ដំរីធំស្ទុះជួយកូនដំរីដួលរមៀលខ្លួន បង្កភាពរញ្ជួយចិត្ត (vdo)
ដើម្បីឲ្យច្បាស់ជាងចំណងជើងខាងលើ គឺហេតុការណ៍វាបានកើតឡើង នៅក្នុងជំរុំចិញ្ចឹមរបស់ពពួកសត្វដំរីតែម្ដង។
បន្ទាប់ពីដីរីតូចមួយ បានដួលធ្លាក់រមៀលខ្លួន ដោយសារជើងខ្លីៗរបស់វាលើកមិនបានខ្ពស់ រំពេចនោះ ស្រាប់តែដំរីធំៗពីរក្បាលផ្សេងទៀត រត់ស្រទាំងសង ចូលមកត្រកងកូនដំរី ហើយបានយកប្រមោយរបស់ពួកវា មកត្រដុសរុញកូនតូចនេះ ឲ្យចេះដើរទៅរកផ្លូវជំរាល សម្រាប់ដើរឡើងវិញ។
បើសូម្បីតែសត្វ ក៏ចេះជួយយកអាសារគ្នាដូច្នេះហើយ ចុះទម្រាំមនុស្ស? ប៉ុន្តែយ៉ាងហោចណាស់ ដំរីទាំងនេះ បានធ្វើឲ្យសាធារណជននៅក្នុងសួនសត្វ ទប់អារម្មណ៍មិនរញ្ជួយចិត្តមិនបាន។
ជាការជួយសង្គ្រោះមួយ ដែលបានកើតឡើង សម្រាប់អម្បូរសត្វដំរីប៉ុណ្ណោះ បើទោះជាសត្វដំរី មានខួក្បាលតូចក៏ដោយ។ អ្នកថែរក្សាសត្វមួយរូប នៃសួនសត្វនោះ បានបញ្ជាក់ថា បេះដូងនិងសតិ [...]