Posts in ‘ជុំវិញកំសាន្ដ’ Category

អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

«ជាហេតុការណ៍ដ៏រន្ធត់មួយ» នេះជាពាក្យឧទានឡើង របស់ក្រុមភ្នាក់ងារនគរបាល អាហ្សង់ទីន។ ក្មេងស្រីជំទង់​មួយរូប ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាងត្រូវបានជាប់ឃុំ ជាមួយនឹងសត្វស្វាមួយក្បាល និងសត្វឆ្កែមួយ​ក្បាល​ទៀត អស់រយៈពេល៩ឆ្នាំ នៅក្នុងរោងចំណតរថយន្ដមួយ ឈ្មោះ ប៊ូអើណូស អ៊ែរ (Buenos Aires)។


រូបភាពច្រវ៉ាក់ និមិត្តសញ្ញានៃការបង្ខាំង។ (រូបថត MONOROOM.info/ D.KEO)

បង្ខាំងខ្លួន - ជាមួយនឹងចំណីអាហារ ដែលមានត្រឹមតែនំប៉័ងនិងទឹកប៉ុណ្ណោះនោះ នាងក្រមុំអាយុ១៥ឆ្នាំ ត្រូវបាន​នគរបាលរំដោះចេញមក ជាមួយនឹងទម្ងន់ខ្លួនប្រមាណជា២០គីឡូក្រាមប៉ុណ្ណោះ។ ពីក្នុងមន្ទីរពេទ្យ [...]

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

មិនមែនជាពួកគេទេ តែជាស្រមោលមួយ ឬជាខ្មោច ឬជាព្រលឹង ឬជារូបអ្វីម្យ៉ាង ដែលលងពួកគេនៅក្នុងផ្ទះ ហើយ​តាមរករឿងទារករបស់ពួកគេ ដែលទើបនឹងមានអាយុ១១ខែ រហូតមានរបួសជាទម្ងន់។ ទារកដែលរងគ្រោះ ដែល​ត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ ជាមួយនឹងសភាព​របួសយ៉ាងធ្ងន់ធ្ងរ៖ បាក់ឆ្អឺងពីរ ហើមភ្នែក និងបែកមាត់ ...


រូបថតបង្ហាញពីបន្ទប់របស់ទារក ដែលប្ដីប្រពន្ធនិយាយថា មានខ្មោចលង។

ខ្មោចលង - កាលពីថ្ងៃទី១៦ ខែមេសា ម្ដាយនិងឪពុកចុង របស់ទារករងគ្រោះ ត្រូវបានកាត់ទោសដោយតុលាការ អាវីញ៉ុង (Avignon) ផ្នែកខាងត្បូងនៃប្រទេសបារាំង ពីបទប្រើហិង្សាវាយតប់លើកុមារ។ [...]

«មាសស្រួយ» ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នង​ឃុំ​ស្រឡប់

«មាសស្រួយ» ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នង​ឃុំ​ស្រឡប់

«រ៉ែមាស» ជាមាសទឹកខ្ចី ដែលមិនអាចធ្វើការកែឆ្នៃ ជាគ្រឿងអលង្ការបាននៅឡើយនោះ ត្រូវបានឈ្មួញ​ម្នាក់មក​ពី​ភាគខាងលិច នៃខេត្តត្បូងឃ្មុំយកមកលក់ នៅក្នុងទឹកដីផ្សារខ្នា ភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេល​កន្លងមក និងថ្មីៗនេះ ជាមួយនឹងការទិញយកទៅប្រើប្រាស់ តាមជំនឿសាសនារៀងៗខ្លួន នៃពលរដ្ឋមួយចំនួន​ប្រចាំតំបន់នោះ។


«មាសស្រួយ» ដែលឡើងទៅជាមាសបន្ដិចម្ដងៗ។ (រូបថត MONOROOM.info/ O. Vary)

មាសស្រួយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រជាពលរដ្ឋម្នាក់ដែលជាអាជីវករ​លក់សម្លៀក​បំពាក់ និងសម្ភារៈប្រើប្រាស់នានា លោក ស្រ៊ីម ចាន់ថន [...]

