Posts in ‘កម្ពុជា’ Category

គ.ជ.ប ចាប់​ផ្ដើម​សាក​ល្បង ចុះ​​ឈ្មោះ​បោះ​ឆ្នោត​តាម​កុំព្យូទ័រ

គ.ជ.ប ចាប់​ផ្ដើម​សាក​ល្បង ចុះ​​ឈ្មោះ​បោះ​ឆ្នោត​តាម​កុំព្យូទ័រ

ការសាកល្បង សម្រាប់ការចុះឈ្មោះ តាមកុំព្យូទ័រនេះ ត្រូវបានកំណត់យកឃុំ/សង្កាត់ ចំនួន២៥ ជាមុន។ តាម​សេចក្តីប្រកាសរបស់ គ.ជ.ប កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នេះ បានបង្ហាញនូវតារាងឈ្មោះ សម្រាប់​ឃុំ/សង្កាត់ទាំង២៥ ដោយធ្វើការជ្រើសរើសយក១ភូមិ, ២ភូមិ ឬ៣ភូមិ ក្នុងឃុំ/សង្កាត់ណាមួយ ជាកន្លែង​ចុះ​ឈ្មោះ​បោះឆ្នោតសាកល្បង ដោយប្រព័ន្ធកុំព្យូទ័រ។

តាមប្រភពដែលស្និតនិងគ.ជ.ប បានបង្ហើបឲ្យទស្សនាវដ្ដីដឹងថា ការសាកល្បង ចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃ​ទី១ ដល់ថ្ងៃទី១៥ ខែវិឆ្ឋិកា ឆ្នាំ២០១៥ខាងមុខនេះ រដ្ឋាភិបាល និងចំណាយថវិកាជាតិ ប្រមាណជាង២៥ម៉ឺន​ដុល្លារអាមេរិក គ.ជ.ប សម្រាប់ប្រើប្រាស់ក្នុងការ សាកល្បងចុះឈ្មោះនេះ។ ឯការចុះឈ្មោះបោះឆ្នោតជា​ផ្លូវ​ការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ហើយបញ្ចប់ទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ សម្រាប់ការចុះ​ឈ្មោះ (នោះបើគ្មានការប្រែប្រួល)។ និងរយៈពេល ២ខែបន្ទាប់ទៀត ជាពេលវេលាប្ដឹង [...]

ស៊ីសុវត្ថិ ធម្មិកោ៖ ខ្មែរ​ឈ្លោះ​គ្នា ឯ​យួន​ឈរ​សើច រឿង​ព្រំដែន

ស៊ីសុវត្ថិ ធម្មិកោ៖ ខ្មែរ​ឈ្លោះ​គ្នា ឯ​យួន​ឈរ​សើច រឿង​ព្រំដែន

«ភាគីកម្ពុជា ក្នុងនាមខ្មែរតែមួយ គួររួមគ្នាដើម្បីការពារទឹកដី។ ចុះហេតុអ្វីឡើយ ក៏ចេះតែបន្តការទាស់ទែងគ្នា ឈ្លោះ​គ្នា រវាងខ្មែរនិងខ្មែរគ្នាឯង ដែលនាំឲ្យបរទេសយំផង សើចផង ឬសើចរហូត ទាល់តែហៀរទឹកភ្នែក​នោះ។ ចាំបាច់អ្វី ដែលត្រូវតែឈ្លោះគ្នាពេញស្រុក? ម្តេចមិនព្រមរួមគ្នា សាមគ្គីគ្នា ដើម្បីការពារ​បូរណភាព​ទឹកដី​យើង?»

ខាងលើនេះ ជាសំណេររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ នៅលើ​បណ្ដាញសង្គម ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស នៅក្នុងរយៈពេលចុងក្រោយ​នេះ។ អតីតជំនួយការផ្ទាល់ របស់សម្ដេច នរោត្ដម សីហនុ បានសរសេរទៀតថា បញ្ហាខ្មែរ និងខ្មែរ កំពុងតែ​ឈ្លោះ​គ្នានេះ គ្មានអ្នកណាម្នាក់ (ប្រជាពលរដ្ឋខ្មែរ) សប្បាយចិត្តឡើយ។ ផ្ទុយទៅវិញ មានជាតិសាសដទៃ​«មួយ» កំពុងតែសប្បាយចិត្ត ជាមួយនឹងការ«សើច»របស់គេ សឹងដាច់ដង្ហើមទៅហើយនោះ។ ព្រះអង្គម្ចាស់​បានសរសេរថា ការ«សើច»នេះ [...]

សុខ ទូច និង កុយ ពិសី ប្រឈម​នឹង​ការ​គម្រាម​សម្លាប់ ពី​ជន​អនាមិក

សុខ ទូច និង កុយ ពិសី ប្រឈម​នឹង​ការ​គម្រាម​សម្លាប់ ពី​ជន​អនាមិក

បន្ទាប់ពីមានការគម្រាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា កាលពីថ្មីៗមុននេះ នាថ្ងៃទី៣០ បន្តមកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នេះ ជនអនាមិកផ្សេងទៀត បានប្រើភាសារគម្រាម ទៅលើ​អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការ កិច្ចការចម្រុះព្រំដែនកម្ពុជា វិញម្តង។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាម សុំការបញ្ជាក់ពីអ្នកស្រី ជុំវិញការគម្រាម របស់ជនអានាមិក​នោះ​បាន​នៅឡើយ ដោយទូរស័ព្ទអ្នកស្រី ពុំមានការលើកទទួល។ តាមព័ត៌មាន ដែលទស្សនាវដ្តី ទទួលបាន បាន​បញ្ជាក់ថា ការគម្រាមនេះបានកើតឡើង តាមរយៈការផ្ញើរសារក្នុងទូរស័ព្ទដៃផង និងតាមរយៈហ្វេសប៊ុក របស់​អ្នកស្រីផង។

