ស្តាប់ចម្រៀងអ្នកគាំទ្រ មាស សុខ សោភា និយាយអ្វីខ្លះពីនាង
ខុសពីតារាល្បីដ៏ទៃទៀត ដែលតែងញាំញីទៅដោយរឿងអាស្រូវ និងពាក្យចចាមអារ៉ាមមិនល្អជាដើមនោះ ប៉ុន្តែដោយឡែក មាស សុខសោភា តារាចម្រៀងរបស់ផលិតកម្មថោន បានទទួលនូវកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយ និងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែនាងបានធ្វើសកម្មភាពជាច្រើន ដើម្បីជួយសង្គម។
មាស សុខសោភា ទើបតែលេចធ្លោខ្លាំង ក្នុងការដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃការពារព្រៃឈើ យ៉ាងស្វាហាប់ និងដាំដើមឈើនៅក្នុងតំបន់មួយនៅ ភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងរងនូវការកាប់បំផ្លាញពីឈ្មួញ។ ក្រៅពីសកម្មភាព ដាំ និងបណ្តុះកូនឈើ តារាចម្រៀងដែលមានប្រវត្តិជាអ្នកក្រខ្សត់រូបនេះ បានធ្វើនូវសកម្មភាពមួយចំនួនទៀត ដូចជាការចែកអំណោយដល់ក្មេងកំព្រា និងចាស់ជរាជាដើម។
ក្នុងបទចម្រៀងមួយមានចំណងជើងថា «ចម្រៀងគាំទ្រ មាស សុខសោភា» [...]