ទារកស្លាប់ហើយ តែរស់មកវិញមុនគេបូជានៅឈាបនដ្ឋាន
ត្រូវបូជាតែមិនស្លាប់ - នេះដែលខ្មែរតែងមានជំនឿថា«ភ្លឹក»។ អ្នកជឿជំនឿនេះ បានគិតថារូបនៅមិនទាន់ស្លាប់នៅឡើយ ដោយសារតែព្រលឹងកំពុងស្វែងរករាងកាយ ដើម្បីចូលមកសណ្ឋិតវិញ។ ករណីខ្លះ ញាតិមិត្តរបស់«រូប» ថែមទាំងស្វែងរកគ្រូអាចារ្យ មកសូត្រធម៌ហៅព្រលឹងឲ្យត្រឡប់មកវិញទៀតផង។ តែករណីរបស់ទារកដែលទើបនឹងកើតនេះ មានលក្ខណៈខុសពីជំនឿ ដែលកើតមាននៅប្រទេសកម្ពុជាយើង ដោយសារតែក្រុមគ្រូពេទ្យដែលបង្កើតទារកចេញពីផ្ទៃម្ដាយ បានប្រកាសថា ទារកបានស្លាប់បាត់ទៅវិញបន្ទាប់ពីវាបានប្រសូតហើយ ដែលទំនងជាមកពីមូលហេតុចាប់ទម្រង់ខុសនៅក្នុងផ្ទៃ។
តែដឹងអីទារក ដែលរៀបនឹងត្រូវបានបូជា នៅឈាបនដ្ឋានទៅហើយ បែរជាមានជីវិតរស់នៅត្រឡប់មកវិញ។ នេះបើតាមការផ្សាយឲ្យដឹងរបស់ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី របស់ប្រទេសចិន។ បុគ្គលិកដែលធ្វើការនៅឈាបនដ្ឋាន បានលឺសម្លេងទារកស្រែកយំ ហើយបានបញ្ជូនទារកដែលចង់រស់នេះ [...]