ងប់នឹងបាល់ទាត់ពេក ប្រមូលឈ្មោះកីឡាករល្បីៗបារាំង ដាក់ឲ្យកូន
ពេលកូនវាធំឡើង ហើយទៅសរសរឈ្មោះ នៅពេលប្រលង ... ទម្រាំសរសេរឈ្មោះខ្លួនឯងចប់ ផុតម៉ោងប្រលងអស់រលីង។ សំនួរសួរថា ហេតុអ្វីក៏ដល់ថ្នាក់នេះ? មូលហេតុតែម្យ៉ាងគត់ នោះគឺដោយសារតែ«ងប់»នឹងបាល់ទាត់ពេក ទើបដើរប្រមូលឈ្មោះ កីឡាករបាល់ទាត់ល្បីៗរបស់ប្រទេសបារាំង យកមកដាក់ឲ្យកូនខ្លួនឯង។
កុមារា ដែលត្រូវបានឪពុកដាក់ឈ្មោះឲ្យយ៉ាងវែង។ (រូបថតផ្តិតពីវីដេអូ)
បាល់ទាត់ - ក្មេងប្រុសនោះខ្លួនឯង ចង់ឲ្យគេហៅខ្លួនវាថា ល្វី ហ្គូស្តាវូ (Luiz Gustavo) ដែលជាឈ្មោះកីឡាករខ្សែបម្រើមួយរូប នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ តែឪពុករបស់កុមារ ជាតិប្រេស៊ីល រស់នៅក្រុម ម៉ាស៊ឺយ៉ូ (Maceió) ម្នាក់នេះ បែរជាសម្រេចដាក់ឈ្មោះកូន តាមចំណូលចិត្តរបស់គាត់ទៅវិញ។
[...]