អាមេរិក៖ គ្រួសារមួយប្ដឹងក្រុមហ៊ុនភេសជ្ជះប៉ូវកម្លាំង Monster ក្រោយមរណភាពកូនស្រី
ក្មេងស្រីជំទង់អាយុ១៤ឆ្នាំម្នាក់បានស្លាប់ នៅក្រោយពេលបានទទួលទាន ភេសជ្ជះប៉ូវកម្លាំង ដែលសម្បួរទៅដោយជាតិញៀនកាហ្វេ។
គ្រួសាររបស់ក្មេងស្រីជំទង់ ដែលបានស្លាប់តាំងពីខែធ្នូឆ្នាំមុននោះ បានប្រកាសអោយដឹងនៅថ្ងៃសុក្រទី១៩តុលានេះ ថាពួកគាត់បានដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិត ភេសជ្ជះប៉ូវកម្លាំងមួយ ដែលមានយីហោថា ម៉ុងស្ទើរ អេនែរហ្សី (Monster Energy)។ បរិមាណកាហ្វេ ដែលមាននៅក្នុងភេសជ្ជះ អាចជាមូលហេតុដ៏សំខាន់ ដែលធ្វើអោយកូនស្រីឈ្មោះ អាណាអីស ហ្វួរនីញ៉េ (Anais Fournier) របស់ពួកគាត់ស្លាប់។
មេធាវីរបស់គ្រួសារនេះ បានពន្យល់បន្ថែមថា ភេសជ្ជះចំណុះ៧០០ មីលីលីត្រ ដែលក្មេងស្រីជំទង់នោះបានទទួលទាន មុនមរណភាពរបស់នាង មិនដល់២៤ម៉ោងផង មានផ្ទុកជាតិកាហ្វេ ចំនួនដល់ទៅ៤៨០មីលីក្រាម [...]