Posts in ‘វិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ក្រុមអនាមិក​ប្រកាស​សង្គ្រាមប្រឆាំង ISIS ​រហូត​«ដល់​ទី​បញ្ចប់»

ក្រុមអនាមិក​ប្រកាស​សង្គ្រាមប្រឆាំង ISIS ​រហូត​«ដល់​ទី​បញ្ចប់»

«ជាថ្មីម្ដងទៀត សិទ្ធិសេរីភាពរបស់យើង បានរងការវាយប្រហារ ជាមួយនឹងអំពើភេរវកម្ម នៅក្នុងប្រទេស​ប៊ែលហ្សិក កាលពីថ្ងៃអង្គារទី ២២ ខែមីនា ហើយហេតុការណ៍ដូច្នេះ មិនអាចបន្តមាន​តទៅទៀតឡើយ» នេះ​ជាអ្វី ដែលម្ចាស់សម្លេង នៅក្នុងវីដេអូចេញផ្សាយ ដោយក្រុមអនាមិក បានថ្លែងឲ្យដឹង។ ម្ចាស់សម្លេងនោះ បាន​ធ្វើការ​អំពាវនាវ ឲ្យបណ្ដាជនទាំងឡយ ចូលរួមជាមួយក្រុមខ្លួន ដើម្បីធ្វើការប្រយុទ្ធ ប្រឆាំងភេរវកម្ម។

តុល្យភាពជាបណ្ដោះអាសន្ន នៃភេរវកម្មពីរកន្លែង (ទីមួយ នៅអាកាសយាន្ដដ្ឋានអន្តរជាតិ និងទីពីរ នៅស្ថានីយ៍​រថភ្លើងក្រោមដី) នៅរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក បានឲ្យដឹងថា មនុស្ស៣២នាក់បានស្លាប់ និង​២៧០នាក់​បា​នរងរបួស។ ម្ចាស់សម្លេង នៅក្នុងវីដេអូរបស់ក្រុមអនាមិក បានចាត់ទុកថ្ងៃអង្គារនោះ ថា«ជាថ្ងៃ​ដ៏​ខ្មៅ​ងងឹត នៃប្រវត្តិសាស្ត្រ​របស់ប្រទេសប៊ែលហ្សិក រាប់ចាប់តាំងពីសង្គ្រាមលោក លើកទីពីរនោះមក»។

[...]
ប្រសិន​ជា «iPhone 7Pro» មាន​ប្រដាប់​ចាប់​រូបថត​ដល់​ទៅ​ពីរ

ប្រសិន​ជា «iPhone 7Pro» មាន​ប្រដាប់​ចាប់​រូបថត​ដល់​ទៅ​ពីរ

កាលពីពីរសប្ដាហ៍មុន រូបថតមួយសន្លឹក ដែលថតឃើញព្រាលៗ (ដូចជាចង់ធ្វើឲ្យជឿ ថាជារូបថត​ដែល​លួច​ថត ពីមន្ទីរពិសោធន៍ អ័បផល) នូវទូរទស័ព្ទ អាយហ្វូន ជំនាន់ទី៧ថ្មី (iPhone 7 Pro ឬ iPhone 7 Plus) ត្រូវ​បាន​បង្ហោះ នៅ​ពាសពេញបណ្ដាញសង្គម។ ឃើញជាដំបូងគេ នៅលើគេហទំព័រចិនមួយ ឈ្មោះ «MacRumor» រូបថត​នោះ​បានបង្ហាញឲ្យដឹង ពីខាងក្រោយទូរស័ព្ទ នូវប្រដាប់ចាប់រូប ចំនួនដល់ទៅពីរ។

បន្ថែមពីលើរូបថតដ៏ចម្លែកនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គេហទំព័រ «Nowhereelse.fr» បានផ្សាយ​រូបថត​មួយទៀត ដែលមានលក្ខណៈដូចទៅនឹងអ្វី ដែលរូបថតមុនបានបង្ហាញឲ្យដឹង៖ នោះគឺទូរស័ព្ទ «iPhone 7 Pro» ដែលត្រៀបចេញលក់ នាពេលខាងមុខ នឹងមានប្រដាប់ចាប់រូប ដល់ទៅពីរ។

» រូបថតចចាមអារាម ដែលបានចេញផ្សាយដំបូង៖

«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»

«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»

ក្រុមហ៊ុនផលិតរថយន្ដ «BMW» របស់អាល្លឺម៉ង់ បានបង្កើតគំនិតសន្សំសំចៃ នៅក្នុងរថយន្ដប្រភេទថ្មី​មួយ​របស់​ខ្លួន ដែលយកមកដាក់បង្ហាញ នាការតាំងពិពណ៌ «CES» នៃទីក្រុងឡាសវេហ្គាស (ភាគខាងលិច នៃ​សហរដ្ឋ​អាមេរិក - EDTN)។ បើសិនជាទម្រង់ នៅសងខាងទ្វាររថយន្ដដ៏ទំនើបនេះ ធ្វើឲ្យគេគិតថា ជា​កញ្ចក់​មើលក្រោយក៏ដោយ ក៏ទម្រង់នេះ មិនមានដាក់ជាកញ្ចក់ទៀតទេ។ តែនៅទីនោះ មានដាក់ជាកាម៉េរា​ដ៏​តូច ជំនួស​វិញ។

