Posts in ‘ជុំវិញជីវិត’ Category

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយ មាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើនបានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះតែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះ ទំនុកចិត្តលើខ្លួនឯងនេះបានដែរឬទេ?

តទៅនេះសូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយ ចំនួន ជាមួយនឹងយើងខ្ញុំដូចខាងក្រោម៖

ក. និយមន័យ

[...]
មូលហេតុ​ទាំង​១០ ដែល​ស្ត្រី​នៅ​អាស៊ី​ជ្រើសរើស​យក​បុរស​​បរទេស​ជា​គូរ​អនាគត

មូលហេតុ​ទាំង​១០ ដែល​ស្ត្រី​នៅ​អាស៊ី​ជ្រើសរើស​យក​បុរស​​បរទេស​ជា​គូរ​អនាគត

តាមការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ មានស្ត្រីនៅទ្វីបអាស៊ីខាងកើតច្រើនឡើងៗ ជាពិសេសស្ត្រីជនជាតិចិន នៅ​តាម​បណ្ដាទីក្រុងធំៗ បានសម្ដែងនូវបំណងរបស់ពួកនាង ចង់រៀបអាពាហ៍ពិពាហ៍ជាមួយ ជនជាតិបរទេស (អ៊ឺរ៉ុប ឬអាមេរិក​ខាងជើង) ជៀសជាងនឹងជ្រើសរើសបុរសដែលមានសញ្ជាតិដូចគ្នា ជាគូរអនាគត។


អាពាហ៍ពិពាហ៍រវាងកូនក្រមុំជាជនជាតិចិន និងបុរសជាជនជាតិបារាំងមួយរូប។ (រូបថត News.cn)

តើមានមូលហេតុអ្វីទៅ ដែលជម្រុញឲ្យពួកនាងៗទាំងនោះ ស្វែងរកគូរជីវិតជាមួយបុរសជនជាតិអ៊ឺរ៉ុប? ខាងក្រោមនេះ ជា​មូលហេតុទាំង១០ ដែលនឹងបកស្រាយឲ្យឃើញថា ជម្រើសនៃអនាគតវែងឆ្ងាយនេះ មិនមែនជារឿងចៃដន្យនោះទេ។

១- នៅក្នុងអារម្មណ៍របស់ស្ត្រីជនជាតិអាស៊ី បុរសជនជាតិអ៊ឺរ៉ុបសុទ្ធសឹងជាអ្នកមានប្រាក់។ រៀបការជាមួយអ្នកមានប្រាក់ [...]

បវរកញ្ញាប៊ែលហ្សិក​ស្រក់​ទឹក​ភ្នែក​ខ្លោច​ចិត្ត​អាណិត​កុមារ​កម្ពុជា (រូបថត)

បវរកញ្ញាប៊ែលហ្សិក​ស្រក់​ទឹក​ភ្នែក​ខ្លោច​ចិត្ត​អាណិត​កុមារ​កម្ពុជា (រូបថត)

ប៉ុន្មានសប្ដាហ៍មុននេះ បវរកញ្ញានៃប្រទេសប៊ែលហ្សិក នាងកញ្ញា ណូអេមី ហាប៉ាត៍ (Noémie Happart) បានធ្វើដំណើរ​ទៅ​កាន់ប្រទេសកម្ពុជា ដើម្បីដាក់ឲ្យប្រើប្រាស់ នូវសាលារៀនមួយ ដែលជួយឧបត្ថម្ភដោយបវរកញ្ញា និងអ្នកជាប់ចំណាត់​ថ្នាក់​ខ្ពស់ជាងគេ នៃការប្រលងជ្រើសរើសបវរកញ្ញាកាលពីឆ្នាំកន្លងទៅ។ នាងបានផ្ដល់កិច្ចសម្ភាសមួយ ដោយនិយាយទាំង​ទឹក​ភ្នែកថា នាងខ្លោចចិត្តអាណិតកុមារនៅទីនោះជាទីបំផុត។ ជាព្រឹត្តិការណ៍ ដែលបានធ្វើឲ្យនាង​«ផ្លាស់ប្ដូរ​ជីវិត»។