គេនៅមិនទាន់ដឹង ពីព័ត៌មានណាមួយ ដែលបញ្ជាក់ពីជំហរអ្នកស្រី ថាតើនឹងត្រូវធ្វើការ ដោះស្រាយយ៉ាង​ណា​នៅឡើយ ហើយមកទល់ពេលនេះ និងថាតើការគម្រាម នៅមានបន្ត ឬបានបញ្ចប់ស្ងប់ស្ងាត់ ទៅវិញហើយ? ឯ​អ្នកស្រីនឹងដោះស្រាយបែបណា? តើអ្នកស្រី [...]

គ្រោះ​អគ្គីភ័យក្នុង​ខណ្ឌ​ឬស្សីកែវ ឆក់​យក​ផ្ទះ​ពលរដ្ឋ​បី​ខ្នង

គ្រោះ​អគ្គីភ័យក្នុង​ខណ្ឌ​ឬស្សីកែវ ឆក់​យក​ផ្ទះ​ពលរដ្ឋ​បី​ខ្នង

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ផ្ទះដែលមានការឆាបឆេះដំបូងគេ គឺមានលេខ០៧៩ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពបានបន្ថែមថា ផ្ទះដែលឆេះដំបូងគេ មិនអាចត្រូវបានសង្គ្រោះទាន់ពេលទេ តែត្រូវបានព្រះអគ្គិ ឆាបឆេះអស់មួយរយភាគរយ។ មិនតែប៉ុណ្ណោះ ភ្លើងបានរាលដាល ទៅដល់ផ្ទះពីរខ្នងទៀត នៅក្បែរនោះ។

នៅក្នុងហេតុការណ៍នេះ ប្រភពបញ្ជាក់ទៀតថា ឡានទឹកដែលព្យាយាមសម្រុកមកជួយ ជាច្រើនគ្រឿង មិន​អាច​ចូលទៅដល់កន្លែងកើតហេតុ សូម្បីមួយគ្រឿង ព្រោះផ្ទះទាំងនោះ នៅតាមបណ្តោយផ្លូវលំតូចចង្អៀត ឡាន​ចូល​មិនរួច។

លោក វេទ សុនហេង ម្ចាស់ផ្ទះមានគ្រោះ បានថ្លែងឱ្យដឹងថា ដើមហេតុបណ្តាលមកពីផ្ទុះហ្គាស នៅទីតាំងផ្ទះ ដែលលោកជួលឱ្យរោងចក្រមួយ នៅខាងក្រោយផ្ទះ។ ក្នុងករណីគ្រោះដ៏រន្ធត់នេះ លោកប្រាប់ឱ្យដឹងថា កូន​ស្រី​លោកម្នាក់ អាយុប្រមាណ៣០ឆ្នាំ បានដួលសន្លប់ភ្លាម [...]

អ្នក​ជិត​ខាង​ឈ្លោះ​គ្នា រឿង​ធ្វើ​គម្រប​លូ​ក្បែរ​ព្រំដី ផ្អើល​គេ​ឯង

អ្នក​ជិត​ខាង​ឈ្លោះ​គ្នា រឿង​ធ្វើ​គម្រប​លូ​ក្បែរ​ព្រំដី ផ្អើល​គេ​ឯង

លោក ឈឿន ខេងយូ ជាម្ចាស់ផ្ទះ លេខ២៥ តាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា គ្រួសាររបស់លោក កំពុងតែធ្វើគម្របលូ មានបញ្ហានេះ នៅមិនទាន់​រួច​រាល់​ទេ ស្រាប់តែភាគីគ្រួសារម្ខាងទៀត មករករឿង មាត់ធំមាត់តូច ដាក់គ្រួសារលោក ឈានដល់ប្រើ​អំពើ​ហិង្សា ដាក់កូនស្រីលោកទៀតផង។ កញ្ញា ឈឿន សៀកលីន ជាកូនស្រី បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ​ថា មិនមែនទើបតែលើកនេះទេ ជម្លោះធ្លាប់មានពីមុន ម្តងរួចមកហើយ។

កញ្ញាបន្ថែមទៀតថា ភាគីខាងលោក ទូច ឡេង (អ្នកនៅជាប់ផ្ទះគ្នា) ធ្លាប់ចោទប្រកាន់ ក្រុមគ្រួសារកញ្ញា​ម្តង​រួចមកហើយ។ កាលណោះ ថែមទាំងបាននាំអ្នកកាសែត (មិនចាំថា អ្នកកាសែតខាងណាទេ) មកគម្រាម​ទៀត​ផង។ កញ្ញាបន្តថា៖ «លើកនេះ បានទាំងប្រើសម្តី និងកាយវិការខ្លាំងៗ ដាក់ប៉ា និងកញ្ញាទៀត ទោះជា​ដឹង​ថា ព្រំដីកន្លែងលូនេះ មិនទាន់ធ្វើរួចរាល់ក៏ដោយ»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...