អាល្លឺម៉ង៖ អាច​ដើរ​កម្សាន្ដ​«ស្រាត»​បាន នៅ​ទីក្រុង​មូនីឆ

អាល្លឺម៉ង៖ អាច​ដើរ​កម្សាន្ដ​«ស្រាត»​បាន នៅ​ទីក្រុង​មូនីឆ

មូនីឆ (Munich) ទីក្រុងដ៏ធំមួយរបស់ប្រទេសអាល្លឺម៉ង់ ទើបនឹងអនុញ្ញាតឲ្យអ្នករស់នៅ និងអ្នកទេសចរណ៍របស់ខ្លួន អាចដើរកម្សាន្ដដោយលែងខ្លួន «ននលគោក»បាន។ ប៉ុន្តែកន្លែងមួយចំនួននៅមានលក្ខខណ្ឌ នៅតែហាមមិន​អនុញ្ញាត​ឲ្យ ក្រុមដែលគ្មានខោអាវស្លៀកពាក់ ចូលមកក្បែរទេ។


ស្ត្រី«ស្រាត»មើលពីក្រោយ។ (រូបថតឯកសារ)

ស្រាតដើរតាមផ្លូវ លែងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល តទៅទៀតហើយ។ ជាពិសេសនៅទីក្រុងមូនីឆ ផ្នែក​ខាងត្បូង​នៃប្រទេសអាល្លឺម៉ង់ ព្រោះនៅពេលនេះ វាបានក្លាយទៅជារឿងធម្មតាសម្រាប់អ្នករស់នៅ ឬអ្នកទៅកម្សាន្ដ​នៅ​ទីនោះ។

ទីក្រុងមូនីឆ បានក្លាយជាទីក្រុងទីបីរបស់អាល្លឺម៉ង់ ដែលអនុញ្ញាតឲ្យមានការស្រាតដើរតាមផ្លូវសាធារណៈ។ តំបន់​ចំនួន៦ [...]

កូរ៉េខាងត្បូង៖ ឆ្កួត​នឹង​ល្បែង​វីដេអូ រហូត​ទុក​ឲ្យ​កូន​ស្លាប់​នឹង​«អត់​បាយ»

កូរ៉េខាងត្បូង៖ ឆ្កួត​នឹង​ល្បែង​វីដេអូ រហូត​ទុក​ឲ្យ​កូន​ស្លាប់​នឹង​«អត់​បាយ»

នគរបាលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារទី១៥ ខែមេសានេះ ពីការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពី​អាជ្ញាធរបានសង្ស័យថា បុរសនេះបានទុកឲ្យកូនរបស់ខ្លួនស្លាប់ នឹងអត់បាយ ខណៈខ្លួនឯងបាន​ឈ្លក់វង្វេងជារៀង​រាល់ថ្ងៃ ជាមួយនឹងល្បែងវីដេអូ (ហ្គេម - Video game)។


នៅកូរ៉េខាងត្បូង ការឈ្លក់លេងល្បែងវីដេអូ បានក្លាយជាវប្បធម៌មួយ។ (រូបថតឯកសារ)

ឆ្កួតនឹងល្បែង - សំនុំរឿងនេះ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុលផុលមួយ នៅប្រទេសកូរ៉េខាងត្បូង ហើយនឹងជំរុញឲ្យរដ្ឋសភារបស់ប្រទេសនេះ អាចនឹងចេញច្បាប់មួយ ចាត់ទុកល្បែងតាមវីដេអូ ទៅក្នុងប្រភេទ​ល្បែង​ដែលធ្វើឲ្យមានភាពឆ្កួតវង្វេង ដូចទៅនឹងគ្រឿងញៀន សុរា និងការភ្នាល់គ្នាយ៉ាងដូច្នេះដែរ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...