នាងកញ្ញា ណូអែមី ហាប៉ាត៍ នៅមុនពេលទទួលទានបាយថ្ងៃត្រង់។ (រូបថត Miss Belgique)

នៅក្នុងឱកាសនោះ នាងកញ្ញា ណូអេមី ដែលមានរូបសម្ផស្សស្អាតប្រឹមប្រិយ៍ និងមានសក់ពណ៏មាសមួយរូបនេះ បាន​ធ្វើ​បុណ្យខួបកំណើតរបស់នាងគម្រប់២០ឆ្នាំ ជាមួយនឹងកុមារខ្មែរ [...]

កម្ពុជា៖ ឆ្លង​ជម្ងឺ​គ្រុន​ឈាម ៣០៥១​ករណី ស្លាប់​១៨​នាក់ ក្នុង​រយៈ​ពេល​៥​ខែ

កម្ពុជា៖ ឆ្លង​ជម្ងឺ​គ្រុន​ឈាម ៣០៥១​ករណី ស្លាប់​១៨​នាក់ ក្នុង​រយៈ​ពេល​៥​ខែ

យ៉ាងហោចណាស់មានកុមារចំនួន១៨នាក់ បានស្លាប់នឹងជម្ងឺគ្រុនឈាម នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៣នេះ ហើយបានបង្ហាញពីការថយចុះ នូវអាត្រាគ្រោះថ្នាក់ប្រចាំឆ្នាំ ប្រមាណជា៣៦%។ នេះបើតាមការផ្សាយអោយដឹង នៃការ​សិក្សាស្រាវជ្រាវមួយ កាលពីថ្ងៃសៅរ៍ទី០៨ខែមិថុនានេះ។


មូសខ្លា ភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម ដ៏ប្រល័យ។

នៅក្នុងរយៈពេលដូចគ្នា នៃឆ្នាំ២០១២កន្លងមក កុមារដែលបានរងគ្រោះដល់អាយុជីវិតដោយសារជម្ងឺនេះ មានរហូតដល់​ទៅ២៨ករណី។

ការសិក្សាស្រាវជ្រាវមួយនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រ បានរកឃើញថា នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៣នេះ ជម្ងឺគ្រុនឈាមបានចម្លងទៅដល់កុមារចំនួន ៣០៥១នាក់ ជាចំនួនដែល​បាន​ថយចុះដូចគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ [...]

ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីនៃប្រទេសរ៉ូស្សី និងភរិយារបស់គាត់ បានប្រកាសនៅថ្ងៃព្រហស្សត្តិ៍ទី០៦ខែមិថុនា ថាពួកគាត់បានលែង​លះ​គ្នាបន្ទាប់ពីបានរស់នៅ ជាគូស្វាមីភរិយាអស់រយៈពេលជិត៣០ឆ្នាំមក។


លោកប្រធានាធិបតីនៃប្រទេសរ៉ូស្សី វ្លាឌីមៀរ ពូទីន និងភរិយា។ (ALEXEI NIKOLSKY, ARCHIVES AP/RIA-NOVOSTI)

លោកវ្លាឌីមៀរ ពូទីន (Vladimir Poutine) និងលោកស្រី លីអ៊ូមីឡា ពូទីន (Lioudmila Poutine) បានថ្លែងប្រកាស​ពី​ព្រឹត្តិការណ៍លែងលះគ្នានេះ តាមកញ្ចក់ទូរទស្សន៍ជាតិ បន្ទាប់ពីបានទៅចូលរួមទស្សនាការសម្ដែងល្ខោនបូរាណមួយ នៅវិមានក្រឹមឡាំង (Kremlin)។

លោកប្រធានាធិបតីបាននិយាយថា «វាជាការសម្រេចចិត្តរួមមួយ»។

លោកស្រី លីអ៊ូមីឡា ពូទីន មិនសូវចេញមុខជាសាធារណៈទេ បើប្រៀបធៀបនឹងកិច្ចការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...