សង្គ្រាម«អាវទ្រនាប់យួនមានជាតិគីមី» ផ្អើលហ្វេសប៊ុក (vdo)
«អាវទ្រនាប់របស់យួន សុទ្ធតែមានជាតិគីមីទាំងអស់ មែនឬ?» នេះជាថ្លែងលើកឡើង របស់អ្នកប្រើប្រាស់បណ្ដាសង្គមម្នាក់ ឆ្លើយតបទៅនឹងវីដេអូមួយ ដែលបង្ហាញថង់ផ្លាស្ទីក ដាក់ទឹក មានគ្រាប់មូលៗ ដាក់បង្កប់នៅក្នុងអាវក្នុង សម្រាប់ទ្រសុដន់ របស់ស្ត្រីៗ។ យុវតីដែលហៅខ្លួនឯងថា ជូលី បានប្រើប្រាស់ភាសាជេរប្រទេសផ្ដាសា យ៉ាងចាស់ដៃ ទៅលើម្ចាស់វីដេអូ ដែលថ្លែងបង្ហាញពីអាវទ្រនាប់នោះ ថាមានជាតិគីមី ធ្វើឲ្យកើតមហារីកដោះ។ នាង ជូលី បានហៅការលើកឡើងនោះ ថាគ្មានមូលដ្ឋាន និងការរើសអើងជាតិសាសន៍។
ការលើកឡើងរបស់យុវតីជូលី ត្រូវបានបង្ហោះចេញ ដោយម្ចាស់ខ្លួន និងត្រូវបានទំព័រផ្សេងៗ យកទៅធ្វើការផ្សព្វផ្សាយបន្ត បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ ធានី ប៊ុត (Theany But) បានផ្សាយវីដេអូមួយ នៅលើជញ្ជាំងហ្វេសប៊ុករបស់ខ្លួន ដោយមានសរសេរជាឃ្លាមួយថា៖ «អាវទ្រនាប់មានជាតិគីមី ពេលពាក់ អាចបណ្តាលអោយ (កើត) មហារីកដោៈ»។ [...]