Posts in ‘កម្ពុជា’ Category

ទីស្តីការ​គណរដ្ឋមន្រ្តី ថា​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង «មិន​ចេះ»​ច្បាប់

ទីស្តីការ​គណរដ្ឋមន្រ្តី ថា​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង «មិន​ចេះ»​ច្បាប់

ក្នុងសន្និសិទ្ធសារព័ត៌មានលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាមួយនឹងការលើកឡើង​របស់លោក ដោយអានតាមលិខិត ដែលបានត្រៀមរៀបចំជាស្រេចនោះថា តំណាងរាស្រ្តពីររូប មកពីគណបក្ស​សង្គ្រោះជាតិ មានលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ជាមនុស្សមិនមានការយល់ដឹងពីច្បាប់ ដែលអ្នកតំណាង​រាស្ត្រទាំងពីរ បានលើកឡើងនោះ។

ប្រតិកម្មនេះរបស់មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើឡើងជាប្រតិកម្ម ទៅនឹងសំដីលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ដែលបានថ្លែង ក្នុងការសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ប្រឆាំង​ទៅនឹង«សេចក្តីជូនដំណឹង» របស់ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ដែលបានដាក់​ទៅ​កាន់ គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ដែលត្រូវឆ្លើយចំពោះមុខ គណកម្មការនៃរដ្ឋសភា ចាំបាច់ត្រូវបានការយល់​ព្រមជាមុន ពីរដ្ឋមន្រ្តី ឬពីប្រធានស្ថាប័ន។ លោក តឹករ៉េត សំរេច បានពន្យល់ថា សេចក្តីជូនដំណឹង [...]

ទាស់​សម្តី​តិច​តួច តែ​ប្រពន្ធ​កាប់​ប្ដី​រយះ​ក្បាល និង​ក​ដៃ​ធ្ងន់​ធ្ងរ

ទាស់​សម្តី​តិច​តួច តែ​ប្រពន្ធ​កាប់​ប្ដី​រយះ​ក្បាល និង​ក​ដៃ​ធ្ងន់​ធ្ងរ

ហេតុការណ៍ ដែលអ្នកភូមិផ្អើល នាំគ្នាទៅកន្លែងកើតហេតុទាំងយប់នេះ បានកើតឡើង កាលពីវេលាម៉ោង​០៧ និង៤៥ នាទីយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៥។ ប្តីប្រពន្ធបង្កជម្លោះជាមួយគ្នា រហូតដល់ខាងស្រី ទាញ​កាំបិត​កាប់ខាងប្រុសនេះ រស់នៅភូមិតាសេក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីបង្ករហឹង្សា​រវាង​​អ្នក​ទាំងពីរ បានបង្ករឡើង ដោយជម្លោះពាក្យសម្តីដ៏តិចតួចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់​ប្អូន​ប្រុស​​ជីដូន​មួយ ដែលនៅផ្ទះក្បែរនោះ។

ជនរងគ្រោះ ដែលត្រូវបានប្រពន្ធរបស់ខ្លួនកាប់ចាក់ ធ្វើឲ្យមានរបួសស្នាមយ៉ាងដំណំនោះ ឈ្មោះ ផាត មី អាយុ​២៥ឆ្នាំ សព្វថ្ងៃជាកម្មកររោងចក្រ មួយកន្លែងនៅក្នុងស្រុកអង្គស្នួល។ ភ្លាមៗ បន្ទាប់ពីកើតហេតុ អ្នកជិតខាង​បាន​នាំអ្នករបួស ទៅមន្ទីពេទ្យស្រុកអង្គស្នួល តែដោយសាររបួស មានលក្ខណៈធ្ងន់ធ្ងរពេក ទើបមកដល់ថ្ងៃទី២២ ខែ​មិថុនានេះ ជនរងគ្រោះត្ រូវបានបញ្ជូនបន្តមកកាន់មន្ទីពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) [...]