កាម៉េរ៉ាផ្សេងទៀត ក៏ត្រូវបានបំពាក់ នៅផ្នែកខាងលើ នៃស្ដុបខាងក្រោយរបស់រថយន្ដដែរ ហើយវា​ផ្ដល់​រូបភាព មកឲ្យអ្នកបើកបរ ជំនួសកញ្ចក់មើលក្រោយ ដែលស្ថិតក្នុងរថយន្ដ។ រីឯទីកន្លែង ដែលធ្លាប់មាន​កញ្ចក់​មើលក្រោយ នៅក្នុងរថយន្ដនេះ ត្រូវបានជំនួសដោយអេក្រង់មួយ ដែលបង្ហាញនូវគ្រប់រូបភាពទាំងអស់ ដែល​ថតដោយគ្រប់កាម៉េរ៉ា ទាំងឆ្វេងស្ដាំមុខក្រោយ។ គំនិតឆ្នៃប្រឌិតនេះ នឹងអនុញ្ញាតឲ្យអ្នកបើកបរ មាន​ភ្នែក​សម្លឹង​ទៅ​ទិស​តែមួយ តែបានឃើញអ្វីៗទាំងអស់ [...]

សាមស៊ុង ត្រូវ​បង់​ប្រាក់ ៥៤៨លាន​ដុល្លារ​ឲ្យ អេបផ័ល

សាមស៊ុង ត្រូវ​បង់​ប្រាក់ ៥៤៨លាន​ដុល្លារ​ឲ្យ អេបផ័ល

សំនុំរឿងដែលបានបង្កឲ្យមានទំនាស់ រវាងក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង និង​របស់​ប្រទេសអាមេរិក ទាំងពីរ បានកើតឡើងតាំងពីប៉ុន្មានឆ្នាំមុន តែនៅមិនទាន់ដោះស្រាយ បាននៅ​ឡើយ។ បើ​តាមឯកសារតុលាការ បានឲ្យដឹងថា ក្រុមហ៊ុន សាមស៊ុង បានទទួលយល់ព្រមថា ខ្លួននឹង​បង់​ប្រាក់ ៥៤៨​លាន​ដុល្លា ទៅឲ្យក្រុមហ៊ុន អេបផ័ល ទាក់ទងនឹងសំនុំរឿង នាំការរំលោភកម្មសិទ្ធបញ្ញានេះ។

បង់ហើយយកវិញ...

សាមស៊ុង បានបញ្ជាក់នៅក្នុងលិខិតស្នាមមួយ ដែលបញ្ជូនទៅឲ្យតុលាការអាមេរិក ថាខ្លួននឹងដោះ​ស្រាយ បង់ប្រាក់ទៅតាមការកំណត់ របស់តុលាកាទៅឲ្យ អេបផល។ ប៉ុន្តែ សាមស៊ុង បានអះអាងថា ខ្លួន​រក្សា​សិទ្ធិ​ក្នុងការយកត្រឡប់មកវិញ ប្រសិនបើថ្លែសំណងជំងឺចិត្តនេះ ត្រូវបានកែប្រែ ឬលប់ចោលដោយ​សារ​ការ​ប្ដឹង​សារ​ទុក្​ខរបស់​ខ្លួន ទៅកាន់តុលាការជាន់លើ ឬប្រសិនបើសិទ្ធិរបស់ខ្លួន ក្នុងការប្រើប្រាស់ផលិតផល​ទាំង​នោះ [...]

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

នេះជាការរកឃើញ របស់អ្នកជំនាញខាងពិសោធន៍ទូរស័ព្ទមួយរូប លោក «Marc Forrest» ដែលបាន​រៀប​រាប់ នូវដំណោះស្រាយនេះឡើង នៅក្នុងគេហទំព័រផ្ទាល់ខ្លួន របស់លោក។

មូលដ្ឋាននៃការផ្ដល់ល្បឿនដូចមុន ទៅឲ្យទូរស័ព្ទអាយហ្វូននោះ គឺគេត្រូវចូលទៅសម្អាតការចងចាំ​ទាំង​ឡាយ ដែលមាននៅក្នុងអង្គចងចាំរស់ (RAM) របស់វា។ បើអញ្ចឹងត្រូវធ្វើដូចម្ដេច?

១) អ្នកត្រូចចុចប៊ូតុង «Power On/Off» ឲ្យជាប់ រហូតប្រអប់មួយចេញមក សួរអ្នកថា តើអ្នកចង់បិទទូរស័ព្ទ​ឬ​ទេ។ កុំរវល់ជាមួយប្រអប់នេះ និងកុំឆ្លើយអ្វីទាំងអស់ (សូម្បីតែ Cancel ក៏កុំឆ្លើយ)។

២) ចុចឲ្យជាប់ លើប៊ូតុង «Home»។ លុះប៉ុន្មានវិនាទីក្រោយមក ទូរស័ព្ទនឹងវិលត្រឡប់ ទៅកាន់​ទំព័រ​ដើម​វិញ ឬ«Home»។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...