អ្នកគាំទ្រ២នាក់រត់ទៅឱប «ហ្គារែត ប៊េល» លើទីលាន
សហព័ន្ធបាល់ទាត់ប្រទេសវ៊ែល (FAW) អាចនឹងតម្រូវឲ្យមានកម្លាំងសន្តិសុខផ្ទាល់ខ្លួន ប្រចាំក្រុមជម្រើសជាតិ បន្ទាប់ពីមានអ្នកគាំទ្រក្រុមជម្រើសជាតិ ម័កដូនៀ (Macedonia) ចំនួន២នាក់ រត់ចូលទៅក្នុងទីលាន ហើយឱបកីឡាករ ហ្គារែត ប៊េល (Gareth Bale) នៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក នាទីក្រុងស្កូបជេ (Skopje) កាលពីយប់ថ្ងៃសុក្រ។
កីឡាករ ហ្គារែត ប៊េល ពេលបង្ហាញខ្លួនជាផ្លូវការនៅក្រុម រៀល ម៉ាឌ្រីត។ (រូបថតរបស់ក្រុមរៀល ម៉ាឌ្រីត)
ហេតុការណ៏នោះ បានកើតឡើងនៅពេលដែល កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពិភពលោក កំពុងតែកម្តៅសាច់ដុំនៅវគ្គទី១។ ប៉ុន្តែប៊េល ពុំបានចូលលេងនោះទេ នៅក្នុងប្រកួតនោះ ខណៈដែលក្រុមជម្រើសជាតិវ៊ែលរបស់គាត់ ចាញ់ក្រុមម័កដូនៀ ២-១។
[...]