«គង់ វិបុល ពាក់ព័ន្ធនឹងលុយកខ្វក់រាប់លានដុល្លារនៅអូស្ត្រាលី»
«អ្នកឯងមានអំណះអំណាង ពីណាមក» បន្ទាប់មកថា «មិនមែនជាការពិតទេ» មុននឹងទទួលស្គាល់នៅទីបំផុត ថាពិតជាធ្លាប់មានក្រុមហ៊ុន ទាំងនោះមែន តែ«បានផ្ទេរឈ្មោះ ទៅឲ្យអ្នកផ្សេង»រួចហើយ និងចោទត្រឡប់ទៅវិញ ថានាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលី មិនបានធ្វើ «Update» បញ្ជីរបស់ខ្លួន។ នេះ ជាការថ្លែង«បដិសេធ» យ៉ាង«ញ័រមាត់» របស់លោក គង់ វិបុល ដែលមានតួនាទី ជា«ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ» នៅចំពោះការសាកសួរ របស់អ្នកយកព័ត៌មាន របស់ទូរទស្សន៍ «Al Jazeera»។
នៅក្នុងកម្មវិធី «101 East» របស់បណ្ដាញទូរទស្សន៍ដ៏ធំ បានរកឃើញថា លោក គង់ វិបុល ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា មានក្រុមហ៊ុនលក់សាំងដ៏ធំ នៅកម្ពុជា និងបានលួចបើកក្រុមហ៊ុន ធំៗ២ក្រុមហ៊ុន ក្រោមឈ្មោះរបស់លោក [...]