កែម ឡី ប្រកាសឈប់ផ្តល់បទវិភាគ ដល់សារព័ត៌មានទៀត
តើអ្នកជំនាញ«ឯករាជ្យ» ខាងការផ្ដល់ការវិភាគ លើបញ្ហាសង្គម និងនយោបាយ នៅក្នុងប្រទេសកម្ពុជា មានចំនួនកាន់តែតិចទៅៗឬ? គេពិបាកឆ្លើយនឹងសំនួរនេះណាស់ ខណៈលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងត្រូវបានអ្នកសារព័ត៌មាន ផ្ដល់ងារជូនលោក ជា«អ្នកវិភាគឯករាជ្យ» នៅកម្ពុជានោះ ទើបនឹងបានប្រកាសដកខ្លួន ឈប់ផ្ដល់បទវិភាគ ទៅឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិតទៅទៀត។ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កាលពីវេលាម៉ោង១៩ និង២៣នាទី (ម៉ោងក្នុងស្រុក) យប់ថ្ងៃទី៤ ខែតុលានេះ លោក កែម ឡី បានសរសេរថា៖ «ខ្ញុំបាទសូមឈប់ផ្តល់បទវិភាគ ដល់សារព័ត៌មានជាតិ និងអន្តរជាតិ ចាប់ពីខែតុលា ២០១៥នេះតទៅ»។
អ្នកវិភាគដាច់បាយ...
លោក កែម ឡី បានបញ្ជាក់ពីមូលហេតុ នៃការឈប់ផ្តល់ការវិភាគនោះ ដូចខាងក្រោមថា៖
១. ចង់ឲ្យអ្នកនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ចាប់ផ្តើមព្យាយាមប្រើប្រាស់ព័ត៌មាន [...]