ការប្រើហិង្សាឲ្យរបួសមនុស្ស នៅប៉ោយប៉ែត មានអាថ៌កំបាំងអ្វី?
ការប៉ះទង្គិច រហូតមានមនុស្សរបួស នៅត្រង់ចំណុចផ្លួវជាតិលេខ៥ មុខការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែតនេះ បានកើតឡើង ព្រោះតែកម្មករអូសរទេះទាំងអស់ ទាមទារឲ្យបញ្ចុះតម្លៃ ពន្ធលើទំនិញ ដឹកតាមរទេះពីប្រទេសថៃ ចូលមកកម្ពុជា។ ការបះទង្គិចគ្នាដ៏ហិង្សានេះ បានរំលឹកឲ្យឃើញឡើងវិញ ពីព្រឹត្តិការណ៍ដ៏ជូរចត់ នៃការបង្ក្រាបយ៉ាងរង្គាល នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ របួស បាត់ខ្លួន និងចាប់ខ្លួនជាច្រើននាក់។
នៅចំពោះការតវ៉ា របស់ក្រុមកម្មករ ប្រមាណជា១៥០នាក់ នៅក្រុងប៉ោយប៉ែតនេះ ត្រូវបានប្រភព ដែលសុំមិនបញ្ចេញឈ្មោះ លើកឡើងថា បណ្ដាលមកពីលោក ឈួន ហៃ ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិប៉ោយប៉ែត មិនបានចេញមកជួបកម្មករភ្លាមៗ ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទងនឹងការសុំមិនបង់ពន្ធគយ លើទំនិញដឹកអូសតាមរទេះនោះ។ ការមិនចេញ [...]