ក្រុមហ៊ុនរុករករ៉ែមាសចំនួន២ នៅខេត្តរតនគិរី មានពិន្ទុល្អខាងសិទ្ធិមនុស្ស
ប្រសិនបើក្រុមហ៊ុនភាគច្រើន តែងមានពិន្ទុមិនសូវល្អ ក្នុងវិស័យគោរពសិទ្ធិមនុស្ស និងចូលចិត្តប្រើប្រាស់ កម្លាំងប្រាក់របស់ខ្លួន ដើម្បីយកឈ្នះ ឲ្យខាងតែបាននោះ ប៉ុន្តែនៅខេត្តរតនគិរី មានក្រុមហ៊ុនរុករករ៉ែចំនួនពីរ ត្រូវបានក្រុមមន្ត្រីសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើល នៅក្នុងខេត្ត ថ្លែងសរសើរថា ជាក្រុមហ៊ុនគំរូដ៏កម្រ។
លោក ឆាយ ធី អ្នកសម្របសម្រួល របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានលើកឡើងថា ក្រុមហ៊ុនទាំងពីរ គឺក្រុមហ៊ុន មីស្កូហ្គូល និងក្រុមហ៊ុនអង្គរហ្គូល (MESCO GOLD & ANKOR GOLD) មានគោលជំហរស្មោះត្រង់ ចំពោះរដ្ឋាភិបាល ប្រជាជន និងសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ដែលបានបង្ហាញថា មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលនៅតំបន់នោះពិតមែន។ ដោយក្នុងមូលហេតុនេះ ក្រុមហ៊ុនបានសន្យាថា នឹងផ្តល់សំណងសមរម្យ និងមិនបង្ខិតបង្ខំ ឲ្យប្រជាពលរដ្ឋចាកចេញ ដោយគ្មានសំណងនោះឡើយ ពោលគឺក្រុមហ៊ុនធ្វើការ [...]