដីប្រកាសព័ត៌មានមួយ របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលម៉ិញថា នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រចាំនៅកម្ពុជា នឹងបង្ហាញរបាយការណ៍​ប្រចាំឆ្នាំ របស់​អ្នកស្រី នៅចំពោះអង្គប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់ អ.ស.ប ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។

អត្ថបទរបស់ការិយាល័យឧត្ដមស្នងការ បានបញ្ចាក់ទៀតថា អ្នកស្រី រ៉ូណា ស្មីត នឹងបង្ហាញ ទៅលើសេចក្តីបន្ថែម នៃរបាយការណ៍នោះ ដែលមានទាក់ទង នឹងការបោះឆ្នោតជាតិ ខែកក្កដា កន្លងមកនេះផងដែរ។ សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «បន្ទាប់ពីបទបង្ហាញនេះមក នឹងមានកិច្ចសន្ទនាអន្តរកម្មមួយ»។

ប្រិយមិត្តនៅជុំវិញពិភពលោក [...]

ក្រសួងអប់រំ​ប្រកាស​ឲ្យ​ទៅ​ដក​«វិញ្ញាបនបត្រ​អាសន្ន» ចាប់​ពី​ថ្ងៃ​ទី២៤កញ្ញា

ក្រសួងអប់រំ​ប្រកាស​ឲ្យ​ទៅ​ដក​«វិញ្ញាបនបត្រ​អាសន្ន» ចាប់​ពី​ថ្ងៃ​ទី២៤កញ្ញា

មកដល់ពេលនេះ លិខិតជូនដំណឹង ដែលចុះហត្ថលេខាតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នោះ ត្រូវបានដកចេញ ពីទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡារួចជាស្រេចហើយ។

ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម មិនបានទុកឲ្យលិខិតនេះ បាត់ស្លាកស្នាមទៅវិញ ដោយងាយស្រួលដូច្នេះឡើយ ដោយហេតុថា វាជាក្រដាសស្នាមផ្លូវការ ដែលចេញផ្សាយ ដោយក្រសួង«អ្នកប្រាជ្ញ» ហើយវាជាកំហុសថ្មីមួយទៀត ខណៈក្រសួង​«អ្នកប្រាជ្ញ»មួយនេះ ទើបនឹងធ្វើកំហុសដ៏ធំ ជុំវិញការបូកសរុប​លទ្ធផល នៃការប្រឡង​យកសញ្ញាបត្រ​ មធ្យមសិក្សា​ទុតិយភូមិ ដែលត្រូវបាន​ទម្លាក់កំហុស ទៅលើប្រព័ន្ធកំព្យូទ័រ។

លោក រ័ត្នន៍ សេនា មន្ត្រីមកពីក្រសួងការពារជាតិ បានយកលិខិតជូនដំណឹង របស់ក្រសួងអប់រំខាងលើ មកបង្ហោះ ដោយនិយាយចំអក ជាមួយកូនស្រីលោកថា «នែកូនស្រី! កូនកុំបាច់ទៅយក វិញ្ញាបនបត្រអាសន្ន អី!»។ លោក រ័ត្នន៍ សេនា ដែលមានជំនាញខាងការនិពន្ធនោះ បានបន្ទោសក្រសួងអប់រំថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...