បវរកញ្ញាចក្រវាឡ២០១២៖ អូលីវីយ៉ា ខ័លប៉ូ ជោគជ័យក្នុងឈុតពណ៌ក្រហម
នៅចំពោះទស្សនិកជន រាប់លាន់នាក់ នៅក្នុងពិភពលោក ដែលនារីរូបស្អាត កញ្ញា អូលីវីយ៉ា ខ័លប៉ូ ជនជាតិអាមេរិក អាយុ២០ឆ្នាំ បានជាប់ជាបវរកញ្ញាចក្រវាឡ នៅទីក្រុងឡាស វេហ្គាស កាលពីថ្ងៃពុធទី១៩ធ្នូកន្លងទៅ។
កញ្ញា អូលីវីយ៉ា ខ័លប៉ូ ពេលបានក្លាយជារាជនីសម្រស់ នៃចក្រវាឡប្រចាំឆ្នាំ២០១២។
នៅក្រោយតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីប្រលងជ្រើសរើសបវរកញ្ញាបារាំងមក នៅសហរដ្ឋអាមេរិកឯណោះ ជាពិសេសនៅកណ្ដាលទីក្រុងឡាសវេហ្គាសតែម្តង ដែលពិធីប្រលងជ្រើសរើសបវរកញ្ញា ចក្រវាឡលើកពី៦១ បានធ្វើឡើងនៅក្នុងមហាសណ្ឋាគារ យ៉ាងល្អប្រណិតមួយ មានឈ្មោះថា ប្លាណែត ហូលីវូដ (Planet Hollywood)។
ពីក្នុងបេក្ខនារីទាំងអស់ ដែលមានចំនួន៨៩នាក់ មានអាយុពី១៨ដល់២៧ឆ្នាំនោះ [...]