យុវជនម្នាក់ត្រូវក្រុមក្មេងស្ទាវកាប់បែកក្បាល មិនដឹងមូលហេតុ
បុរសម្នាក់ត្រូវបានក្រុមក្មេងស្ទាវ ប្រមាណពី៣ទៅ៥នាក់ ដេញកាប់រហូតដល់បែកក្បាល ហូរឈាមពេញខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥ នារសៀលវេលាម៉ោង១៣ និង២០នាទី តាមបណ្តោយផ្លូវមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។
តាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានទៅលេងផ្ទះរបស់ឪពុកមា នៅម្តុំផ្សាតាប៉ាង ក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ។ ប៉ុន្តែពេលទៅដល់ឪពុកមារូបនោះ មិននៅផ្ទះ ខ្លួនក៏ត្រឡប់មកវិញ។ ខណៈនោះ ស្រាប់តែលេចក្រុមស្ទាវ៣ ទៅ៥នាក់ យកកាំបិតតាំតោកាប់ខ្លួន បណ្តាលឲ្យបែកក្បាលយ៉ាងដំណំ។ ពេលនោះ ជនរងគ្រោះព្យាយាមរត់គេច ឲ្យប្រជាពលរដ្ឋជួយ តែបែរជាត្រូវពលរដ្ឋទាំងនោះវាយមួយដៃមួយជើង ដល់ទ្រោមខ្លួន ព្រោះយល់ច្រឡំថាជាចោរ។
នៅទីបំផុតជនរងគ្រោះ ដែលមានឈ្មោះលោក ពិន រ៉ា មានយុ ២២ឆ្នាំ ស្នាក់នៅម្តុំផ្លូវកម្ពុជាក្រោម មានមុខរបរមិនពិតប្រាកដ [...]