Posts in ‘ជុំវិញកំសាន្ដ’ Category

រក​ឃើញ​គ្រោង​ឆ្អឺង​ខ្មោច កំពុង​អង្គុយ​ក្នុង​ស្ទឹង កូឡូរ៉ាដូ (vdo)

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃចន្ទកន្លងមកនេះ អ្នកជ្រមុជទឹកម្នាក់ បានទាក់ទង មកស្នងការនគរបាលតំបន់ ដើម្បី​រាយការណ៍​ថា ខ្លួនបានរកឃើញ សាកសពដែលនៅសល់តែជាឆ្អឹងខ្មោច នៅបាតស្ទឹង។ ក្រុមអាជ្ញាធរ បានបញ្ជូនកាណូតមួយ ទៅ​កាន់​ទីនោះ ដែលត្រូវបានគេស្គាល់ថា ស្ថិតក្នុងតំបន់ «Cienega Springs»។ សមាជិកអ្នកជួយសង្គ្រោះម្នាក់ ដែល​មាន​ជំនាញ​ខាង​ជ្រមុជទឹក បានចុះទៅកាន់ទីកន្លែង ដែលមានគ្រោងឆ្អឹងនោះ និងបានថតជាវីដេអូ មកបង្ហាញផង។

ប៉ុន្តែនៅទីបំផុត ការិយាល័យនគរបាលតំបន់ បានសរសេរអះអាង នៅតាមបណ្ដាញសង្គមថា៖ «អ្នកជួយសង្គ្រោះ បានចុះ​ទៅ​ដល់ កន្លែងដែលមានគ្រោងឆ្អឹងនោះ ស្ថិតនៅ។ ប៉ុន្តែតាមពិត វាគ្រាន់តែជាគ្រោងឆ្អឹង សិប្បនិមិត្តចំនួនពីរ ដែលត្រូវ​បាន​ដាក់​ឲ្យ​អង្គុយ នៅលើកៅអីសម្រាកកាយប៉ុណ្ណោះ។»

គ្រោងឆ្អឹងមួយ មានពាក់វែនតាខ្មៅ រីឯគ្រោងឆ្អឺងមួយទៀត មានកាន់ផ្លាកមួយ ដែលសរសេរអក្សរ នូវឃ្លានេះ៖ «ប៊ែរនី សុបិន្ត​បានរស់នៅ ក្នុងស្ទឹង [...]

ល្បី​​នៅ​​អ៊ឺរ៉ុប៖ ហ៊ុន សែន ភ្នាល់​​ប្រដាល់ ៥ពាន់​ដុល្លា តែ​អត់​ឲ្យ​លុយ

ល្បី​​នៅ​​អ៊ឺរ៉ុប៖ ហ៊ុន សែន ភ្នាល់​​ប្រដាល់ ៥ពាន់​ដុល្លា តែ​អត់​ឲ្យ​លុយ

ករណីលោក ហ៊ុន សែន មានចំណង់ចំណូលចិត្ត ភ្នាល់ប្រដាល់ និងជាពិសេស ភ្នាល់«ហ៊ានស៊ី ហ៊ានសង» ទៅលើការ​«ប្រកួត​ប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) កាលពីចុងសប្ដាហ៍មុននេះ មិនសូវជាបង្កការចាប់អារម្មណ៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅលោក​ខាង​លិច​ប៉ុន្មានទេ។

ប៉ុន្តែបើលោក ហ៊ុន សែន បានចាក់ល្បែង ៥០០០ដុល្លា «ហ៊ានស៊ី»រួចហើយ បែរជាបដិសេធ «មិនហ៊ានសង» មិនបង់លុយ និងព្រមទាំង បានធ្វើការវិន្និច្ឆ័យ តែខ្លួនលោក ទៅលើលទ្ធផលនៃការប្រកួតនោះ ទើបជាករណីមានតែមួយ ក្នុងលោក គួរ​ឲ្យ​«កោត» និងបង្កចំណាប់អារម្មណ៍ក្រៃលែង ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោក សឹងតែគ្រប់ៗគ្នា។ សាព័ត៌មាន​ជា​ច្រើន ដែលផ្សាយជាភាសាបារាំង បានលើកយកករណីនេះ មកផ្សាយ និងធ្វើអត្ថាធិប្បាយជាបន្ត ជាពិសេស នៅបន្ទាប់ពី​បណ្ដាញព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) [...]

