ត្រាំ អ៊ីវតឹក៖ ២០១៥ តភ្ជាប់ផ្លូវទឹកពាណិជ្ជកម្ម កម្ពុជា-វៀតណាម
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ផ្លូវទឹកអន្តរជាតិកម្ពុជា-វៀតណាម ដែលជាមធ្យោបាយ ដឹកជញ្ជូនមួយ ដែលមានតម្លៃ«ឈ្នួល»ថោក ជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសនោះ នឹងត្រូវបង្កើតឡើងក្នុងឆ្នាំ២០១៥នេះ។
ថ្លែងក្នុងសិក្ខាសាលាមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ លោករដ្ឋមន្រ្តីបានអះអាងទៀតថា ក្រៅពីបង្កើត មធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹកកម្ពុជា-វៀតណាមនេះ លោកក៏នៅចង់ ឲ្យការប្រើប្រាស់«កំពង់ផែភ្នំពេញ» មានភាពកាន់តែទាក់ទាញ និងប្រើប្រាស់ ការដឹកជញ្ជូនដោយផ្ទាល់ នូវទំនិញពីបរទេស ចូលមកក្នុងរាជធានីតែម្តង។
យ៉ាងណា ចំពោះបញ្ហា នៃការបង្កើតផ្លូវទឹកពាណិជ្ជកម្មនេះ ក្រុមការងាររបស់ក្រសួង នៅមិនទាន់សម្រេចថា ត្រូវជ្រើសរើសផ្លូវទឹកណាមួយនៅឡើយ។ លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ព្រោះផ្លូវទឹកកម្ពុជាមានពីរ មួយជាផ្លូវទឹក [...]