Posts in ‘កម្ពុជា’ Category

ធន សារាយ៖ ស្រីមុំ មាន​ការពិត​ពីរ​បែប

ធន សារាយ៖ ស្រីមុំ មាន​ការពិត​ពីរ​បែប

សម្រាប់ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក លោក ធន សារាយ បានឲ្យដឹងថា មនុស្សតែម្នាក់ និងការ​ពិត​មានពីរយ៉ាង។ មនុស្សនោះ គឺស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលរងការដាក់បន្ទុកថា មាន​ទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ននេះ ជាប្រធានស្ដីទី) របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ លោក ធន សារាយ មិនបានរៀបរាប់ក្បោះក្បាយទេ ពីការពិតទីពីររបស់នាង ខុម ចាន់តារាទី នៅពេលនាងទៅឆ្លើយ នៅចំពោះមុខតុលាការ ដែលជាចម្លើយមួយ ខុសពីចម្លើយនៅសមាគម អាដហុក។

ការពិតទីមួយ

សភាអ៊ឺរ៉ុប៖ ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា​មិន​រារែក​ ក្នុង​ការ​ប្រើ​ហិង្សា

សភាអ៊ឺរ៉ុប៖ ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា​មិន​រារែក​ ក្នុង​ការ​ប្រើ​ហិង្សា

នៅក្នុងអត្ថបទមួយ របស់សារព័ត៌មានអ៊ឺរ៉ុប «NEW EUROPE» ដែលចេញផ្សាយប្រចាំសប្ដាហ៍ បាន​អះអាង​ថា ការដើរថយក្រោយ នៃស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បានជំរុញឲ្យគណៈប្រតិភូមួយ​ក្រុម របស់​​សភាអ៊ឺរ៉ុប ធ្វើដំណើរមកធ្វើទស្សនកិច្ច នៅក្នុងប្រទេសនេះ កាលពីដើមខែកន្លងមក។ ដំណើរទស្សនកិច្ច របស់​ប្រតិភូដែលមានសមាជិក មកពីគណកម្មការសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប មានគោលបំណង ធ្វើការ​វាយ​តម្លៃ ទៅលើសភាពការណ៍នយោបាយចុងក្រោយបង្អស់ និងពីកិច្ចសហប្រតិបត្តិការ របស់សហគមន៍អ៊ឺរ៉ុប នៅ​ក្នុង​វិស័យ​សិទ្ធិមនុស្ស។

សារព័ត៌មានបានសរសេថា នៅក្នុងឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន និងរដ្ឋាភិបាល​របស់លោក បានបង្កើតច្បាប់ជាច្រើន សំដៅឃាត់ឃាំងកាន់តែច្រើនឡើង [...]

អ្នក​នាំ​ពាក្យ CPP ថា កឹម សុខា ប្រើ​កូនចៅ​ទៅ​ទិញ​សំបុត្រ​យន្ដហោះ​ឲ្យ​ស្រីមុំ

អ្នក​នាំ​ពាក្យ CPP ថា កឹម សុខា ប្រើ​កូនចៅ​ទៅ​ទិញ​សំបុត្រ​យន្ដហោះ​ឲ្យ​ស្រីមុំ

បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលនេះ ដល់វេន​អ្នកនាំពាក្យ ឲ្យគណបក្សប្រជាជានកម្ពុជា លោក សុខ ឥសាន ម្ដង ដែលបានបង្ហើបឲ្យដឹង ពីរឿងរ៉ាវខ្លះៗ ទាក់ទងនឹងសំនុំរឿង «កឹម សុខា-ស្រីមុំ»។ ប្រសិនបើលោក ឥសាន បានប្រើភាសាជម្រាបសួរ តាម​បែប​«ការទូត»​នោះ ប៉ុន្តែសម្រាប់ការពន្យល់ ក្នុងករណីរបស់សំនុំរឿង ដ៏រសើបមួយនេះ អ្នកនាំពាក្យ​របស់​គណបក្ស​កាន់​អំណាច បានជ្រើសរើស ការប្រើប្រាស់ភាសា ដែលមានលក្ខណៈ«ត្រង់ៗតែម្ដង»។

នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរី លោក សុខ ឥសាន បានចាប់ផ្ដើមពន្យល់ ដោយសំដី​មួយៗ​ថា៖ «រឿង​ស្នេហា រវាងឯកឧត្ដម កឹម សុខា ជាមួយនឹងស្រីមុំនោះ មិនមែនគណបក្សប្រជាជន ទៅដឹកញ៉ី បន្ស៊ី​ឈ្មោល​​ទេ (SIC 1)»។

អ្នកនាំពាក្យ របស់អតីតគណបក្សកុម្មុយនីស​នៅកម្ពុជា បានបន្តទៀតថា៖ «ពេលដែលគាត់ណាត់គ្នា ទៅ​ដេក​ជាមួយគ្នា នៅក្រៅប្រទេសនោះ [...]

CNRP ថ្កោលទោស​ការ​ចាប់​ខ្លួន​មេឃុំ​នៅ​កំពង់សៀម ថា​ដូច​«ខ្មែរ​ក្រហម»

CNRP ថ្កោលទោស​ការ​ចាប់​ខ្លួន​មេឃុំ​នៅ​កំពង់សៀម ថា​ដូច​«ខ្មែរ​ក្រហម»

កម្ដៅនយោបាយនៅកម្ពុជា បានបន្តកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅ​ចំពោះ​សំនុំ​រឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ»។ កំដៅបានបន្តកើនឡើង រហូតមកដល់​ការចាប់ចង​ជាថ្មី​ទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ។

មេ​ឃុំ​មួយរូប មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវបានអាជ្ញាធរ​ចាប់​ខ្លួន ទាក់ទង​នឹង​ករណី​ចោទ​ប្រកាន់ ក្នុងលិខិតចំហរ​​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែលបាន​សរសេរ​ផ្សាយ កាលពីថ្ងៃសុក្រទី២២ ខែមេសា។

លោកមេឃុំរូបនោះ មានឈ្មោះ ស៊ាង ចែត និងត្រូវ​បានចាប់​ខ្លួន នាវេលាម៉ោង ១០ និង៣០នាទីព្រឹក ខណៈ​ដែល​លោក បានទៅ​ធ្វើ​ការ​រដ្ឋបាល​ នៅនឹងសាលាស្រុក កំពង់សៀម។ នេះបើតាមការបញ្ជាក់ របស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់​របស់គណបក្សសង្គ្រោះជាតិ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក។

គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួមគ្នា រវាងគណបក្ស សម [...]

ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

«សុំតុលាការ មេត្តាជួយរកយុត្តិធម៌ ឲ្យនាងខ្ញុំ​ជានារីទន់ខ្សោយផង» នេះជាឃ្លាមួយ នៅក្នុងសេចក្ដីសរុប ជា​«សំណូមពរ»​ចុងក្រោយ នៃពាក្យបណ្ដឹង របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៦​នេះ តាមរយៈលោក គឹម វាសនា មេធាវីថ្មីរបស់នាង។ នៅក្នុងសំណូមពរចុងក្រោយនោះ នាង ខុម ចាន់តារាទី បានទាមទារ​ឲ្យតុលាការផ្ដន្ទាទោសលោក កឹម សុខា ដែលជាប្រធានស្ដីទីសព្វថ្ងៃ របស់​គណបក្ស​សង្គ្រោះជាតិ បន្ថែមពីលើសំណង ៣សែនដុល្លារ ដែលនាងគិតថា ជាការជួសជុល ការខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ ការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង។

នៅក្នុងពាក្យបណ្ដឹង ដែលដាក់ចូលទៅកាន់ ព្រះរាជអាជ្ញាអម​សាលាដំបូងរាជធានីភ្នំពេញ និងដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានទទួលមួយច្បាប់ដែរនោះ នាង ខុម ចាន់តារាទី បានសរសេរចោទលោក កឹម សុខា ថាបានធ្វើការសន្យាជាច្រើនរឿង ជាមួយនឹងរូបនាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...