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

ចំពោះបញ្ហាព្រំដែនដ៏រស៊ើបនេះ កំពុងក្លាយជាប្រធានបទមួយ ដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានចោទគណបក្សសង្គ្រោះជាតិថា ជាការធ្វើឡើង ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ ឯគណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះ ក៏បានលើកឡើងវិញដែរថា បើគិតថា ជាការចំណេញផ្នែក​នយោបាយមែននោះ តោងគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលមានសិទ្ធិ និងអំណាចពេញទី ក្នុងការ​ដោះ​ស្រាយ គួរតែអាចបង្ហាញសកម្មភាព ដោះស្រាយបញ្ចប់ ដើម្បីទាញយកប្រជាប្រិយភាព ឲ្យបានកាន់តែ​ច្រើន​ទៅ។

យ៉ាងណាក៏ដោយ ក៏ដំណោះស្រាយព្រំដែន ជាមួយប្រទេសវៀតណាម ដោយរដ្ឋាភិបាលកម្ពុជា មិនទទួល​បានការជឿទុកចិត្ត ពីពលរដ្ឋមួយភាគ (រួមទាំងពលរដ្ឋរងគ្រោះផង) និងមន្ត្រីគណបក្សប្រឆាំងនោះឡើយ។ ជាពិសេស នៅពេលដែលរដ្ឋាភិបាលខ្លួនឯង បានអះអាងថា ខ្លួនបានផ្ញើរកំណត់ទូត ពីវិវាតរឿងព្រំដែន ទៅ​កាន់ប្រទេសវៀតណាម ចំនួនយ៉ាងហោច១០ដងហើយ តែផ្ទុយទៅវិញ កំណត់ទូតចំនួន ៨ដង មិនត្រូវ​បាន​ប្រកាស ជាសាធារណៈទេ។

[...]
ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

បន្ទាប់ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជាប់ឆ្នោត​ កាលពីថ្ងៃ​សៅរ៍ ​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នោះមក ភ្លាមៗនៅពាក់កណ្ដាលអាធ្រាត ថ្ងៃដដែល សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សនេះ បានបញ្ជាក់​ឲ្យ​ដឹងសារជាថ្មី ពីជំហរជា​ឱឡារិក​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ ​ជា​នាយក​រដ្ឋមន្រ្តី​ដដែល និង​ជា​បេក្ខភាព​​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិ​ក្រោយ​ៗ​ទៀត។

បើមានពាក្យចចាមអារ៉ាម...

សេចក្ដីថ្លែងការណ៍នោះ បានសរសេរខ្លួនឯងថា បន្ទាប់ពីសន្និបាតជ្រើសរើស​ប្រធាន និង​អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ «ក៏មានលេច​ឭ ពាក្យ​ចចាម​អារ៉ាម​បំពុល ​ក្នុង​សាធារណមតិ​ថា សម្តេច​ អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទៀតហើយ»។

ហើយការកាន់តំណែង ជានាយករដ្ឋមន្ត្រី និងបន្តបេក្ខភាពជានាយកមន្ត្រី សម្រាប់អណត្តិក្រោយៗទៀត របស់​លោក ហ៊ុន សែន នោះ ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ [...]

នៅ​លោក​ខាង​លិច ជា ស៊ីម ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់

ប្រសិនបើជានៅក្នុងប្រទេសកម្ពុជា លោក ជា ស៊ីម ត្រូវបានគេលើកតម្កើន ថាជាវីរៈបុរសជាតិ និងត្រូវបាន​មនុស្សមួយចំនួន ថ្លែងរៀបឫកពារថា ចង់យកតម្រាប់តាមលោកនោះ ប៉ុន្តែសម្រាប់បណ្ដាសារព័ត៌មាននានា នៅបស្ចឹមលោក លោក ជា ស៊ីម មានឈ្មោះល្បីថា ជា«អតីតកម្មាភិបាល រត់ចោលជួរម្នាក់» របស់ក្រុម​ខ្មែរ​ក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង២លាននាក់ ក្នុងអំឡុងកាលនៃការកាន់អំណាច ពីឆ្នាំ​១៩៧៥ មកដល់​ឆ្នាំ១៩៧៩។

សារព័ត៌មាន នៅបស្ចឹមលោកជាច្រើន បានយកព្រឹត្តិការណ៍ នៃពិធីបុណ្យបូជាសព អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលថត និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានល្បីៗ ដូចយ៉ាង អាអេហ្វប៉េស (AFP) រ៉យធើរ (Reuters) ឬអេភី (AP) មកចុះផ្សាយ ទាំងសារព័ត៌មានបោះពុម្ភ ទាំងសារព័ត៌មាននៅតាម​គេហទំព័រ។ សារព័ត៌មានទាំងនោះ បានសរសេរនៅលើចំណងជើង សឹងតែទាំងអស់ ដោយហៅលោក ជា ស៊ីម ដែល​បាន​ទទួលអនិច្ចកម្ម នៅ​​អាយុ​៨២ឆ្នាំ ភ្ជាប់ទៅនឹងអតីភាពរបស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...