ស្ត្រី​១០០នាក់ ជាប់​លេខ​«ស៊ិច​ស៊ី​ជាង​គេ» សម្រាប់​ឆ្នាំ២០១៥

ស្ត្រី​១០០នាក់ ជាប់​លេខ​«ស៊ិច​ស៊ី​ជាង​គេ» សម្រាប់​ឆ្នាំ២០១៥

ទស្សនាវដ្ដី FHM សម្រាប់មនុស្សប្រុស របស់អាមេរិក បានចេញផ្សាយ កាលពីពេលថ្មីៗនេះ ស្ដីពីចំណាត់ថ្នាក់ស្ត្រី ទាំង​១០០នាក់ ដែលបានជាប់ជាស្ត្រី ដែលស៊ិចស៊ីជាងគេ ក្នុងពិភពលោក។ ខាងក្រោមនេះ ជាចំណាត់ថ្នាក់ ចំនួន២០នាក់ ចុង​ក្រោយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ  សូមលើកយកមកជម្រាបជូន ដូចខាងក្រោយ៖

(ចំណាត់ថ្នាក់ ដាក់បង្ហញខាងក្រោម ពីមិនសូវស៊ិចស៊ី ទៅកាន់ស៊ីចស៊ីជាងគេ)

20. Meg Turney

19. Beyoncé

ការ​មក​សុំ​ថត​រូប​ជា​មួយ ម៉ៃ ថៃសុន មិន​ល្អ​ទេ! (vdo)

ថតរូបដោយខ្លួនឯង ហៅជាភាសាអង់គ្លេស Selfie មានភាពងាយស្រួល ហើយទទួលបាន ការពេញនិយមខ្លាំងណាស់ នាពេលបច្ចុប្បន្ន។ នរណាមួយក៏អាចធ្វើ នរណាមួយក៏ចង់ធ្វើដែរ។ តែមិនមែន កំពូលតារាប្រដាល់ពិភពលោក ម៉ៃ ថៃសុន នោះឡើយ។

តារាប្រដាល់ជាតិអាមេរិក មិនចូលចិត្តឲ្យមនុស្ស ដែលមិនដែលស្គាល់គ្នា ពីមុនមក ចូលមកចាប់ស្មារ ហើយថតរូប «Selfie» ដោយគ្មានការអនុញ្ញាត ពីខ្លួនយ៉ាងដូច្នេះទេ។ ហេតុការណ៍ នៃការបដិសេធ មិនឲ្យថតរូបជាមួយនេះ បាន​កើត​ឡើង នៅក្នុងឱកាស នៃការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង ផាកហ្គីអៅ (Pacquiao) និងម៉ាយវេដ័រ (Mayweather) កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លងមកនេះ នៅក្នុងក្រុងឡាស វេហ្គាស សហរដ្ឋអាមេរិក។

អតីតតារាល្បី របស់ពិភពលោក បានបដិសេធការបង្ខំ ឲ្យថតរូបនេះ តាមរយៈការប្រើគួយដៃ ត្រឡប់ទៅអ្នកសុំវិញ និង​ធ្វើ​យ៉ាងណា ដើម្បីឲ្យបុរសម្នាក់នោះ ទុកឲ្យខ្លួន បានទស្សនា«ប្រដាល់ប្រចាំសតវត្សន៍»នេះ ឲ្យបានសុខស្រួលផង៕

សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

តារាល្បីណាផ្សេង ទំនងជាអាចទ្រាំលេបថ្ម លេបគ្រួស ឬសុខចិត្តធ្វើមិនដឹងមិនឭ នៅចំពោះការរិះគន់ របស់អ្នកគាំទ្រ។ ប៉ុន្តែតារាល្បី ដែលចេញទ្រាំនោះ មិនមែនជានាង សេឡេណា​ ហ្គូមេស អតីតសង្សាបណ្ដូលចិត្ត របស់អ្នកចម្រៀងវ័យក្មេង ចាស្ទីន បាយប៊ើរ (Justin Bieber) នោះឡើយ។

តារាវ័យក្មេង បានព្រលះយ៉ាងចាស់ដៃ ទៅកាន់អ្នកប្រើប្រាស់គណនី អ៊ិនស្តាហ្គ្រាម (Instagram) ជាស្រីម្នាក់ ដែលបានរិះគន់ ទៅលើរូបរាងរបស់តារា ថានាងមានសាច់ជ្រុលពេក បន្ទាប់ពីនាង សេឡេណា បានបង្ហោះរូបភាព ព្រលែងសាច់ដ៏ទ្រលុកទ្រលន់ ដូចខាងលើ។ អ្នកប្រើប្រាស់ បណ្ដាញសង្គមម្នាក់នោះ បានសរសេរថា៖ «អ្នកឯងគួរតែ ទៅហាត់កីឡា! (...) ហើយឈប់ញ៉ាំ តែផ្ដេសតែផ្ដាសទៀត ជាពិសេសអាហារ ដែលសម្បូរជាតិខ្លាញ់»។

ម្ចាស់គណនី អ៊ិនស្តាហ្គ្រាម ដដែល បានសរសេរបន្ថែមទៀត តបទៅនឹងយោបល់មួយចំនួនថា៖ «នាង មិនមែនជាតុក្កតា កូនខ្លាឃ្មុំនោះទេ តែជាអ្នកសម្ដែងម្នាក់។ តារាសម្ដែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...