អ្នកវិទ្យាសាស្ត្រថា ការភ្ជាប់សេចក្តីស្នេហាតាមហ្វេសប៊ុក កើនឡើង
អ្នកវិទ្យាសាស្រ្ត បានវិភាគទិន្នន័យរបស់ហ្វេសប៊ុក តាមរយៈការសិក្សាពីដៃគូ ដែលបានភ្ជាប់ទំនាក់ទំនងស្នេហ៍របស់អ្នកប្រើប្រាស់តាមបណ្តាញសង្គមមួយនេះ នាថ្ងៃបុណ្យសេចក្តីស្រឡាញ់។ ការសិក្សានេះ បានបង្ហាញឲ្យគេដឹងថា ចំណងទំនាក់ទំនងទាំងនោះ មានភាពកើនឡើងគួរឲ្យកត់សំគាល់។
នៅកណ្ដាលវាលល្វឹងល្វើយ តែសេចក្ដីស្នេហា នៅតែមានជាដរាប។ (រូបថត ឯកសារ)
ស្នេហាតាមហ្វេសប៊ុក - លោក កាឡូស ឌូអីក (Carlos Duik) បានិយាយថា ក្នុងអំឡុងពេល១០០ថ្ងៃមុនដំបូងនៃការស្រាវជ្រាវ បានបង្ហាញថា ការភ្ជាប់ទិន្នន័យទំនាក់ទំនងភាពជាដៃគូរ ក្នុងបណ្តាញហ្វេសប៊ុកមានភាពកើនឡើង។ តាមរយៈការសិក្សានេះ ដែលមានចំណងជើងថា និម្មិតស្នេហា បានបញ្ជាក់ឲ្យបានដឹងទៀតថា ការបង្ហោះ និងការចែករំលែកមិនសូវមាន [...]